* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កោះ ស៊ី តាវ នៃក្រុងសានយ៉ា ​​ធ្វើ​ការ​អភិវឌ្ឍ​ចម្រុះ​ជួយ​ឱ្យ​​​ភូមិអ្នកទេសាទ​​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស

20-10-2026 16:58

(ប៉េកាំង)៖ «អភិវឌ្ឍ​ជនបទ​ដែល​ស្នាក់នៅ​ប្រកប​ដោយ​​ផាសុកភាព ងាយ​ស្រួល​ប្រកប​អា​ជីព ស្រស់​​ស្អាត​ សុខដុមរមនា ដោយ​ផ្អែក​​លើ​​លក្ខណ្ឌ​​ពិសេស​​ក្នុង​តំបន់ ខិតខំ​ធ្វើការ​​ឱ្យ​ប្រជា​កសិករ​​មាន​ជីវភាព​កាន់តែ​មានសុភមង្គល​និង​​​កាន់តែល្អបវរ​​»​ នេះជា​ប្រសាសន៍សំខាន់​​​របស់​លោក Xi Jinping ​​មេដឹកនាំកំពូលប្រទេសចិន។​

កោះ ស៊ី តាវ នៃក្រុងសានយ៉ា​ (Sanya West Island ) ​​ជា​កោះទេសចរណ៍​មួយក្នុងខេត្តហៃណាន ​ដែលមានជនជាតិដើមភាគតិចរស់នៅ ​​ដែនទឹកជុំវិញ​ជា​តំបន់​ការពារ​​ធម្មជាតិ​នៃ​ផ្កាថ្មប៉ប្រះទឹក​ថ្នាក់ជាតិចិន ​និងជា​ទី​មុជទឹក​កម្សាន្ត​ដ៏​ល្បី​​ដែល​ទទួលស្គាល់ជាសកល​។ ​​ទឹកសមុទ្រមានសភាពថ្លាឈ្វេង ខ្សាច់ឆ្នេរ​ទន់​ម៉ដ្ឋ ​​ដើមដូងរេរា​តាម​ខ្យល់​ ឆ្នេរសមុទ្រ​មាន​​​ថ្ម​​ចោត​ច្រើន​ ពិភពក្រោម​បាត​សមុទ្រ​​មាន​ជីវចម្រុះ ជា​តំបន់​សំខាន់នៃ​ការអភិរក្ស​​ភាពជីវៈចម្រុះ​​​។​

នេះ​ជា​កោះ​តូច​មួយ ដែល​មាន​ទំហំ​ប្រហែល​នឹង​កោះ​ពេជ្រ​​នៃ​ក្រុង​ភ្នំពេញ ​​។​នៅទីនេះ​ ​​រលក​សមុទ្រ​ចិន​ខាង​ត្បូង​បោកបក់​មក​លើ​ទូក​ឈើ​តូចៗ​របស់​អ្នក​ភូមិ​។​ កាលពី​សម័យ​មុន​​ អ្នកភូមិ​បាន​ប្រមូល​យក​ផ្កាថ្ម ​លាយ​ជាមួយ​ដី​ក្រហម​​ ដើម្បី​សាងសង់ផ្ទះ​ ។​​ផ្ទះបុរាណ​ដែល​មាន​ប្រវត្តិសាស្ត្រ​ជាង​៤០០​ឆ្នាំ​ បច្ចុប្បន្ន​បាន​ក្លាយជាគោលដៅទេសចរណ៍​​សំខាន់​​មួយ​នៃ​វប្បធម៌​អ្នក​នេសាទ​នៃ​ខេត្តហៃណាន​។ ​​សូម្បី​នៅ​រដូវកាល​មាន​ទេសចរ​តិច​នៅទូទាំង​ប្រទេស ​ក៏នៅតែ​មាន​អ្នក​ទេសចរ​ជាច្រើន​មកទីនេះ ​មើល​​ផ្សោត​​លោតចេញពីទឹក។ ​ក្នុងចំណោម​កោះ​ ប្រជុំកោះ និងថ្មប៉ប្រះទឹក​ជា​​ច្រើន​ដែល​​គ្រប់គ្រង​ដោយ​រដ្ឋបាល​​ខេត្តហៃណាន​​ កោះ ស៊ី តាវ នៃក្រុងសានយ៉ា​ជា​កោះ​ដែល​​មាន​ទេសចរ​ច្រើន​បំផុត​ ​ ​អ្នកភូមិ​ប្រហែល​៤ពាន់នាក់ ​បាន​ទទួល​ភ្ញៀវទេសចរ​ចំនួនរាប់ពាន់​​ ឬ ​ជាង​មួយ​ម៉ឺន​នាក់​ជា​រៀងរាល់ថ្ងៃ ​​​​​​។​​

ប៉ុន្មានឆ្នាំចុងក្រោយនេះ​ ​រដ្ឋាភិបាល​ចិន​​បាន​​កៀរគរ​ការ​វិនិយោគ​ទុន​នៅ​កោះ​តូចនេះ​ ​ដើម្បីជួសជុល​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ភូមិ ​ដែល​ជំរុញ​ការបង្កើន​​ប្រាក់ចំណូល​គ្រួសារអ្នកភូមិ​ឱ្យ​​កើនឡើង​ប្រាំដង​ ​អ្នកនេសាទ​រស់ក្នុង​​ជីវិត​បែប​ទាន់សម័យ​​ ​អ្នក​ភូមិ​ជាច្រើន​បាន​ប្រកប​អាជីព​ជា​​អ្នកបើក​​ទូក​ទេសចរណ៍ ​​​អ្នកបើករទេះភ្លើងកម្សាន្ត ​​​មគ្គុទ្ទេសក៍ទេសចរណ៍ ​គ្រូបង្វឹក​ការ​មុជទឹក និង​គ្រូ​​បង្កាច់ការ​ជីកយកគ្រឿង​សមុទ្រ​តាមឆ្នេរ​ជាដើម​​។ ​ក្នុង​ភូមិ​ឥឡូវ​មានផ្ទះសំណាក់ល្អៗ​ជាង ១៥០ ​កន្លែង ​​ភោជនីយដ្ឋានជាង ៨០ ​កន្លែង ​​​។

ការអភិរក្ស​ប្រព័ន្ធអេកូឡូស៊ីយ៉ាងតឹងរ៉ឹង ​កែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​កាន់តែល្អនិង​ទំនើប ​​ខិត​ខំ​​ស្វែង​រក​មធ្យោបាយ​​ជួយ​​បង្កើន​ប្រាក់ចំណូល​ជូនចំពោះ​កសិករ​ ​បានធ្វើឱ្យ​កោះ ស៊ី តាវ នៃក្រុងសានយ៉ា​​​​ក្លាយជា​គំរូ​មួយ​​នៃ​ការ​ស្តារ​និងអភិវឌ្ឍ​ភូមិ​អ្នក​នេសាទ​របស់​ប្រទេសចិន​៕

វិទ្យុមិត្តភាពកម្ពុជាចិន