* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ព្រីតថេនប្រកាសបញ្ជូនយន្ដហោះចម្បាំង និងទីប្រឹក្សាយោធាទៅជួយការពារអារ៉ាប៊ីសាអូឌីត ពីការវាយប្រហាររបស់ក្រុមហ៊ូទី (Video inside)

21-10-2026 08:57

(ឡុងដ៍)៖ រដ្ឋាភិបាលព្រីតថេនបានប្រកាស នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ ថានឹងបញ្ជូនយន្ដហោះចម្បាំងទៅជួយអារ៉ាប៊ីសាអូឌីតការពារខ្លួនប្រឆាំងនឹងការកើនឡើងការវាយប្រហារពីសំណាក់ក្រុមឧទ្ទាមហ៊ូទី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រសួងការពារជាតិព្រីតថេន បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថាព្រីតថេននឹងបញ្ជូនយន្ដហោះចម្បាំង Typhoon ទៅកាន់អារ៉ាប៊ីសាអូឌីត ដើម្បីគាំទ្រដល់ការការពារបណ្ដាទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងនឹងការវាយប្រហារពីក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់មានមូលដ្ឋានក្នុងប្រទេសយេម៉ែន។

សេចក្ដីថ្លែងការណ៍ដដែលបានបន្ថែមថាយន្ដហោះចម្បាំង Typhoon នឹងធ្វើប្រតិបត្តិការនៅក្រោមតួនាទីការពារខ្លួន ហើយនឹងមិនដឹកនាំប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងក្រុមហ៊ូទីដោយផ្ទាល់នោះទេ។ បន្ថែមពីលើនេះ ព្រីតថេនក៏នឹងបញ្ជូនយន្ដហោះយោធាដឹកជញ្ជូន A400M មួយគ្រឿងផងដែរដើម្បីធ្វើប្រតិបត្តិការដឹកបរិក្ខារយោធា នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ព្រមទាំងបញ្ជូនទីប្រឹក្សាយោធាគាំទ្រដល់យោធាអារ៉ាប៊ីសាអូឌីត។ «ការបន្តការវាយប្រហារពីក្រុមហ៊ូទីប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់យើង គឺអារ៉ាប៊ីសាអូឌីតជាទង្វើមួយមិនអាចទទួលយកបាន»។ នេះជាការកត់សម្គាល់របស់រដ្ឋមន្ត្រីការពារជាតិព្រីតថេន លោក Wes Streeting។

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់ព្រីតថេន កើតមានឡើងចំពេលក្រុមហ៊ូទីបានបង្កើនការវាយប្រហារលើអារ៉ាប៊ីសាអូឌីត ក្នុងនោះរួមមានទាំងទីតាំងស៊ីវិលដូចជា អាកាសយានដ្ឋានអន្តរជាតិ King Khalid ក្នុងទីក្រុងរីយ៉ាដ។ ព្រីតថេនបាននិយាយថាអារ៉ាប៊ីសាអូឌីត និងរដ្ឋាភិបាលយេម៉ែនមានសិទ្ធិដើម្បីការពារខ្លួនប្រឆាំងនឹងការវាយប្រហារ៕