* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បារាំងនឹងដាក់ពង្រាយទាហាន ខណៈទទួលស្គាល់បរាជ័យជុំវិញការឆ្លើយតបទៅនឹងភាពចលាចលកាលពីចុងសប្ដាហ៍កន្លងទៅ (Video inside)

21-10-2026 09:26

(ប៉ារីស)៖ រដ្ឋាភិបាលបារាំង នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថានឹងដាក់ពង្រាយទាហានទៅជួយជាកម្លាំងដល់ប៉ូលិស ហើយដាក់ចេញប្រតិបត្តិការពង្រឹងសន្តិសុខទ្រង់ទ្រាយធំមួយដើម្បីទប់ទល់នឹងគម្រោងធ្វើបាតុកម្មនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមនាយករដ្ឋមន្ត្រីបារាំង លោក Sebastien Lecornu ‌ការដាក់ពង្រាយកងកម្លាំងសន្តិសុខនឹងត្រូវធ្វើឡើងក្នុងទ្រង់ទ្រាយធំ ខណៈអាទិភាពចម្បងនោះគឺស្ដារឡើងវិញនូវសណ្ដាប់ធ្នាប់បន្ទាប់ពីផ្ទុះកុបកម្មក្នុងទីក្រុង Paris Marseille និង Lyon រួមទាំងជាច្រើនទៀតកាលពីថ្ងៃទី១៧ ខែតុលាកន្លងទៅ។ ព្រមពេលជាមួយគ្នា រដ្ឋាភិបាលបារាំងក៏បានទទួលស្គាល់ផងដែរពីបរាជ័យក្នុងការឆ្លើយតបទៅនឹងអំពើហិង្សាដែលបានផ្ទុះឡើងក្នុងបាតុកម្មវ៉ាកាលពីចុងសប្ដាហ៍កន្លងទៅ។

រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Laurent Nunez បាននិយាយថាយោធាបារាំងនឹងត្រូវបានដាក់ពង្រាយឱ្យសហការជាមួយប៉ូលិស ខណៈរដ្ឋាភិបាលបារាំងបានសន្យាផ្លាស់ប្ដូរវិធីសាស្ត្រ បន្ទាប់ពីបរាជ័យក្នុងការឆ្លើយតបទៅនឹងអំពើហិង្សាដែលកើតឡើងអំឡុងបាតុកម្មតវ៉ា។ ភាពស្ងប់ស្ងាត់បានកើតមានពេញមួយយប់ថ្ងៃអង្គារ បន្ទាប់ពីការដាក់ចេញបម្រាមគោចរនៅតាមទីតាំងមួយចំនួនដែលរងផលប៉ះពាល់ពីភាពចលាចល។

គួរបញ្ជាក់ថា ក្រៅពីបារាំង បាតុកម្មតវ៉ាក៏បានផ្ទុះឡើងក្នុងប្រទេសអឺរ៉ុបមួយចំនួនទៀតផងដែរ ដូចជានៅអ៉ីតាលី និងអាល់បាល់នីដែលនេះបាននិងកំពុងបង្កការព្រួយបារម្ភពីការផ្ទុះរាលដាលនៃការខឹងសម្បារជុំវិញការឡើងការចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃនៅក្នុងតំបន់អឺរ៉ុប ក្នុងបរិបទដែលប្រទេសអឺរ៉ុបជាច្រើនក្នុងនោះរួមមានទាំងបារាំងកំពុងជួបប្រទះនឹងបញ្ហាកញ្ចប់ថវិកា៕