* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

WSJ៖ លោក Elon Musk បញ្ជាឱ្យរឹតត្បិតលើការប្រើប្រាស់សេវាផ្កាយរណប Starlink ដោយយោធាអ៊ុយក្រែន (Video inside)

21-10-2026 10:27

(Reuters)៖ កាសែតអាមេរិក Wall Street Journal (WSJ) បានរាយការណ៍នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ ថាលោក Elon Musk កាលពីសប្ដាហ៍មុន បានចេញបញ្ជាឱ្យរឹតត្បិតលើការប្រើប្រាស់សេវាប្រព័ន្ធផ្កាយរណបកម្រិតយោធាមួយរបស់បណ្ដាញផ្កាយរណប Starlink ដែលអ៊ុយក្រែនពឹងផ្អែកយ៉ាងខ្លាំង។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ភ្លាមៗ លោក Musk ក្រុមហ៊ុន SpaceX និងសេតវិមានមិនបានឆ្លើយតបទៅនឹងការស្នើសុំការធ្វើអត្ថាធិប្បាយពី Reuters ឡើយ ហើយ Reuters ក៏មិនទាន់អាចផ្ទៀងផ្ទាត់លើសេចក្ដីរាយការណ៍របស់ Wall Street Journal បាននៅឡើយដែរ។ អ៊ុយក្រែនបានប្រើប្រាស់បណ្ដាញផ្កាយរណប Starlink សម្រាប់ការទំនាក់ទំនងនៅលើសមរភូមិ និងការធ្វើប្រតិបត្តិការដ្រូន។ ដូច្នេះការរឹតត្បិតណាមួយលើបណ្ដាញផ្កាយរណបនេះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើប្រតិបត្តិការវាយប្រហារ និងការការពារខ្លួនប្រឆាំងនឹងរុស្ស៉ី។

Wall Street Journal ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិក និងអ្នកដែលបានដឹងពីបទបញ្ជាខាងលើក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថាលោក Musk និងប្រធានាធិបតី លោក ដូណាល់ ត្រាំ បានពិភាក្សាគ្នាអំពីបណ្ដាញផ្កាយរណប ​Starlink នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយភ្លាមៗ ក្រោយទំនាស់រវាងលោក ត្រាំ និងលោក ហ្សេលេនស្គីផ្ទុះឡើងជាសាធារណៈជុំវិញការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងរុស្ស៉ី។ តាមកាសែតអាមេរិកដដែល លោក Musk និងលោក ត្រាំ បានជជែកគ្នាជាមុនរួចទៅហើយ មុននឹងមានការសម្រេចចិត្តរិតត្បិតលើការប្រើប្រាស់សេវាផ្កាយរណប Starlink។

គួរបញ្ជាក់ថា លោក ត្រាំ កាលពីសប្ដាហ៍មុន បាននិយាយថារូបលោក និងលោក Musk មិនមែនជាអ្នកទទួលខុសត្រូវចំពោះការដែលអ៊ុយក្រែនមិនអាចចូលប្រើប្រាស់សេវាផ្កាយរណប Starlink នោះទេ។ លោក Musk វិញបានអះអាងថាការរឹតត្បិតណាមួយលើល្បឿន ឬការប្រើប្រាស់សេវា Starlink ជាការសម្រេចចិត្តចេញពីសេតវិមាន។ Reuters​ នៅក្នុងអត្ថបទផ្ដាច់មុខមួយបានរាយការណ៍ថាការបញ្ជាឱ្យរឹតត្បិតលើការប្រើប្រាស់សេវាបណ្ដាញផ្កាយរណប Starlink ធ្វើឡើងចេញពីខាងក្នុងសេតវិមាន៕