* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

NATO បញ្ជូនអាវុធបន្ថែមទៅការពារនៅតំបន់សមុទ្រខ្មៅ បន្ទាប់ពីមានការវាយប្រហារលើនាវា (Video inside)

21-10-2026 11:13

(ព្រុចសែល)៖ អង្គការណាតូ (NATO) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសថានឹងបញ្ជូនយន្តហោះល្បាតដែនសមុទ្រ ប្រព័ន្ធរ៉ាដា និងដ្រូនបន្ថែមទៀតទៅកាន់សមុទ្រខ្មៅ ខណៈដែលការសម្រេចចិត្តនេះកើតមានឡើងក្រោយការវាយប្រហារជាបន្តបន្ទាប់ បង្កឱ្យមនុស្សស្លាប់ និងប៉ះពាល់ដល់នាវាចរណ៍នៅក្នុងតំបន់នោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦។

សេចក្តីប្រកាសនេះបានធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សាអាត្លង់ទិកខាងជើង (North Atlantic Council) ដែលជាស្ថាប័នសម្រេចចិត្តរបស់ NATO បានពិភាក្សាអំពីសន្តិសុខតំបន់សមុទ្រខ្មៅ នៅឯទីស្នាក់ការកណ្តាលក្នុងទីក្រុងព្រុចសែល។ អ្នកនាំពាក្យយោធាមួយរូបរបស់ NATO លោក Martin L. O'Donnell បានឱ្យដឹងថា បន្ថែមលើយន្តហោះចម្បាំង ដ្រូន ប្រព័ន្ធរ៉ាដា សមាជិក NATO បាន ឬនឹងបញ្ជូនភ្នាក់ងារស៉ើបការណ៍សម្ងាត់ ក៏ដូចជាក្រុមការងារនានា ឱ្យទៅវិភាគតាមបែបវិទ្យាសាស្ត្រកោសល្យវិច័យលើគ្រឿងផ្ទុះ។

កាលពីសប្តាហ៍មុន សមាជិកនាវិក ៧នាក់បានបាត់ខ្លួន បន្ទាប់ពីដ្រូនវាយប្រហារនាវាដឹកសារធាតុគីមី ២គ្រឿង ក្បែរឆ្នេរប្រទេសរូម៉ានីក្នុងតំបន់សមុទ្រខ្មៅ បណ្តាលឱ្យឆេះ និងបង្កជាក្តីបារម្ភថ្មីៗអំពីបញ្ហាសន្តិសុខ នៅតាមបណ្តោយផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏សំខាន់មួយ ដែលអ៊ុយក្រែនកំពុងប្រើប្រាស់។ តាមសេចក្តីរាយការណ៍ យ៉ាងហោចណាស់នាវាចំនួន ៥គ្រឿងរងការវាយប្រហារនៅក្បែរឆ្នេរប្រទេសរូម៉ានី និងប្រទេសជិតខាងដែលជាសមាជិក NATO គឺប៊ុលហ្ការី ដោយសមាជិកនាវិក ២៣នាក់ត្រូវបានរាយការណ៍ថាស្លាប់ ឬបាត់ខ្លួន។

NATO មិនបានចោទប្រកាន់ប្រទេសណាមួយ​ទេ ជុំវិញអ្នកនៅពីក្រោយការវាយប្រហារជាបន្តបន្ទាប់នាពេលថ្មីនេះ។ អ្នកវិភាគយោធាបានលើកឡើងថា ស្ទើរតែប្រាកដណាស់គឺរុស្ស៉ីជាអ្នកធ្វើការវាយប្រហារ ប៉ុន្តែទីក្រុងមូស្គូបានបដិសេធប្រព្រឹត្តរាល់សកម្មភាពទាំងនោះ៕