* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បារាំង គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ UNESCO ក្នុងការទាក់ទាញយុវជនឱ្យចូលរួមបន្ថែមទៀត ក្នុងការសម្រេចចិត្តផ្នែកនយោបាយ (Video inside)

21-10-2026 11:58

(ប៉ារីស)៖ គំនិតផ្តួចផ្តើមមួយរបស់អង្គការ UNESCO ដែលមានបំណងនាំយុវជនឱ្យចូលរួមបន្ថែមទៀតនៅក្នុងស្ថាប័នសម្រេចចិត្តនានា រួមទាំងស្ថាប័នដែលពិភាក្សាអំពីវិធីបង្ការសង្គ្រាមផងនោះ បានទទួលការគាំទ្រពីបារាំង ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងរលកនៃការតវ៉ារបស់សិស្សនិស្សិត ដែលភាគច្រើនប្រែក្លាយទៅជាអំពើហិង្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦។

សេចក្តីអំពាវនាវ តាក់តែងឡើងដោយតំណាងយុវជនចំនួន ១៤៥នាក់មកពី ១៣៥ប្រទេស ដែលត្រូវបានអនុម័តជាផ្លូវការដោយទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកវប្បធម៌ និងអប់រំមួយនេះ គឺចង់ឱ្យយុវជនចូលរួមក្នុងស្ថាប័នសម្រេចចិត្ត ក៏ដូចជានៅក្នុងយន្តការសម្រាប់ការបង្ការ និងសម្របសម្រួលដោះស្រាយជម្លោះ។ វាជាគំនិតផ្តួចផ្តើមមួយដែលកើតមានឡើង នៅពេលដែលការតវ៉ាដឹកនាំដោយសិស្សនិស្សិតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗ សបញ្ជាក់ពីភាពមិនពេញចិត្តក្នុងចំណោមយុវជន ដែលយល់ថាពួកគេគ្មានឥទ្ធិពលលើការសម្រេចចិត្តផ្នែកនយោបាយ។

«គំនិតយោបល់របស់យុវជនគឺមានសារៈសំខាន់»។ នេះជាសាររបស់រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Noel Barrot តាមបណ្តាញសង្គម X បន្ទាប់ពី UNESCO គាំទ្រសេចក្តីអំពាវនាវរបស់តំណាងយុវជន។ លោកបន្ថែមថា «សន្តិភាពរវាងប្រជាជាតិទាំងឡាយ ក៏ដូចជាសន្តិភាពនៅក្នុងសង្គមដែរ គឺអាស្រ័យទៅលើសមត្ថភាពរបស់បុរស និងស្ត្រីដែលចេះដឹង ដោះស្រាយភាពខុសគ្នា ដោយការគោរពគ្នាទៅវិញទៅមក»។

គួរបញ្ជាក់ថា សិស្សវិទ្យាល័យនានានៅបារាំង គ្រោងចូលរួមក្នុងរលកថ្មីនៃការតវ៉ាទូទាំងប្រទេស ដោយប្តេជ្ញាទាមទារឱ្យរដ្ឋាភិបាល ទទួលខុសត្រូវចំពោះអ្វីដែលពួកគេហៅថា ជាប្រព័ន្ធដែលដំណើរការមិនប្រក្រតី នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ បាតុកម្មកាន់តែមានសភាពធ្ងន់ធ្ងរ ដោយសារតែបញ្ហាកាត់បន្ថយការចំណាយក្នុងវិស័យអប់ ដែលបង្កឡើងដោយវិបត្តិថវិការបស់ប្រទេសបារាំង៕