* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កូរ៉េខាងត្បូង នឹងដកបុគ្គលិកមួយចំនួនចេញពីស្ថានទូតនៅអ៊ុយក្រែន ក្រោយឈ្លោះគ្នារឿងឈ្លើយសឹកកូរ៉េខាងជើង

21-10-2026 13:41

(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ ថា ខ្លួននឹងដកបុគ្គលិកមួយចំនួន ចេញពីស្ថានទូតនៅអ៊ុយក្រែន ខណៈបញ្ហាវិវាទនៅតែបន្ត ជុំវិញការបញ្ជូនឈ្លើយសឹកកូរ៉េខាងជើង មកកាន់ទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការប្រកាសនេះធ្វើឡើងជាងមួយសប្តាហ៍ បន្ទាប់ពីឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅអ៊ុយក្រែន បានវិលត្រឡប់មកប្រទេសដើមវិញ ក្រោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីខែកញ្ញា បានទម្លាយជាសាធារណៈ អំពីការបញ្ជូនឈ្លើយសឹកមកប្រទេសកូរ៉េខាងត្បូង។ ទីក្រុងសេអ៊ូលបាននិយាយថា ការបង្ហើបព័ត៌មានបែបនោះ​ បានធ្វើឱ្យក្រុមគ្រួសាររបស់ពួកគេនៅកូរ៉េខាងជើង ប្រឈមនឹងហានិភ័យ។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក Park Doo-soon បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារថា ការកោះហៅឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅអ៊ុយក្រែន ឱ្យត្រឡប់មកប្រទេសវិញ មិនទាន់ទទួលបានការឆ្លើយតបវិជ្ជមានពីភាគីអ៊ុយក្រែននោះទេ។ លោកបានបន្ថែមថា «ដោយពិចារណាទៅលើការគំរាមកំហែងជាបន្តបន្ទាប់ នៃការវាយប្រហារតាមផ្លូវអាកាសនៅទូទាំងប្រទេសអ៊ុយក្រែន ដែលធ្វើឱ្យពិបាកក្នុងការធានាសុវត្ថិភាពបុគ្គលិក រដ្ឋាភិបាលបានសម្រេចចិត្តដកបុគ្គលិកមួយចំនួន ចេញពីបេសកកម្មការទូតរបស់ខ្លួន»។

គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានទាមទារឱ្យមានការសុំទោសជាផ្លូវការ ចំពោះការបង្ហើបព័ត៌មានផ្ទេរឈ្លើយសឹកនេះ។ កន្លងមក ទីក្រុងសេអ៊ូល ក៏បានកោះហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅកូរ៉េខាងត្បូង ហើយគំរាមចាត់វិធានការបន្ថែមផងដែរ៕