* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នាយករដ្ឋមន្ត្រីអាល់បានី ទម្លាក់កំហុសលើ «សង្គ្រាមកូនកាត់» ថាជាមូលហេតុនៃភាពចលាចលក្នុងប្រទេស រយៈពេលមួយសប្តាហ៍មកនេះ

21-10-2026 14:15

(ទីរ៉ាណា)៖ នាយករដ្ឋមន្ត្រីអាល់បានី លោក Edi Rama កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ បានទម្លាក់កំហុសទៅលើ អ្វីដែលលោកហៅថា «សង្គ្រាមកូនកាត់» ដែលបានបង្កឱ្យមានភាពចលាចលក្នុងប្រទេសរបស់លោក បន្ទាប់ពីផ្ទុះការធ្វើបាតុកម្មហិង្សាប្រឆាំងរដ្ឋាភិបាល អស់រយៈពេលប្រហែលមួយសប្តាហ៍ នៅរដ្ឋធានីទីរ៉ាណា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ចាប់តាំងពីថ្ងៃអង្គារសប្តាហ៍មុន ក្រុមបាតុករបានប៉ះទង្គិចជាមួយប៉ូលិសម្តងហើយម្តងទៀត ខណៈសកម្មភាពតវ៉ា ដែលអូសបន្លាយជាច្រើនខែ កាន់តែផ្ទុះឡើងខ្លាំង ដោយសារការទាមទារថ្មីឱ្យកែលម្អលក្ខខណ្ឌនៅតាមសាកលវិទ្យាល័យ និងការខឹងសម្បារចំពោះអំពើពុករលួយ រួមទាំងការអំពាវនាវជាថ្មីឱ្យលោកនាយករដ្ឋមន្ត្រីលាលែងពីតំណែង។

អំឡុងបាតុកម្ម ដែលមានអ្នកចូលរួមរាប់ពាន់នាក់ កងកម្លាំងប៉ូលិសជាទូទៅបានប្រើប្រាស់រថយន្តបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូ ដើម្បីបំបែកហ្វូងមនុស្ស ដែលបាននាំគ្នាកំណត់គោលដៅលើអគាររដ្ឋាភិបាល និងវាយកម្ទេចហាងលក់ទំនិញ នៅតាមតំបន់ជាច្រើនក្នុងរដ្ឋធានី។ ក្រុមបាតុករ បានចោលដុំថ្ម គប់គ្រាប់បែកសាំង និងបាញ់កាំជ្រួចដាក់ប៉ូលិស។ យោងតាមអាជ្ញាធរ មនុស្សប្រមាណ ៣០០នាក់បានរងរបួស ក្នុងការប៉ះទង្គិចគ្នាទាំងនេះ ដែលក្នុងនោះជាងពាក់កណ្ដាលជាប៉ូលិស។

កាលពីថ្ងៃអង្គារ លោក Rama បានលើកឡើងម្ដងទៀតនូវការចោទប្រកាន់ពីមុនថា កម្លាំងបរទេសគឺជាអ្នកនៅពីក្រោយ ការផ្ទុះឡើងនៃអំពើហិង្សានេះ។ កន្លងមក រូបលោកធ្លាប់ចោទទាំងរុស្ស៊ីនិងអ៉ីរ៉ង់ថា បានជំរុញការផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៉ីនធឺណិត។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានផ្សាយផ្ទាល់ ខណៈរូបលោកបំពេញទស្សនកិច្ចនៅក្រសួងអប់រំ លោកនាយករដ្ឋមន្រ្តីអាល់បានី បានលើកឡើងដូច្នេះថា «បញ្ហានេះត្រូវបានទទួលស្គាល់ និងកំពុងក្លាយជាបញ្ហាធំមួយនៅទូទាំងទ្វីបអឺរ៉ុប។ នេះគឺជាសង្គ្រាមកូនកាត់ ដែលទទួលបានសន្ទុះកាន់តែខ្លាំងឡើង ដោយសារវាមានឫសគល់ ចេញពីការមិនពេញចិត្តពិតជាក់ស្តែង មិនមែនត្រឹមការស្រមើស្រមៃនោះទេ»។ លោកបានលើកពីការកើនឡើងថ្លៃចំណាយជីវភាព បញ្ហាលទ្ធភាពទិញឬជួលលំនៅឋាន ហើយនិងក្តីបារម្ភអំពីអនាគត៕