* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៉ីរ៉ង់ប្រាប់ប៉ាគីស្ថានថា នឹងមិនចរចាជាមួយអាមេរិកឡើយ រហូតទាល់តែលក្ខខណ្ឌរបស់ខ្លួនត្រូវបានទទួលយក (Video inside)

21-10-2026 14:28

(គែរ)៖ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ថា អ៉ីរ៉ង់បានប្រាប់ប្រមុខកងទ័ពប៉ាគីស្ថាន កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ថា ខ្លួននឹងមិនចរចាជាមួយទីក្រុងវ៉ាស៊ីនតោនឡើយ រហូតទាល់តែការទាមទាររបស់ទីក្រុងតេហេរ៉ង់ ត្រូវបានទទួលយក។ ការលើកឡើងនេះ បង្ហាញពីជំហរកាន់តែតឹងរ៉ឹងរបស់អ៉ីរ៉ង់ ទោះបីជាប៉ាគីស្ថាន កំពុងបន្តខិតខំសម្របសម្រួលការចរចាក្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

យោងតាមសារព័ត៌មានអ៉ីរ៉ង់ Nournews ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល និងការវិវត្តក្នុងតំបន់ជាមួយលោក Asim Munir ប្រមុខកងទ័ពប៉ាគីស្ថាន នៅរដ្ឋធានីតេហេរ៉ង់។ ប៉ាគីស្ថាន បានដើរតួនាទីជាអ្នកសម្របសម្រួលដ៏សំខាន់ ក្នុងសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។ កិច្ចខិតខំប្រឹងប្រែងសម្របសម្រួល នាពេលកន្លងមក បានជួយឱ្យមានកិច្ចព្រមព្រៀងសន្តិភាពបណ្ដោះអាសន្ន កាលពីក្នុងខែមិថុនា ប៉ុន្តែអនុស្សរណៈទីក្រុងអ៉ីស្លាម៉ាបាដ បានដួលរលំទៅវិញយ៉ាងឆាប់រហ័ស នៅពេលដែលការប្រយុទ្ធគ្នារវាងអ៉ីរ៉ង់និងអាមេរិក បានផ្ទុះឡើងសាជាថ្មី នៅប៉ុន្មានសប្តាហ៍ក្រោយមក។

លោក Munir ក៏បានជួបជាមួយប្រធានសភាអ៉ីរ៉ង់ លោក Mohammad Baqer Qalibaf ផងដែរ។ យោងតាមសេចក្ដីថ្លែងការណ៍របស់អ៉ីរ៉ង់អំពីជំនួបនេះ លោក Qalibaf បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនអាចទទួលបាន ទំនុកចិត្តរបស់ទីក្រុងតេហេរ៉ង់ឡើងវិញទេ រហូតទាល់តែខ្លួនយល់ព្រមបំពេញតាមលក្ខខណ្ឌចំនួន៧ ដែលអ៉ីរ៉ង់បានកំណត់កាលពីខែមុន សម្រាប់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ការទាមទារទាំងនោះរួមមាន បញ្ចប់ការបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ដោយសហរដ្ឋអាមេរិក ដកទណ្ឌកម្មលើការនាំចេញប្រេងរបស់អ៉ីរ៉ង់ និងបិទបញ្ចប់អរិភាពនៅគ្រប់សមរភូមិក្នុងតំបន់។

ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ បានរាយការណ៍ថា ប្រមុខក្រុមប្រឹក្សាសន្តិសុខអ៉ីរ៉ង់ លោក Mohsen Rezaei ក៏បានផ្ញើសារស្រដៀងគ្នានេះដែរ ក្នុងជំនួបដាច់ដោយឡែកជាមួយលោក Munir ដោយនិយាយថា អ៉ីរ៉ង់នឹងមិនចរចាជាមួយទីក្រុងវ៉ាស៊ីនតោនទេ រហូតទាល់តែការទាមទាររបស់ទីក្រុងតេហេរ៉ង់ ត្រូវបានទទួលយក។ លោក Rezaei ថែមទាំងបាននិយាយថា សារធាតុនុយក្លេអ៊ែរចម្រាញ់រួចទាំងអស់ នឹងនៅតែរក្សាទុកនៅក្នុងប្រទេសអ៉ីរ៉ង់ ដោយបញ្ជាក់សាជាថ្មីពីជំហររបស់មេដឹកនាំកំពូល លោក Ayatollah Mojtaba Khamenei ដែលថា សារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ជិតដល់កម្រិតអាចផលិតជាអាវុធបាន មិនគួរត្រូវដឹកជញ្ជូនចេញទៅក្រៅប្រទេសឡើយ។

កាលពីដើមខែតុលានេះ អនុប្រធានាធិបតីអាមេរិក លោក JD Vance ធ្លាប់បាននិយាយថា អ៉ីរ៉ង់ដាច់ខាតត្រូវតែកាត់បន្ថយ សមត្ថភាពចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់ខ្លួន ក្នុងកម្រិតជាក់ស្តែងអាចទទួលយកបាន ដើម្បីបំពេញតាមការទាមទាររបស់អាមេរិក និងដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរ ដែលបានអូសបន្លាយអស់រយៈពេល ៨ខែមកហើយ។

គួរបញ្ជាក់ថា អ៉ីស្រាអែល សហរដ្ឋអាមេរិក និងក្រុមប្រទេសលោកខាងលិចផ្សេងទៀត បានចោទប្រកាន់អ៉ីរ៉ង់ជាយូរមកហើយ អំពីមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរ។ ពួកគេបានលើកឡើងជាពិសេស អំពីការសម្រេចចិត្តរបស់អ៉ីរ៉ង់ ក្នុងការចម្រាញ់អ៊ុយរ៉ាញ៉ូម ដល់កម្រិត ៦០ភាគរយ ដែលខ្ពស់ឆ្ងាយជាងកម្រិតចាំបាច់សម្រាប់ការប្រើប្រាស់ក្នុងគោលដៅស៊ីវិល និងជិតដល់កម្រិត ៩០ភាគរយ ដែលចាំបាច់សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។ យ៉ាងណាមិញ អ៉ីរ៉ង់បានបដិសេធថា ខ្លួនមិនបានព្យាយាមផលិតអាវុធនុយក្លេអ៊ែរទេ៕