* វិភាគអន្តរជាតិ៖ ប្រសិនបើលោក គីម ជុងអ៊ុន ស្រាប់តែទៅបាត់ភ្លាមៗ
* CEO Fresh News បន្តទស្សនាសាលតាំងពិព័រណ៍សិល្បៈគំនូរ មុននឹងចូលមើលល្ខោនអូប៉េរ៉ា នៅទីក្រុង Krasnoyarsk ស្ថិតនៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី
* សារព័ត៌មានម៉ាឡេស៊ី៖ ថៃជាច្រកទ្វារឆ្លងកាត់ដ៏សំខាន់ នៃបទល្មើស Scam និងចាប់ជំរិតមនុស្ស ក្នុងតំបន់អាស៊ីអាគ្នេយ៍
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៉ីតាលីដាក់ពង្រាយកងទ័ព និងរឹតបន្តឹងច្បាប់បង្ក្រាបកុបកម្ម បន្ទាប់ពីផ្ទុះអំពើហិង្សានៅទីក្រុង Milan (Video inside)

21-10-2026 15:09

(រ៉ូម)៖ កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ ប្រទេសអ៉ីតាលីបានអនុម័តវិធានការសន្តិសុខតឹងរ៉ឹងជាងមុន ក្នុងនោះរួមមានទាំង បទល្មើសថ្មីសម្រាប់ការចូលរួមដោយហិង្សាក្នុងបាតុកម្ម ការដាក់ទោសទណ្ឌធ្ងន់ធ្ងរជាងមុនចំពោះអ្នកបង្កកុបកម្ម និងការតម្រូវឱ្យឪពុកម្ដាយទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ចំពោះការខូចខាតដែលបង្កឡើងដោយកូនរបស់ពួកគេ ក្នុងអំពើបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងការលួចប្លន់ទំនិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។។

ចំណាត់ការនេះ គឺបន្ទាប់ពីភាពចលាចលបានផ្ទុះឡើងនៅតាមបណ្តាទីក្រុង ភាគខាងជើងប្រទេសអ៉ីតាលី កាលពីចុងសប្តាហ៍មុន រួមទាំងទីក្រុង Milan ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ។ នៅទីនោះ ក្រុមមនុស្សដែលភាគច្រើនជាយុវជន បានបង្កអំពើហិង្សា ដោយនាំគ្នាវាយបំបែកកញ្ចក់បង្អួច លួចគាស់យកទំនិញពីហាង និងវាយប្រហារលើប៉ូលិស។

ទន្ទឹមនឹងការប្រកាសរឹតបន្តឹងវិធានការសន្តិសុខ នាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni បានសរសេរនៅលើបណ្ដាញសង្គមដូច្នេះថា «ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងការលួចប្លន់ មិនមែនជាអ្វីដែលបង្ហាញពីការបដិវត្តន៍នោះឡើយ។ ការបំផ្លិចបំផ្លាញនិងការលួចបន្ល់ មិនមែនជាការតវ៉ាទេ ប៉ុន្តែជាឧក្រិដ្ឋកម្ម»។

ក្រោមវិធានការថ្មីខាងលើ ដែលចូលជាធរមានភ្លាមៗ អ្នកដែលចូលរួមក្នុងក្រុមមនុស្សយ៉ាងហោច ៥នាក់ ហើយបង្កគ្រោះថ្នាក់ដល់ សុវត្ថិភាពសាធារណៈ ក្នុងអំឡុងបាតុកម្ម អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ និងពិន័យជាប្រាក់អតិបរមា ២០ ០០០អឺរ៉ូ (២២ ៤៦០ដុល្លារអាមេរិក)។ ការដាក់ទោសនឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើជនល្មើសបិទបាំងមុខ ឬបណ្ដាលឱ្យមានអ្នករងរបួស។

សម្រាប់អាជ្ញាធរវិញ គឺត្រូវបានផ្ដល់សិទ្ធិអាចចេញបញ្ជាឱ្យមានការសងសំណងភ្លាមៗ ចំពោះការខូចខាតណាមួយដែលបានបង្កឡើង។ ក្នុងករណីជនបង្កជាអនីតិជន ឪពុកម្ដាយរបស់ពួកគេនឹងត្រូវទទួលខុសត្រូវចំពោះការខូចខាតទាំងនោះ។ ប៉ូលិសក៏នឹងត្រូវបានអនុញ្ញាត ឱ្យឃាត់ខ្លួនយុវជនអាយុចន្លោះពី១៤ឆ្នាំ ដល់ ១៧ឆ្នាំផងដែរ ទោះបីពួកគេមិនទាន់បានប្រព្រឹត្តបទល្មើសជាក់ស្តែងក៏ដោយ ប្រសិនបើមានភស្តុតាងបង្ហាញថា ពួកគេបង្កហានិភ័យ។ វិធានការនេះពង្រីកសិទ្ធិអំណាចដែលពីមុនមក អនុវត្តតែចំពោះមនុស្សពេញវ័យ ប៉ុណ្ណោះ។

លើសពីនេះ ស្របពេលអាជ្ញាធរបារម្ភថា អាចមានភាពចលាចលបន្ថែមទៀត ក្នុងបាតុកម្មដែលគ្រោងធ្វើឡើងនាថ្ងៃសៅរ៍សប្តាហ៍នេះ រដ្ឋាភិបាលបានប្រកាសថា នឹងដាក់ពង្រាយទាហាន ៥០០នាក់ឱ្យជួយប៉ូលិសនៅទីក្រុង Milan រហូតដល់ចុងឆ្នាំ២០២៦។ ក្រសួងការពារជាតិអ៉ីតាលី បាននិយាយថា កងទ័ពនឹងជួយពង្រឹងសន្តិសុខនៅតាមទីតាំងសំខាន់ៗ ហើយបង្កើនការឃ្លាំមើលស្ថានការណ៍នៅទូទាំងតំបន់។

គួរបញ្ជាក់ថា ភាពចលាចលនៅភាគខាងជើងប្រទេសអ៉ីតាលី គឺមានលក្ខណៈស្រដៀងនឹង កុបកម្មនៅប្រទេសក្បែរខាង គឺបារាំង ជាទីដែលមនុស្សរាប់សែននាក់ បាននាំគ្នាធ្វើសកម្មភាពតវ៉ា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ហើយផ្ទុះជាអំពើហិង្សាយ៉ាងកក្រើក៕