* វិភាគអន្តរជាតិ៖ ប្រសិនបើលោក គីម ជុងអ៊ុន ស្រាប់តែទៅបាត់ភ្លាមៗ
* CEO Fresh News បន្តទស្សនាសាលតាំងពិព័រណ៍សិល្បៈគំនូរ មុននឹងចូលមើលល្ខោនអូប៉េរ៉ា នៅទីក្រុង Krasnoyarsk ស្ថិតនៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី
* សារព័ត៌មានម៉ាឡេស៊ី៖ ថៃជាច្រកទ្វារឆ្លងកាត់ដ៏សំខាន់ នៃបទល្មើស Scam និងចាប់ជំរិតមនុស្ស ក្នុងតំបន់អាស៊ីអាគ្នេយ៍
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មហាដំណើរ ជាដំណើរដ៏វែងឆ្ងាយនិងអស្ចារ្យដើម្បីឧត្តមគិតនិងជំនឿ

21-10-2026 16:31

(ប៉េកាំង)៖ កាលពីជាង៩០ ឆ្នាំមុន កងទ័ពក្រហម (កងកម្លាំងប្រជាជនដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន) បានធ្វើបដិវត្តន៍ដោយធ្វើដំណើរឆ្លងកាត់១៤ ខេត្ត កាត់ទឹកឆ្លងភ្នំ កាត់ព្រៃកាត់វាលរហោឋាន រហូតចម្ងាយប្រហែលជាង១ ម៉ឺនគីឡូម៉ែត្រទើបទទួលបានជោគជ័យនៅទីបំផុត ដែលត្រូវគេចាត់ទុកថាជាអច្ឆរិយដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ ហើយត្រូវបានហៅថា «មហាដំណើរ» ឬ «មហាដំណើរថ្មើរជើង»(The Long March)។

លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា៖ «ការឆ្លងកាត់រយៈពេលដ៏វែង ទ្រង់ទ្រាយដ៏ធំ ចម្ងាយផ្លូវដ៏ឆ្ងាយ បរិស្ថានដ៏មានគ្រោះថ្នាក់ និងការប្រយុទ្ធដ៏សាហាវនៃមហាដំណើរគឺជារឿងរ៉ាវតែមួយគត់ក្នុងប្រវត្តិសាស្ត្រចិន ហើយក៏ជាករណីដ៏កម្របំផុតនៅក្នុងប្រវត្តិសាស្ត្រសង្គ្រាមលោកនិងសូម្បីតែនៅក្នុងប្រវត្តិសាស្ត្រនៃអារ្យធម៌មនុស្សជាតិផងដែរ»។

លោកក៏បានថ្លែងថា៖ «មហាដំណើរ ជារឿងដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលបានបន្សល់ទុកនូវទ្រព្យសម្បត្តិខាងស្មារតីដ៏មានតម្លៃបំផុតសម្រាប់យើង នោះគឺ “ស្មារតីនៃមហាដំណើរ” ដ៏អស្ចារ្យ ដែលបានបង្កើតឡើងដោយសមាជិកបក្សកុម្មុយនីស្តចិន និងយុទ្ធជននៃកងទ័ពក្រហម តាមរយៈការបូជាជីវិតនិងឈាមស្រស់»។ «ជ័យជម្នះនៃមហាដំណើរ គឺជាជ័យជម្នះនៃឧត្តមគតិនិងជំនឿរបស់សមាជិកបក្សកុម្មុយនីស្តចិន។»

មហាដំណើរ មិនមែនជាប្រវត្តិសាស្ត្រចិនដែលដាច់ដោយឡែកនោះទេ ប៉ុន្តែវាគឺជាវីរភាពដ៏អស្ចារ្យមួយដែលផ្តល់ការបំផុសគំនិតដល់អ្នកដែលកំពុងស្វែងរកផ្លូវឆ្ពោះទៅមុខក្នុងគ្រាដ៏លំបាក ។ក្នុងរយៈពេល ៩០ ឆ្នាំកន្លងមកនេះ អ្នកសារព័ត៌មាន អ្នកនិពន្ធ និងអ្នកប្រវត្តិសាស្ត្រនៅក្រៅប្រទេស បានធ្វើការផ្សព្វផ្សាយ សិក្សាស្រាវជ្រាវ និងកត់ត្រាទុកអំពី «មហាដំណើរ» របស់កងទ័ពក្រហមចិន។ អ្នកសង្កេតការណ៍អន្តរជាតិបានសម្គាល់ឃើញថា រឿងដែលគួរឱ្យចាប់អារម្មណ៍បំផុតចំពោះមហាដំណើរ គឺភាពលំបាកលំបិន និងគ្រោះថ្នាក់នានាដែលមិនអាចនឹកស្មានដល់។ ប៉ុន្តែ នៅពេលស្វែងយល់កាន់តែស៊ីជម្រៅ យើងនឹងកាន់តែយល់ដឹងច្បាស់ថា ពាក្យពេចន៍ដូចជា «លំបាកលំបិន» ឬ «ក្លាហាន» គឺមិនអាចពិពណ៌នាឱ្យបានពេញលេញអំពីមហាដំណើរនេះទេ។

លោក William N. Brown សាស្ត្រាចារ្យជនជាតិអាមេរិកនៅសាកលវិទ្យាល័យ Xiamen ប្រទេសចិនបានសម្គាល់ឃើញថា ភាពរឹងមាំ ទំនុកចិត្ត កិច្ចសហការ និងក្តីសង្ឃឹម ដែលបង្កប់នៅក្នុង «មហាដំណើរ» គឺជា «កំណប់ទ្រព្យខាងស្មារតីមួយដែលមនុស្សជាតិទាំងអស់អាចចែករំលែកបាន៖ វាមិនមែនជារបស់សម្រាប់តែប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែជារបស់សម្រាប់មនុស្សគ្រប់រូបដែលបន្តដើរទៅមុខ ទោះបីជាកំពុងប្រឈមមុខនឹងពិភពលោកដែលពោរពេញដោយភាពមិនប្រាកដប្រជាក៏ដោយ»។
លោក Zavier Harris អ្នកគ្រប់គ្រងផ្នែកទីផ្សារ និងការផ្សព្វផ្សាយនៃអង្គការ Springfield Urban League របស់អាមេរិកបានកត់សម្គាល់ថា មហាដំណើរបានដាស់តឿនយើងថា ភាពរឹងមាំ សាមគ្គីគ្នា ក្តីអាណិត និងក្តីសង្ឃឹម អាចផ្លាស់ប្តូរប្រទេសជាតិមួយ ព្រមទាំងបង្កើតអនាគតកាន់តែល្អបវរ»។

បច្ចុប្បន្ន បម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលមិនធ្លាប់ជួបក្នុងរយៈពេលមួយសតវត្សកំពុងវិវត្តកាន់តែលឿន ប្រជាជននៃប្រទេសនានាគួរបង្កើនការយល់ដឹងពីគ្នានិងគំនិតឯកភាពរួម ជាជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រ។ ស្មារតីនៃមហាដំណើរ ត្រូវអនុវត្តជាប់រហូតគឺដូចជាប្រសាសន៍លោក Xi Jinpingដែលលើកឡើងថា៖ «ប្រវត្តិសាស្ត្រតែងតែវិវត្តទៅមុខជានិច្ច។ យើងត្រូវបន្តដើរទៅមុខតាមផ្លូវដែលបានកំណត់ ទើបអាចប្រែឧត្តមគតិឱ្យក្លាយជាការពិត»៕

វិទ្យុមិត្តភាពកម្ពុជាចិន