* វិភាគអន្តរជាតិ៖ ប្រសិនបើលោក គីម ជុងអ៊ុន ស្រាប់តែទៅបាត់ភ្លាមៗ
* CEO Fresh News បន្តទស្សនាសាលតាំងពិព័រណ៍សិល្បៈគំនូរ មុននឹងចូលមើលល្ខោនអូប៉េរ៉ា នៅទីក្រុង Krasnoyarsk ស្ថិតនៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី
* សារព័ត៌មានម៉ាឡេស៊ី៖ ថៃជាច្រកទ្វារឆ្លងកាត់ដ៏សំខាន់ នៃបទល្មើស Scam និងចាប់ជំរិតមនុស្ស ក្នុងតំបន់អាស៊ីអាគ្នេយ៍
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ដានជើងវប្បធម៌របស់លោកប្រធានរដ្ឋចិន Xi Jinping៖ ធ្វើឱ្យមរតកវប្បធម៌ចិនមានភាពគង់រង្ស ដើម្បីផ្តល់ផលប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ

21-10-2026 16:32

(ប៉េកាំង)៖ ស្រុក Yunmeng ខេត្ត Hubei ប្រទេសចិនគឺជាទីប្រភពនៃវប្បធម៌ Chu​ កាលពីបីពាន់ឆ្នាំមុន។ បច្ចុប្បន្ន ស្រុក Yunmeng មានឈ្មោះបោះសំឡេងដោយសារតែបានកំណាយឃើញបន្ទះឈើនិងឫស្សីដែលមានសរសេរអក្សរជាច្រើន។

នារសៀលថ្ងៃទី ៤​ ខែវិច្ឆិកាឆ្នាំ ២០២៤ ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅខេត្ត Hubei​ លោកប្រធានរដ្ឋចិន Xi Jinping​​ បានអញ្ជើញទៅដល់សារមន្ទីរស្រុក Yunmeng ដើម្បីទស្សនាពិព័រណ៍បន្ទះឈើនិងឫស្សីដែលមានសរសេរអក្សរនារជ្ជកាល Qin​ និងHan ដែលកំណាយឃើញនៅក្នុងស្រុកនេះ។

បន្ទះឈើនិងឫស្សីនីមួយៗបានកត់ត្រាពីរឿងសំខាន់នៃប្រទេសជាតិ ហើយក៏បានកត់ត្រាពីរឿងប្រចាំថ្ងៃរបស់ប្រជាជនផងដែរ។ លោក Xi Jinping​​ បានថ្លែងថា បន្ទះឈើនិងឫស្សីដែលមានសរសេរអក្សរទាំងនេះមានតម្លៃណាស់​​​​ វាជាសាក្ខីភាពនៃរបស់ពិត​ក្នុងប្រវត្តិសាស្រ្តចិនដែលអាចបញ្ជាក់បាន ហេតុដូច្នេះត្រូវតែអភិរក្សដោយសមរម្យនិងសិក្សាឱ្យបានច្រើន។ ជានិច្ចកាល លោក Xi Jinping​តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការបន្តវេននិងអភិរក្សវប្បធម៌និងប្រវត្តិសាស្រ្ត។

លោកបានអានស្នាដៃរបស់ខុងជី ដែលតម្កល់ទុកនៅសារមន្ទីរលំនៅដ្ឋានខុងជីដែលស្ថិតនៅក្រុង Qufu ខេត្ត Shandong​ និងវិទ្យាស្ថានខុងជី, អធិប្បាយអំពី​​"​ការកកើតនិងការអភិវឌ្ឍរបស់ប្រជាជាតិចិនឃ្លាតមិនឆ្ងាយពីអក្សរ Han"នៅសារមន្ទីរ Yinxu ក្រុងAnyang ខេត្តHenan, ហើយនៅក្នុងសារមន្ទីរគ្រឿងសំរឹទ្ធ Baoji​ ខេត្តស្រានស៊ី លោកបានលើកឡើងថា អរិយធម៌ចិន ៥ ពាន់ឆ្នាំត្រូវកំណាយរកបន្ថែមទៀត ។ល។

ក្នុងដំណើរចុះត្រួតពិនិត្យការងារនៅស្រុក Yunmeng​ លើកនេះ លោក Xi Jinping បានគូសបញ្ជាក់ពីការ ធ្វើឱ្យមរតកវប្បធម៌ចិន មានភាពគង់រង្សដើម្បីផ្តល់ផលប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ ដែលបានបកស្រាយអំពីអត្ថន័យ និងធាតុពិតនៃការបន្តវេន និងការផ្សព្វផ្សាយវប្បធម៌។ ទាល់តែស្វែងរកតម្លៃ និងអត្ថន័យដ៏សម្បូរបែប នៃបេតិកភ័ណ្ឌវប្បធម៌ និងលើកកម្ពស់កម្រិតសិក្សាស្រាជ្រាវ​ កម្រិតបកស្រាយ និងកម្រិតផ្សព្វផ្សាយឥតឈប់ឈរ ទើបអាចធ្វើឱ្យអរិយធម៌បន្តវេនពីមួយជំនាន់ទៅមួយជំនាន់។

នៅក្នុងឆ្នាំ ២០២៥ សារមន្ទីរស្រុក​ Yunmeng បានទទួលភ្ញៀវទេសចរចំនួន ១០៥,៧ ម៉ឺននាក់ ដែលបានកើនឡើងជាច្រើនដង បើប្រៀបធៀបនឹងចំនួនជាង១០ម៉ឺននាក់ជារៀងរាល់ឆ្នាំកាលពីអតីតកាល។ លើសពីនេះ កាលពីមុនភ្ញៀវទេសចរភាគច្រើនជា អ្នករស់នៅក្នុងតំបន់ ឥឡូវនេះមកពីតំបន់នានាទូទាំងប្រទេសចិន​រហូតដល់មានភ្ញៀវបរទេសជាច្រើនទៀតផង។ បច្ចុប្បន្ន សារមន្ទីរស្រុក Yunmeng​ បានធ្វើកិច្ចសហការយ៉ាងស៊ីជម្រៅ ជាមួយសារមន្ទីរខេត្ត Hubei ក្នុងវិស័យបណ្តុះបណ្តាល​ ផ្លាស់ប្តូរ តាំងពិព័រណ៍ និងការអភិវឌ្ឍផលិតផលនវានុវត្តន៍ខាងវប្បធម៌ជាដើម ព្រមទាំអនុវត្តគម្រោងកែលម្អឃ្លាំងរក្សាទុកវត្ថុបុរាណនៃសារមន្ទីរ ដោយបង្កើត​​ "​មូលដ្ឋានសម្រាប់អភិរក្សវត្ថុរាណ" ដែលមានទំហំដែជាង ២៥០០ ម៉ែត្រការ៉េ, បង្កើតតំបន់ដកបទធិសោធតាមបច្ចេកវិទ្យា VR ARនិងគំនូរជីវចលដើម្បីធ្វើឱ្យវត្ថុបុរាណកាត់តែមានភាពទាក់ទាញ។

​​"​ដើម្បីអនុវត្តឱ្យបានល្អ នូវស្មារតីនៃសុន្ទរកថារបស់លោកប្រធានរដ្ឋ Xi Jinping ស្រុក Yunmeng នឹងខំប្រឹងកសាងស្រុកល្បីឈ្មោះ ផ្នែកវប្បធម៌បន្ទះឈើនិងឫស្សីដែលមានសរសេរអក្សររបស់ប្រជាជាតិចិន​ និងតំបន់គំរូខាងការអភិរក្សនិងប្រើប្រាស់វត្ថុបុរាណជាតិ ដើម្បីជំរុញឱ្យបន្ទះឈើនិងឫស្សី ដែលមានសរសេរអក្សររំលេចពី ភាពរស់រវើកតាមរយៈការអភិរក្សតាមបែបវិទ្យាសាស្រ្ត និងការបន្តវេន​​" ។ នេះជាប្រសាសន៍របស់លោក Gao Wenfeng​​ លេខាធិការបក្សប្រចាំស្រុក Yunmeng៕

វិទ្យុមិត្តភាពកម្ពុជាចិន