* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សហគ្រាសមីក្រូធុន តូច និងមធ្យម បានរួមចំណែកប្រមាណ ៦៣% នៃ GDP និងបង្កើតការងារបានលើសពី៧០%
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកពីបញ្ហានាំឱ្យរាំងស្ទះ ដល់ការចុះបញ្ជីសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការដាក់ចេញវិធានការពន្លឿនសេវា
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសមីក្រូធុន តូច និងមធ្យម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ឆ្លើយតបនឹងការត្អូញត្អែរ និងសំណូមពររបស់ MSMEs, រាជរដ្ឋាភិបាលកំពុងរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានការបន្ទាន់មួយចំនួនក្នុងរយៈពេលខ្លីខាងមុខនេះ
* សហរដ្ឋអាមេរិក បង្គាប់ឱ្យបុគ្គលិកការទូតខ្លះចាកចេញពីអារ៉ាប៊ីសាអូឌីត ចំពោះមុខការវាយប្រហារពីក្រុមហ៊ូទី
* សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស ក្នុងឱកាសពិធីចម្រើនព្រះជន្មវស្សា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កូរ៉េខាងជើង ព្រមានចាក់ឧបករណ៍បំពងសំឡេងឃោសនាឡើងវិញនៅតាមព្រំដែន ខណៈកូរ៉េខាងត្បូងទទូចឱ្យសន្ទនាគ្នា ដើម្បីបន្ថយភាពតានតឹង (Video inside)

22-10-2026 13:30

(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានប្រកាសថា ខ្លួនគ្រោងនឹងចាប់ផ្ដើមយុទ្ធនាការផ្សាយសារឃោសនាប្រឆាំងកូរ៉េខាងត្បូងជាថ្មីឡើងវិញ នៅតាមបណ្ដោយព្រំដែន ខណៈទីក្រុងសេអ៊ូល បានអំពាវនាវឱ្យពិភាក្សាគ្នា អំពីការបន្ធូរបន្ថយភាពតានតឹង។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២៦។

លោកស្រី Kim Yo Jong ដែលជាមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង និងជាប្អូនស្រីរបស់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន បាននិយាយកាលពីថ្ងៃពុធថា កូរ៉េខាងជើង នឹងដាក់ពង្រាយឧបករណ៍បំពងសំឡេង នៅតាមបណ្ដោយព្រំដែនទាំងមូល បន្ទាប់ពីលោកស្រី បានចុះត្រួតពិនិត្យសំណង់ការពារ តាមចំណុចព្រំដែនកូរ៉េខាងត្បូង ជាមួយក្រុមមន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងជើង។

លោកស្រី Kim បានព្រមានទីក្រុងសេអ៊ូលថា នឹងប្រឈមមុខជាមួយ ស្ថានភាពដ៏គួរឱ្យភ័យខ្លាច និងឈឺចាប់បំផុត ប្រសិនបើកូរ៉េខាងត្បូង បន្តនូវអ្វីដែលទីក្រុងព្យុងយ៉ាងចាត់ទុកថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កូរ៉េខាងជើង។ រីឯក្នុងសេចក្ដីថ្លែងការណ៍នាថ្ងៃព្រហស្បតិ៍នេះ លោកស្រី Kim បាននិយាយថា កូរ៉េខាងជើងនឹងដាក់មធ្យោបាយតបតថ្ម ឱ្យស្ថិតក្នុងស្ថានភាពត្រៀមខ្លួន នៅតាមព្រំប្រទល់ ប៉ុន្តែមិនបានបញ្ជាក់លម្អិតទេ ហើយឧបករណ៍បំពងសំឡេង នឹងត្រូវដាក់ស្ថិតក្នុងស្ថានភាពត្រៀមដំណើរការ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

ហេតុការណ៍ផ្ទុះគ្រាប់មីន កាលពីខែមុន ដែលបានបណ្ដាលឱ្យទាហានកូរ៉េខាងត្បូង ៣នាក់រងរបួសនៅតំបន់ទ្រនាប់គ្មានយោធា (DMZ) រវាងប្រទេសទាំងពីរ បានធ្វើឱ្យភាពតានតឹងកាន់តែកើនឡើងខ្លាំង។ ទីក្រុងសេអ៊ូលបានចោទប្រកាន់កងទ័ពកូរ៉េខាងជើងថា បានដាក់មីនដោយចេតនានៅតំបន់ព្រំដែន ជាផ្នែកមួយនៃការងារពង្រឹងការការពាររបស់កូរ៉េខាងជើង។

លោកស្រី Kim បានបដិសេធការចោទប្រកាន់ ដោយហៅឧប្បត្តិហេតុនោះថា ជាការប្រឌិតរឿងរបស់កូរ៉េខាងត្បូង។ លោកស្រី ក៏បានចោទកងទ័ពកូរ៉េខាងត្បូងដែរថា បានផ្សាយសារព្រមានតាមឧបករណ៍បំពងសំឡេង និងបាញ់គ្រាប់ព្រមាននៅទីតាំងជាច្រើន ក្បែរព្រំដែន។ ខាងទីក្រុងសេអ៊ូលបាននិយាយថា ការបាញ់ព្រមាននេះគឺជា វិធានការស្របច្បាប់ និងការពារខ្លួន។

នាថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា ក្រសួងបានអំពាវនាវឱ្យកូរ៉េខាងជើង ពិភាក្សាអំពីវិធានការបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែន និងទប់ស្កាត់ការប៉ះទង្គិចយោធាដោយចៃដន្យ។ ទីក្រុងព្យុងយ៉ាង បានផ្ដាច់ខ្សែទូរសព្ទទំនាក់ទំនងយោធាជាមួយកូរ៉េខាងត្បូង ចាប់តាំងពីប្រកាសថា ខ្លួននឹងលែងស្វែងរកកិច្ចសន្ទនា ឬការបង្រួបបង្រួម ជាមួយប្រទេសដែលខ្លួនហៅថា «សត្រូវ» ទៀតហើយ៕