* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៉ីរ៉ង់អះអាងថា កប៉ាល់៤គ្រឿងរងការវាយប្រហារ និង៣គ្រឿងបើកបុកមីន ហើយព្រមានអាមេរិកអំពីការឆ្លើយតបកាន់តែធំ (Video inside)

22-10-2026 15:47

(តេហេរ៉ង់)៖ កងកម្លាំងជើងទឹកនៃឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ បានអះអាងថា កប៉ាល់ចំនួន ៤គ្រឿង ដែលពាក់ព័ន្ធសកម្មភាពផ្ទេរប្រេងខុសច្បាប់ នៅភាគខាងជើងឈូងសមុទ្រពែក្ស ត្រូវបានវាយប្រហារក្នុងពេលទន្ទឹមគ្នា និងបានឆាបឆេះ បន្ទាប់ពីកងកម្លាំងរបស់ខ្លួន បានតាមដានកប៉ាល់ទាំងនោះ កាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

IRGC បានបន្ថែមថា កប៉ាល់ ៣គ្រឿងផ្សេងទៀត បានបើកប៉ះជាមួយគ្រាប់មីន នៅភាគខាងលិចច្រកសមុទ្រ Hormuz ហើយបានព្រមាន យោធាអាមេរិកថា ការបង្កហេតុបន្តទៀត អាចនាំឱ្យមានការឆ្លើយតបក្នុងទ្រង់ទ្រាយកាន់តែធំជាងមុន ប្រឆាំងមូលដ្ឋានយោធារបស់អាមេរិក នៅក្នុងតំបន់។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ IRGC ក៏បានរាយការណ៍ដែរថា កប៉ាល់ដឹកប្រេង ៣គ្រឿង បានបើកបុកមីនរបស់ខ្លួន ហើយ​រងការឆាបឆេះ ពេលព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz តាមគន្លងផ្លូវដែលទីក្រុងតេហេរ៉ង់ ចាត់ទុកខុសច្បាប់។

ចាប់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង កងកម្លាំងអ៉ីរ៉ង់ បានវាយប្រហារម្តងហើយម្តងទៀតលើកប៉ាល់ទាំងឡាយ ដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz តាមគន្លងផ្លូវភាគខាងត្បូង ដែលស្ថិតនៅក្បែរឆ្នេរសមុទ្ររបស់ប្រទេសអូម៉ង់។ ជម្លោះនេះ បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក រួមដៃជាមួយអ៉ីស្រាអែល បើកការវាយប្រហារលើប្រទេសអ៉ីរ៉ង់ និងបានសម្លាប់មេដឹកនាំកំពូលរបស់អ៉ីរ៉ង់ រួមជាមួយបណ្តាមេបញ្ជាការយោធាជាន់ខ្ពស់។

គួរបញ្ជាក់ថា អ៉ីរ៉ង់បានព្យាយាមបិទខ្ទប់ច្រកផ្លូវទឹកដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រនេះ ដោយទាមទារឱ្យកប៉ាល់ទាំងអស់ សុំការអនុញ្ញាតពីខ្លួន មុននឹងធ្វើដំណើរឆ្លងកាត់។ កាលពីអំឡុងពេលមិនទាន់មានសង្រ្គាមមជ្ឈិមបូព៌ា ច្រកសមុទ្រ Hormuz បានបម្រើជាផ្លូវដឹកជញ្ជូនប្រេងប្រមាណ២០ភាគរយ នៃការផ្គត់ផ្គង់ប្រេងសរុបរបស់ពិភពលោកទាំងមូល៕