* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រុស្ស៉ី និងអ៊ុយក្រែន បន្តការវាយប្រហារដាក់គ្នា ខណៈបេសកជនអាមេរិកទើបបញ្ចប់កិច្ចសម្របសម្រួល (Video inside)

22-10-2026 16:10

(កៀវ)៖ មីស៉ីលរុស្ស៉ីជាច្រើនគ្រាប់បានធ្លាក់នៅទីក្រុងកៀវ នាថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ខណៈដែលអ៊ុយក្រែនបាញ់ដ្រូនរាប់រយគ្រឿងឆ្ពោះទៅទីក្រុងមូស្គូ កាលពីយប់មិញ អំឡុងពេលមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពីសំណាក់សហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦។

អាជ្ញាធរទីក្រុងកៀវនិយាយថា ការវាយប្រហាររបស់រុស្ស៉ីបណ្តាលឱ្យមនុស្ស ១៥នាក់របួស និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងក្រោមដី នៅប៉ែកខាងស្ពានភាគខាងត្បូងឆ្លងកាត់ទន្លេ Dnipro ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន។ វាបានកើតមានឡើងបន្ទាប់ពីមានការវាយប្រហារមួយផ្សេង កាលពីថ្ងៃពុធ បណ្តាលឱ្យមនុស្ស ៦នាក់រងរបួស។ នៅឯតំបន់ Kharkiv ភាគឦសានអ៊ុយក្រែន លោកអភិបាល Oleh Syniehubov បានឱ្យដឹងថា ការវាយប្រហាររបស់រុស្ស៉ីសម្លាប់ស្ត្រីម្នាក់ និងបណ្តាលឱ្យមនុស្ស ៤នាក់រងរបួស។ ដោយឡែក ដ្រូនមួយគ្រឿងបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល ក្នុងតំបន់ Kremenchuk ខេត្ត Poltava។

នៅក្នុងប្រទេសរុស្ស៉ី មនុស្ស ២នាក់បានរងរបួស ក្បែរទីក្រុងមូស្គូ បន្ទាប់ពីដ្រូន ៦៣០គ្រឿងត្រូវបានបាញ់ឆ្ពោះមកកាន់រដ្ឋធានីនេះ អំឡុងពេលយប់។ នេះបើតាមការបញ្ជាក់របស់អភិបាលក្រុង លោក Sergei Sobyanin នៅលើបណ្តាញតេឡេក្រាម ដោយបន្ថែមថា ដ្រូនភាគច្រើនត្រូវបានបាញ់ស្ទាក់ពីចម្ងាយឆ្ងាយ។ នៅទីក្រុង Lipetsk ដែលជាតំបន់រោងចក្រផលិតដែកថែបដ៏ធំ ចម្ងាយប្រហែល ៤០០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងមូស្គូ បុរសម្នាក់បានរងរបួស បន្ទាប់ពីដ្រូនធ្លាក់ត្រូវអគារលំនៅដ្ឋាន និងមណ្ឌលសុខភាពមួយកន្លែង។ នេះបើតាមការបញ្ជាក់ពីអភិបាលក្រុង លោក Igor Artamonov តាមបណ្តាញតេឡេក្រាម។

សប្តាហ៍នេះ បេសកជនអាមេរិក លោក Steve Witkoff បានជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីសម្របសម្រួលឈានទៅបញ្ចប់សង្រ្គាម។ លោក ហ្សេឡេនស្គី និយាយថា អ៊ុយក្រែនគាំទ្រសំណើរបស់សហរដ្ឋអាមេរិក សម្រាប់ការចរចាត្រីភាគីរវាងអ៊ុយក្រែន រុស្ស៉ី សហរដ្ឋអាមេរិក កម្រិតក្រុមអ្នកចរចា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ចំណែក លោក ពូទីន បានយល់ព្រមបន្តការចរចាសន្តិភាពជាមួយទីក្រុងកៀវឡើងវិញ ដោយមានសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល ដែលអាចចាប់ផ្តើមនៅខែក្រោយ៕