* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​ អញ្ជើញចូលរួមមហាសន្និបាតរំលឹក​ខួបទី ​៩០​ឆ្នាំ​ នៃ​ថ្ងៃ​ជ័យ​ជម្នះ​នៃ​មហាដំណើរ​របស់​កងទ័ពក្រហម​ចិន​និងថ្លែង​សុន្ទរកថាគន្លឹះ

22-10-2026 16:57

(ប៉េកាំង)៖ ព្រឹកថ្ងៃទី ​២២ ​ខែតុលា ​មហាសន្និបាត​រំលឹក​ខួបទី ​៩០ ​ឆ្នាំនៃ​ថ្ងៃជ័យជម្នះនៃ​មហាដំណើរ​របស់​កងទ័ពក្រហមចិន​បានបើកធ្វើយ៉ាងឱឡារិកនៅក្រុងប៉េកាំង ។ ​លោក ​Xi ​Jinping ​អគ្គ​លេ​ខា​ធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្តចិន ​ប្រធានរដ្ឋ​ចិននិងជាប្រធាន​គណៈ​កម្មា​ធិការ​យោធាមជ្ឈិមចិន​បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះ ​។ ​សមាជិក​អចិន្ត្រៃយ៍នៃ​ការិយាល័យ​នយោបាយ ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្តចិន​មាន​ដូចជា ​លោក ​Li ​Qiang ​លោក ​Zhao ​Leji ​លោក ​Wang ​Huning ​លោក ​Cai ​Qi ​លោក ​Ding ​Xuexiang ​និង​លោក ​Li ​Xi ​ព្រមទាំង​លោក ​Han ​Zheng ​អនុប្រធានរដ្ឋចិន​ក៏បានអញ្ជើញ​ចូល​រួម​មហាសន្និបាត​លើកនេះ​ដែរ​។

ពេលថ្លែងសុន្ទរកថាក្នុងមហាសន្និបាតនេះ ​លោក ​Xi ​Jinping ​បានលើកឡើង​ថា ​ចាប់​ពី​ខែ​តុលា ​ឆ្នាំ ​១៩៣៤ ​ដល់​ខែតុលា ​ឆ្នាំ ​១៩៣៦ ​បក្សកុម្មុយនីស្តចិន​បាន​ដឹកនាំ​កងទ័ព​ក្រហម ​ធ្វើ​មហាដំណើរ​ដ៏អស្ចារ្យ​ដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលខ្លាំង​ និង​ត្រូវបាន​ចារក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ ​យើង​បានកម្ទេច​ការ​តាមឡោមព័ទ្ធ​របស់ទ័ពសត្រូវ​រាប់​លាន​នាក់ ​និង​បាន​ប្រកាស​ជាផ្លូវការ​ថា៖​ឧបាយកលរបស់ពួកប្រឆាំងនៃបក្សកុកម៉េង​តាំង​ ដែលចង់កំចាត់​ចោល​បក្សកុម្មុយនីស្តចិន​និង​កងទ័ពក្រហម​ត្រូវ​ទទួលបរាជ័យ​ទាំង​ស្រុង ​នេះជាការ​ត្រួស​ត្រាយ​និម្មាបនកម្មថ្មី​នៃ​បដិវត្តន៍ដ៏ជោគជ័យ​របស់​ចិន ។

លោក ​Xi ​Jinping ​បានសង្កត់ធ្ងន់ថា ​ជ័យជម្នះនៃមហាដំណើរ​មិនមែន​ជា​លទ្ធផល​បាន​ដោយ​ចៃដន្យទេ ​ពោលគឺ ​វា​សម្រេច​បាន​ដោយ​ផ្អែក​លើ​ការដឹកនាំដ៏ត្រឹមត្រូវនៃ​បក្ស​កុម្មុយ​នីស្ត​ចិន ​ឆន្ទៈ​បដិវត្តន៍​ដ៏មុតមាំ ​ភាព​ឯករាជ្យ​ម្ចាស់ការ​និង​ការ​ស្វែងរកការពិត​និង​ការ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជនគ្រប់រូប ​។

លោក ​Xi ​Jinping ​បានបន្ត​ថា ​ការផ្សព្វផ្សាយស្មារតីមហាដំណើរដ៏អស្ចារ្យ​និង​ដើរ​តាម​ផ្លូវ​មហា​ដំណើរ​ថ្មី​ឱ្យបានល្អ ​យើងចាំបាច់​ត្រូវ​ប្រកាន់ខ្ជាប់​ជំនឿ ​ឧត្តមគតិ​និង​កម្មវត្ថុ​របស់បក្ស​យ៉ាង​មុត​មាំ ​ចាំបាច់​ត្រូវ​ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់យ៉ាងមុតមាំ​មិនងាករេ​និង​បំពេញ​តម្រូវការ​របស់​ប្រជាជន​ចំពោះ​ជីវភាពរស់នៅ​ដ៏​ល្អបវរ​ដែល​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឱ្យបានល្អ ​យើងចាំបាច់​ត្រូវ​ហ៊ានធ្វើ​ការតស៊ូប្រយុទ្ធដ៏​អស្ចារ្យ ​ក្នុងបរិបទ​មាន​លក្ខណៈ​ពិសេស​នៃ​ប្រវត្តិ​សាស្ត្រ​ថ្មី​ជាច្រើន ​យើងចាំបាច់​ត្រូវ​ពន្លឿនការកសាងកងទ័ព​ប្រជាជន ​ឱ្យ​ទៅ​ជា​កងទ័ពលំដាប់ពិភពលោក ​យើងចាំបាច់​ត្រូវ​ប្រកាន់ខ្ជាប់​ការដឹកនាំរបស់​បក្ស​និង​បង្កើន​ការកសាងបក្ស​ ដើម្បី​ធានាជាក់លាក់ថា ​បក្សកុម្មុយនីស្តចិន​ជាស្នូលនៃ​ការ​ដឹក​នាំ​ដ៏រឹងមាំ​នៃ​បុព្វហេតុសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន​ជាប់​រហូត ​សំដៅ​ធ្វើ​ការ​តស៊ូ​ដោយឥតឈប់ឈរដើម្បីជំរុញការកសាង ប្រទេសដ៏ខ្លាំងក្លា​និងបុព្វ​ហេតុ​នៃ​ការ​ស្តារ​ភាពរុងរឿង​ដ៏អស្ចារ្យ​របស់ប្រជាជាតិចិនឡើងវិញ​តាមរយៈការធ្វើទំនើប​កម្ម​តាម​បែប​ផែន​ចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន​