* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ពីមហាដំណើរទៅកាន់មហាចក្ខុវិស័យ៖ ស្មារតីតស៊ូរបស់ចិន​ក្នុងការកសាងអនាគត និងជំរុញការអភិវឌ្ឍសកល

22-10-2026 17:48

(ប៉េកាំង)៖ មហាដំណើររបស់បក្សកុម្មុយនិស្តចិន ដែលបានប្រព្រឹត្តទៅចន្លោះឆ្នាំ១៩៣៤ ដល់ឆ្នាំ១៩៣៦ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានអត្ថន័យជ្រាលជ្រៅ​ ​និងជាមរតកស្មារតីដ៏មានគុណតម្លៃមិនត្រឹមសម្រាប់ប្រជាជនចិនប៉ុណ្ណោះទេ សម្រាប់មនុស្សជាតិដែលត្រូវបានកត់ត្រាយ៉ាងប្រត្យក្សនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ ស្មារតីមហាដំណើរបានបង្ហាញពីភាពអង់អាច ការតស៊ូ សាមគ្គីភាព និងការប្តេជ្ញាចិត្ត ចំពោះគោលដៅរួម​ ។

នៅឆ្នាំ២០២៦ ​ ក្នុង​​ ​ឱកាសខួបលើកទី៩០ នៃជ័យជម្នះមហាដំណើ​រ​ ការរំលឹក​ប្រវត្តិសាស្ត្រនេះមិនត្រឹម​តែ​ជាការឈ្វេងយល់អំពី​អតីតកាលប៉ុណ្ណោះទេ ​ថែ​ម​ទាំង​ជាការពិចារណា​អំពី​ប្រភព​កម្លាំងចិត្ត​ដែលជំរុញ​ប្រទេសចិនឆ្ពោះទៅរកការអភិវឌ្ឍនាពេលអនាគត​។ មហាដំណើរគឺជាឫសគល់​នៃជ័យជម្នះក្នុងការដឹកនាំប្រជាជនចិន ឱ្យក្លាយជាម្ចាស់ការ​លើវាសនា​ប្រទេ​សជាតិ ហើយស្មារតីមហា​ដំណើរក៏ជាឫសកែវនៃការរក្សាគោលជំហរ និងគោលបំណងដើមរបស់បក្សកុម្មុយនិស្តចិន ក្នុងការបម្រើប្រជាជន និងជំរុញការរីកចម្រើនរបស់ប្រទេសចិន។ ​

ស្មារតី​នេះបានបន្តឆ្លុះបញ្ចាំងតាមរយៈការកែទម្រង់ និងការបើកទូលាយ ​ការកសាងហេដ្ឋា​រចនា​​​សម្ព័ន្ធ ការអភិវឌ្ឍឧស្សាហកម្ម និងការលើកកម្ពស់ជីវភាព​ប្រជាជនចិន។ ជាក់ស្តែង ក្នុងឆ្នាំ២០២១ ប្រទេសចិនបានប្រកាសសម្រេចគោលដៅខួប១០០ឆ្នាំលើកទី១ គឺការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ និងការលុបបំបាត់ភាពក្រីក្រដាច់ខាត​តាមស្តង់ដារ​ជាតិរបស់ខ្លួន។ សមិទ្ធផលនេះបានបង្កើត​មូលដ្ឋានសម្រាប់ប្រទេសចិនបន្តបោះជំហានយ៉ាងស្វាហាប់ នៅក្នុង​មហាដំណើរថ្មី​របស់ខ្លួនឆ្ពោះទៅ​គោលដៅ​ខួប១០០ឆ្នាំលើកទី២ ដែលជាការកសាងប្រទេសសង្គមនិយមទំនើបដ៏រឹងមាំ និងមានវិបុលភាព នៅពាក់កណ្តាលសតវត្សរ៍ទី២១។ កំណើនសេដ្ឋកិច្ច និងការច្នៃប្រឌិតបច្ចេកវិទ្យា គឺជាកម្លាំងចលករសំខាន់ សម្រាប់ការសម្រេច​ចក្ខុវិស័យនេះ​។ ជាទឡ្ហីករណ៍ ក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចចិនបានកើនឡើង៥% ដោយផលិតផលក្នុងស្រុកសរុបមានទំហំប្រមាណ ១៤០,១៩ទ្រីលានយាន់។ សមិទ្ធផលនេះឆ្លុះបញ្ចាំងពីសមត្ថភាពផលិតកម្មដ៏ទូលំទូលាយ និងការបន្តអភិវឌ្ឍរបស់ប្រទេសចិន។

ក្នុងដំណាក់កាលបន្ទាប់ ចិនកំពុងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ តាមរយៈការពង្រឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអភិវឌ្ឍឧស្សាហកម្មទំនើប ការលើកកម្ពស់ផលិតភាព និងការអនុវត្តផែនការអភិវឌ្ឍន៍ជាតិរយៈពេលប្រាំឆ្នាំទី១៥ (២០២៦-២០៣០)។ ទិសដៅទាំងនេះ​បង្ហាញថា ស្មារតីតស៊ូពីអតីតកាល​កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងចក្ខុវិស័យ និងការច្នៃប្រឌិត ដើម្បីកសាងអនាគតកាន់តែប្រសើរតាមមាគ៌ាដ៏ប្រពៃនៃទំនើបកម្មសង្គមនិយមតាមបែបផែនចិន។

ក្នុងទស្សនៈអភិវឌ្ឍសកល បទពិសោធរបស់ចិនផ្តល់​នូវចំណុចសិក្សាសំខាន់ៗ​ពីមហា​ដំណើរដែលមានវ័យ៩០ឆ្នាំមកនេះ ដូចជាការកំណត់គោលដៅរយៈពេលវែង​ ការផ្សារភ្ជាប់កំណើនសេដ្ឋកិច្ចជាមួយការលើកកម្ពស់ជីវភាពប្រជាជន ការវិនិយោគ​លើធនធានមនុស្ស និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ សម្រាប់បណ្តាប្រទេសនានា បទពិសោធ​ទាំងនេះអាចជាមូលដ្ឋាន សម្រាប់សិក្សា និងកែសម្រួលទៅតាម​លក្ខខណ្ឌជាក់ស្តែងរបស់ប្រទេសជាតិរៀងៗខ្លួន។ កិច្ចសហប្រតិបត្តិការជាមួយចិនលើវិស័យអប់រំ កសិកម្ម​ ឧស្សាហកម្ម​ បច្ចេកវិទ្យា និងការតភ្ជាប់សេដ្ឋកិច្ច បណ្តាប្រទេសនានាអាចបង្កើតឱកាសថ្មីសម្រាប់ ការអភិវឌ្ឍធនធានមនុស្ស ការបង្កើនតម្លៃផលិតផល និងការពង្រីកទីផ្សារ។ ការអភិវឌ្ឍរបស់ប្រទេសមួយអាចបង្កើតអត្ថប្រយោជន៍កាន់តែទូលំទូលាយ នៅពេលដែលវាត្រូវបានភ្ជាប់​ជាមួយកិច្ចសហប្រតិបត្តិការ ដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍​រួម។

ជារួម ពីមហាដំណើ​រ​ទៅកាន់មហាចក្ខុវិស័យ គឺជាដំណើរនៃការបន្តស្មារតីតស៊ូ និងការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការកសាងអនាគត ។ ការសម្រេច​បានគោលដៅខួប១០០ឆ្នាំលើកទី១ និងការបន្តជំរុញកំណើនសេដ្ឋកិច្ច បានបង្កើតមូលដ្ឋានសម្រាប់ការឈានទៅរកគោលដៅខួប១០០ឆ្នាំលើកទី២នៃការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិន។ មេរៀនសំខាន់ គឺការអភិវឌ្ឍត្រូវការចក្ខុវិស័យច្បាស់លាស់ សាមគ្គីភាព ការច្នៃប្រឌិត និងការយកចិត្តទុកដាក់ចំពោះប្រជាជន។ តាមរយៈការបន្តអភិវឌ្ឍប្រកបដោយគុណភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេសចិនអាចបន្តរួមចំណែកដល់ការអភិវឌ្ឍ សកល និងការកសាងអនាគតប្រកបដោយវិបុលភាព និងចីរភាពសម្រាប់មនុស្សជាតិក្រោមទម្រដ៏រឹងមាំ នៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន