* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កូរ៉េខាងត្បូង ស្នើជាថ្មីឱ្យមានកិច្ចចរចាជាមួយកូរ៉េខាងជើង ស្តីពីបញ្ហាព្រំដែនគោក (Video inside)

23-10-2026 15:52

(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ បានស្នើជាថ្មី ឱ្យមានកិច្ចចរចាយោធា ជាមួយកូរ៉េខាងជើង ដើម្បីស្វែងរកការព្រមព្រៀងគ្នាលើទីតាំងច្បាស់ជាក់លាក់ នៃខ្សែបន្ទាត់ព្រំដែនគោករវាងប្រទេសទាំងពីរ និងដើម្បីកាត់បន្ថយហានិភ័យនៃការប៉ះទង្គិចគ្នាដោយចៃដន្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

សំណើខាងលើ ត្រូវបានធ្វើឡើងដោយអនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយការពារជាតិ លោក Kim Hong-cheol បន្ទាប់ពីមានករណីផ្ទុះមីនមួយ នៅក្នុងតំបន់គ្មានយោធា (DMZ) កាលពីខែមុន ដែលបណ្តាលឱ្យទាហានកូរ៉េខាងត្បូងរងរបួស។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កងទ័ពកូរ៉េខាងជើង បានបន្តសាងសង់ផ្លូវយុទ្ធសាស្ត្រ និងរបង ព្រមទាំងដាក់មីន នៅក្បែរខ្សែបន្ទាត់ព្រំដែន MDL ក្នុងតំបន់ទ្រនាប់ DMZ ដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរ។ លោក Kim បាននិយាយថា កងទ័ពកូរ៉េខាងជើង បានឆ្លងកាត់ខ្សែបន្ទាត់នេះ អំឡុងពេលពួកគេអនុវត្តសកម្មភាពទាំងនោះ។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏ធ្លាប់បានស្នើជាផ្លូវការឱ្យមានកិច្ចចរចា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា អំពីទីតាំងជាក់លាក់នៃខ្សែបន្ទាត់ព្រំដែននេះផងដែរ ប៉ុន្តែទីក្រុងព្យុងយ៉ាង មិនបានឆ្លើយតបទេ។ យោធាកូរ៉េខាងត្បូង បានសន្និដ្ឋានថា កូរ៉េខាងជើងបានបង្កប់មីននៅភាគខាងត្បូង នៃខ្សែបន្ទាត់ MDL ដែលបង្កឱ្យមានហេតុការណ៍ផ្ទុះ កាលពីខែកញ្ញា និងធ្វើឱ្យទាហានកូរ៉េខាងត្បូង២នាក់រងរបួសធ្ងន់។ ប៉ុន្តែ ទីក្រុងព្យុងយ៉ាងបានច្រានចោលការរកឃើញនេះ៕