* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កប៉ាល់ដឹកប្រេងម៉ាស៊ូតរុស្ស៊ីដំបូងគេក្រោមកិច្ចព្រមព្រៀង ពូទីន-ត្រាំ កំពុងធ្វើដំណើរឆ្ពោះទៅសហរដ្ឋអាមេរិក (Video inside)

23-10-2026 21:39

(វ៉ាស៊ីនតោន)៖ ទិន្នន័យតាមដាននាវាចរណ៍នៅថ្ងៃសុក្រនេះបានបង្ហាញថា ប្រេងម៉ាស៊ូតជើងដំបូងរបស់រុស្ស៊ី ក្រោមកិច្ចព្រមព្រៀងដ៏ភ្ញាក់ផ្អើលរវាងទីក្រុងមូស្គូ និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងស្ថិតលើកប៉ាល់ដឹកប្រេងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក ហើយដែលជាការនាំចូលលើកដំបូងគិតចាប់តាំងពីអាមេរិកហាមឃាត់ប្រេងរុស្ស៊ីកាលពីឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦។

តាមទិន្នន័យ LSEG កប៉ាល់ដឹកប្រេងខ្នាតមធ្យមដោតទង់ជាតិម៉ាល់តា ឈ្មោះ Agioi Fanendes បានផ្ទុកប្រេងម៉ាស៊ូតកម្រិតស្ពាន់ធ័រទាបចំនួន ៤០,០០០តោន ចេញពីកំពង់ផែ Primorsk ក្នុងតំបន់សមុទ្របាល់ទិករបស់រុស្ស៊ី កាលពីថ្ងៃទី២២ ខែតុលា និងរំពឹងថានឹងទៅដល់សហរដ្ឋអាមេរិកនៅថ្ងៃទី៧ ខែវិច្ឆិកាខាងមុខ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានទទួលស្គាល់នៅថ្ងៃសុក្រនេះថា កប៉ាល់ដឹកប្រេងជើងដំបូងក្រោមកិច្ចព្រមព្រៀងពិតជាបានចាកចេញមែន ហើយការដឹកជញ្ជូនបន្តបន្ទាប់នឹងប្រព្រឹត្តទៅជាប់លាប់ ក្រោយពេលរុស្ស៊ីបានដកបម្រាមហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតរបស់ខ្លួន និងចាប់ផ្តើមដឹកជញ្ជូនទៅកាន់ទីផ្សារប្រពៃណីដូចជា តួកគីយ៉េ និងប្រេស៊ីលឡើងវិញ ដោយរំពឹងថានឹងបង្កើនបរិមាណនាំចេញដល់កម្រិតធម្មតាពី ៣ ទៅ ៣.៥លានតោនក្នុងមួយខែនៅចុងឆ្នាំនេះ។

គួរបញ្ជាក់ថា លោក ត្រាំ បានប្រកាសកិច្ចព្រមព្រៀងនេះកាលពីថ្ងៃទី៩ ខែតុលា ដើម្បីទាញទម្លាក់តម្លៃប្រេងម៉ាស៊ូតដែលកំពុងហក់ឡើងខ្ពស់ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី៣ ខែវិច្ឆិកា ដោយលោកបានលើកលែងផ្នែកខ្លះនៃច្បាប់ទណ្ឌកម្មថ្មីលើរុស្ស៊ី ព្រមទាំងគំរាមផ្អាកការនាំចេញប្រេងម៉ាស៊ូតទៅអឺរ៉ុប ប្រសិនបើបណ្តាប្រទេសអឺរ៉ុបមិនព្រមបញ្ចេញប្រេងពីឃ្លាំងបម្រុងបន្ទាន់ដើម្បីជួយបន្ធូរបន្ថយតម្លៃ។ តាមផែនការ រុស្ស៊ីនឹងនាំចេញប្រេងម៉ាស៊ូតភ្លាមៗចំនួន ៣០០,០០០តោន (២.២៥លានបារ៉ែល) ទៅកាន់ទីផ្សារអាមេរិក និងសកលលោក រួចបន្តនាំចេញ ៥០០,០០០តោនទៀតនៅខែវិច្ឆិកា និង ១លានតោននៅដំណាក់កាលបន្ទាប់ ខណៈក្រសួងរតនាគារអាមេរិក និងមូលនិធិវិនិយោគរុស្ស៊ីកំពុងសហការដោះស្រាយបញ្ហាទូទាត់ប្រាក់ដ៏ស្មុគស្មាញនៃកិច្ចព្រមព្រៀងនេះ៕