* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បេសកជនអាមេរិក ថាការវាយប្រហារលើអ៉ីរ៉ង់នាចុងសប្តាហ៍នេះ គឺអាចទៅរួច

24-10-2026 10:59

(ហ្សេរុយសាឡិម)៖ បេសកជនអាមេរិកមួយរូប បាននិយាយកាលពីថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ ថា សហរដ្ឋអាមេរិកអាចវាយប្រហារអ៉ីរ៉ង់ នៅអំឡុងចុងសប្តាហ៍នេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោននិងអ៉ីស្រាអែល បានបង្កើនការគំរាមកំហែងប្រឆាំងនឹងទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Tom Barrack ដែលជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសតួកគីយ៉េ និងជាបេសកជនពិសេសទទួលបន្ទុកកិច្ចការប្រទេសស៊ីរី ហើយមិនមានតួនាទីពាក់ព័ន្ធផ្ទាល់ណាមួយក្នុងបញ្ហាអ៉ីរ៉ង់ទេនោះ បានប្រាប់អ្នករៀបចំកម្មវិធី podcast លោក Mario Nawfal ដូច្នេះថា «តើអាចមានការវាយប្រហារនៅចុងសប្តាហ៍នេះដែរឬទេ? ប្រាកដណាស់ គឺពិតជាអាច»។ ក្នុងបទសម្ភាសន៍មួយ អំឡុងពេលបំពេញទស្សនកិច្ចនៅតំបន់ឈូងសមុទ្រអារ៉ាប់ លោក Tom Barrack បានលើកឡើងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ «មានជំហរច្បាស់លាស់ណាស់។ លោកបានបើកទ្វារចំហ និងត្រៀមខ្លួនជាស្រេច ដើម្បីឈានដល់កិច្ចព្រមព្រៀង ហើយយើងបានអង្គុយនៅតុចរចា អស់រយៈពេលជាច្រើនខែមកហើយ»។

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដែលត្រូវប្រឈមមុខនឹងការបោះឆ្នោតសកល នៅថ្ងៃអង្គារសប្តាហ៍ខាងមុខនេះ បានសន្យាម្តងហើយម្តងទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយថា នឹងផ្ដួលរំលំរបបដឹកនាំនៅប្រទេសអ៉ីរ៉ង់។ ការគំរាមនេះកើតឡើង បន្ទាប់ពីអ៉ីស្រាអែលបានធ្វើយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំចំនួន២ លើអ៉ីរ៉ង់ គិតចាប់តាំងពីឆ្នាំមុនមក។ រី​ឯលោក ត្រាំ ក៏បានបង្ហាញសញ្ញាថា លោកបើកចំហចំពោះការបន្តការវាយប្រហារឡើងវិញផងដែរ បន្ទាប់ពីកិច្ចប្រឹងប្រែងការទូត បានជាប់គាំងអស់រយៈពេលយូរ។ ទោះជាយ៉ាងណា កន្លងមក លោកធ្លាប់បានអះអាងថា ការវាយប្រហារនឹងមិនកើតឡើង មុនការបោះឆ្នោតសភាអាមេរិក នៅថ្ងៃទី៣ ខែវិច្ឆិកា នោះទេ។

គួរបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្ទុយពីជំហររបស់លោក Netanyahu លោក Barrack បាននិយាយថា សហរដ្ឋអាមេរិក មិនមានបំណងផ្ដួលរំលំសាធារណរដ្ឋអ៉ីស្លាមអ៊ីរ៉ង់នោះទេ។ អ៉ីរ៉ង់គឺជាសត្រូវធំរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩ បានផ្ដួលរំលំរបបស្តេចសាហ៍ ដែលមានទំនោរគាំទ្រលោកខាងលិច។ លោក Barrack បាននិយាយដូច្នេះថា «ប្រសិនបើអ្នកឯងនៅតែបន្តគំរាមកំហែងពិភពលោក សម្ព័ន្ធមិត្តរបស់យើង និងតំបន់ឈូងសមុទ្រ នោះមុខជានឹងមានផលវិបាក។ ប៉ុន្តែផលវិបាកនោះ នឹងមិនមែនជាការផ្លាស់ប្តូររបបដឹកនាំឡើយ»។ លោកបានបន្ថែមថា «សហរដ្ឋអាមេរិក ពោលគឺប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយច្បាស់ហើយថា លោកមិនចាប់អារម្មណ៍នឹងការផ្លាស់ប្តូររបបដឹកនាំនោះទេ»៕