* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក គីម ជុងអ៊ុន បង្គាប់​ឱ្យកូរ៉េខាងជើងហ្វឹកហាត់យោធា ដើម្បីក្លាយជាកងទ័ពខ្លាំងបំផុតលើពិភពលោក (Video inside)

24-10-2026 14:12

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ បានរាយការណ៍ថា មេដឹកនាំកំពូល លោក គីម ជុងអ៊ុន បានជំរុញឱ្យយោធាកូរ៉េខាងជើងហ្វឹកហាត់ ដើម្បីក្លាយជាកងទ័ពខ្លាំងបំផុតក្នុងពិភពលោក អំឡុងកិច្ចប្រជុំរយៈពេល២ថ្ងៃ ជាមួយក្រុមមេបញ្ជាការកងអង្គភាពនានា នៅទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការអំពាវនាវរបស់លោក គីម ឱ្យអនុវត្តនូវអ្វីដែលលោកហៅថា បដិវត្តន៍យោធាបែបកូរ៉េ គឺកើតមានឡើងក្នុងសប្តាហ៍តែមួយ ដែលយោធាកូរ៉េខាងត្បូង បានស្នើឱ្យមានកិច្ចចរចាដើម្បីបញ្ជាក់ទីតាំងខ្សែបន្ទាត់ព្រំដែន បន្ទាប់ពីមានហេតុការណ៍ផ្ទុះគ្រាប់មីន នៅក្នុងតំបន់ទ្រនាប់គ្មានយោធា (DMZ) ដែលបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរ កាន់តែតានតឹងខ្លាំង។

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កិច្ចប្រជុំនៅទីក្រុងព្យុងយ៉ាង ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ មានគោលដៅបង្កើតផែនការ ហ្វឹកហាត់កងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើង ឱ្យក្លាយជា «កងទ័ពខ្លាំងបំផុតក្នុងពិភពលោក»។ លោក គីម ក៏បានអំពាវនាវផងដែរ ឱ្យកងអង្គភាពទាំងអស់របស់យោធាកូរ៉េខាងជើង ក្លាយជាអង្គភាពកំពូលៗដ៏ខ្លាំងអស្ចារ្យ ទាំងផ្នែកយោធា និងបច្ចេកទេស ហើយត្រូវពង្រឹងឱ្យក្លាយជា កម្លាំងប្រយុទ្ធរួមដ៏ល្អឥតខ្ចោះមួយ។ KCNA បាននិយាយថា នេះជាការជួបជុំលើកដំបូងរបស់កងទ័ពទាំងមូល ចាប់តាំងពីសមាជបក្សកាលពីខែកុម្ភៈ ជាទីដែលលោក គីម បានអំពាវនាវឱ្យពង្រឹងកងកម្លាំងយោធាមិនមែននុយក្លេអ៊ែរ ព្រមទាំងបានបញ្ជាក់ជាថ្មីពីផែនការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីល។

ប្រទេសកូរ៉េខាងជើង បានធ្វើតេស្តសព្វាវុធជាច្រើនប្រភេទ នាពេលថ្មីៗនេះ រួមទាំងប្រព័ន្ធមីស៉ីលរត់ក្រោមទឹក ឬ torpedo ប្រភេទថ្មីមួយ ដែលមានភាពជាក់លាក់ខ្ពស់ និងមីស៊ីលល្បឿនលឿនជាងសំឡេង រយៈចម្ងាយមធ្យម។ អាវុធទាំងពីរប្រភេទនេះ ត្រូវបានអះអាងថា សុទ្ធតែប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

ទោះបីជាប្រឈមនឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិអស់រយៈពេលជាយូរក៏ដោយ កូរ៉េខាងជើងបានតម្កល់ឋានៈជារដ្ឋមានអាវុធនុយក្លេអ៊ែរ ទៅក្នុងច្បាប់របស់ខ្លួន ហើយរបបដឹកនាំទីក្រុងព្យុងយ៉ាង បានប្រកាសម្តងហើយម្តងទៀតថា អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាអ្វីដែលមិនអាចលុបបំបាត់ ឬត្រឡប់ថយក្រោយវិញនោះឡើយ។ ទន្ទឹមគ្នា កូរ៉េខាងជើង បានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រុស្ស៊ី ចាប់តាំងពីទីក្រុងមូស្គូបើកការឈ្លានពានលើអ៊ុយក្រែន កាលពីឆ្នាំ២០២២ ដោយបានបញ្ជូនទាហានទៅគាំទ្រកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី ជាថ្នូរនឹងផលប្រយោជន៍សេដ្ឋកិច្ច ក៏ដូចជាបច្ចេកវិទ្យាយោធា។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ កូរ៉េខាងត្បូងបានស្នើឱ្យមានកិច្ចចរចាយោធាជាមួយកូរ៉េខាងជើង ដើម្បីបញ្ជាក់ខ្សែព្រំដែន និងស្តារមធ្យោបាយទំនាក់ទំនងឡើងវិញ បន្ទាប់ពីទីក្រុងសេអ៊ូលបានចោទថា ករណីផ្ទុះនៅតំបន់ DMZ ដែលបណ្តាលឱ្យទាហានកូរ៉េខាងត្បូងរងរបួស គឺបង្កឡើងដោយមីនដែលកូរ៉េខាងជើងបានដាក់។ ប៉ុន្តែទីក្រុងព្យុងយ៉ាង បានច្រានចោលការចោទប្រកាន់នេះយ៉ាងដាច់ខាត។ ជាមួយគ្នានេះ កូរ៉េខាងជើង ដែលបានច្រានចោលការទាមទាររបស់កូរ៉េខាងត្បូង ឱ្យសុំទោសចំពោះហេតុការណ៍ផ្ទុះមីននោះ មិនទាន់បានឆ្លើយតបចំពោះសំណើចរចា កាលពីថ្ងៃសុក្រនៅឡើយទេ៕