* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បារាំងដាក់ពង្រាយប៉ូលិស ៧០០០០នាក់ ដើម្បីទប់ទល់សកម្មភាពតវ៉ាថ្មីទៀត នៅចុងសប្តាហ៍នេះ (Video inside)

24-10-2026 15:07

(ប៉ារីស)៖ រដ្ឋាភិបាលបារាំងកាលពីថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ បាននិយាយថា កងកម្លាំងប៉ូលិសប្រមាណ ៧០ ០០០នាក់ នឹងត្រូវដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងសកម្មភាពតវ៉ាថ្មីទៀត នៅចុងសប្តាហ៍នេះ បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងខ្លាំង អំឡុងពេលបាតុកម្ម កាលពីមួយសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលតាមការឱ្យដឹងពីជំនួយការរបស់លោក កំពុងពន្យារពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសនីហ្សេរីយ៉ា និងសេណេហ្កាល់នៅចុងខែនេះ ដោយសារវិបត្តិដែលកំពុងកើតឡើង បានបើកកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិជាមួយរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់របស់លោក ហើយគ្រោងជួបជាមួយកងកម្លាំងសន្តិសុខ។ លោក Macron ក៏បានជួបជាមួយតំណាងសិស្សសាលាមធ្យមសិក្សាជាលើកដំបូងផងដែរ។ ប៉ុន្តែបន្ទាប់ពីកិច្ចពិភាក្សា ក្រុមអ្នកតំណាងទាំងនោះ បានអំពាវនាវឱ្យសិស្សានុសិស្សបន្តធ្វើបាតុកម្ម រហូតទាល់តែរដ្ឋាភិបាលដាក់ចេញសំណើជាក់ស្តែង ដើម្បីឆ្លើយតបនឹងការទាមទាររបស់ពួកគេ។

សកម្មភាពតវ៉ារបស់សិស្សវិទ្យាល័យជុំវិញលក្ខខណ្ឌសិក្សា បានចាប់ផ្តើមនូវចលនាបាតុកម្មមួយ ដែលក្រោយមកបានរីករាលដាលទូទាំងប្រទេសបារាំង ហើយត្រូវបានដុតបញ្ឆេះកាន់តែខ្លាំង ដោយសារការកើនឡើងថ្លៃចំណាយ សម្រាប់ជីវភាពរស់នៅ។ រលកបាតុកម្មថ្មីទៀត ត្រូវបានរំពឹងថា នឹងកើតមានទូទាំងប្រទេស នៅថ្ងៃសៅរ៍សប្តាហ៍នេះ ខណៈអាជ្ញាធរកំពុងបង្កើនវិធានការសន្តិសុខ និងរឹតត្បិតការធ្វើបាតុកម្ម។ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Laurent Nunez បាននិយាយថា បុគ្គលិកសន្តិសុខប្រមាណ ៧០ ០០០នាក់ នឹងត្រូវដាក់ពង្រាយ នៅថ្ងៃសៅរ៍នេះ។ លោកក៏បានព្រមានដែរថា ការអំពាវនាវឱ្យប្រើអំពើហិង្សា និងការលួចប្លន់ កំពុងត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។

គួរបញ្ជាក់ថា ការតវ៉ានេះកើតឡើងចំពេលដ៏សំខាន់មួយសម្រាប់ប្រទេសបារាំង ពោលគឺនៅសល់ត្រឹម៦ខែទៀតប៉ុណ្ណោះ មុនការបោះឆ្នោតជ្រើសរើសអ្នកបន្តតំណែង ពីលោក Macron។ យោងតាមការស្ទង់មតិថ្មីមួយ បេក្ខជនស្តាំនិយមជ្រុល លោកស្រី Marine Le Pen កំពុងទទួលបានការគាំទ្រនាំមុខគេ និងបានបង្ហាញថា ជំហររបស់លោកស្រីកាន់តែរឹងមាំឡើងថែមទៀត បន្ទាប់ពីព្រឹត្តិការណ៍ថ្មីៗនេះ៕