* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ពីឡុតទ័ពអាកាសហ្វីលីពីន ៤នាក់ស្លាប់ ក្រោយយន្តហោះបើកបុកគ្នា អំឡុងពេលហ្វឹកហ្វឺន (Video inside)

24-10-2026 15:15

(ម៉ានីល)៖ យន្តហោះហ្វឹកហាត់របស់កងទ័ពអាកាសហ្វីលីពីនចំនួន២គ្រឿង បានបើកបុកគ្នាអំឡុងពេលហោះហើរហ្វឹកហ្វឺន នៅមូលដ្ឋានទ័ពអាកាសមួយកន្លែង ស្ថិតក្នុងភាគខាងត្បូងនៃរដ្ឋធានីម៉ានីល បណ្ដាលឱ្យអ្នកបើកយន្តហោះ៤នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦។

កងទ័ពអាកាសហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃសោរ៍នេះថា គ្រោះថ្នាក់ខាងលើបានកើតឡើងកាលពីថ្ងៃសុក្រ ដោយពាក់ព័ន្ធយន្តហោះប្រភេទ SF-260 ចំនួន២គ្រឿង អំឡុងពេលហោះហ្វឹកហាត់ នៅមូលដ្ឋានទ័ពអាកាស Fernando ក្នុងខេត្ត Batangas។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យន្តហោះទាំងពីរគ្រឿង បានបុកគ្នានៅលើអាកាស ហើយធ្លាក់នៅក្នុងបរិវេណមូលដ្ឋានទ័ពអាកាស ប៉ុន្តែមិនមានអ្នកស្លាប់ ឬរងរបួសផ្សេងទៀតឡើយ។ កងទ័ពអាកាសហ្វីលីពីន បានផ្អាកការហោះហើររបស់យន្តហោះហ្វឹកហាត់ SF-260 ទាំងអស់ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំលទ្ធផលស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ។

គួរបញ្ជាក់ថា កាលពីខែឧសភា អ្នកបើកយន្តហោះ២នាក់បានស្លាប់ នៅពេលយន្តហោះ SF-260 មួយគ្រឿងធ្លាក់ ក្នុងតំបន់ភ្នំនៅភាគខាងជើងប្រទេសហ្វីលីពីន។ ចំណែក កាលពីក្នុងឆ្នាំ២០២៣ យន្តហោះ SF-260 TP Marchetti មួយគ្រឿងទៀត ក៏បានធ្លាក់អំឡុងពេលហ្វឹកហាត់ បណ្ដាលឱ្យអ្នកបើកយន្តហោះ ២នាក់ស្លាប់ផងដែរ។ យោធាហ្វីលីពីន ធ្លាប់បានប្រើប្រាស់យន្តហោះ SF-260 អំឡុងប្រតិបត្តិការវាយប្រហារតាមអាកាស អស់រយៈពេលជាច្រើនខែ លើទីក្រុង Marawi នៅភាគខាងត្បូងប្រទេស បន្ទាប់ពីក្រុមសកម្មប្រយុទ្ធដែលស្មោះស្ម័គ្រនឹងក្រុមភេរវករ ISIS បានដណ្ដើមកាន់កាប់តំបន់នោះ ក្នុងឆ្នាំ២០១៧៕