* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការស្ទង់មតិ​របស់ ​CGTN​៖ ពីក្បួនច្បាប់ដល់​​សកម្មភាព ​អភិបាលកិច្ច​សកល​ត្រូវការ​ដំ​ណោះ​ស្រា​យ​ជាក់ស្តែង​កាន់តែច្រើន

24-10-2026 16:32

(ប៉េកាំង)៖ វេទិកាអភិបាលកិច្ច​សកលឆ្នាំ២០២៦ ​(Xiong'an) ​ដែល​ធ្វើ​ឡើង​ក្រោមប្រធានបទ ​កសាង​ជំនឿ​ចិត្ត​និង​កិច្ចសហប្រតិបត្តិការ​ឡើងវិញ៖​បម្រែបម្រួល​និម្មាបនកម្ម​ដែលពុំធ្លាប់មាន​ក្នុង​រយៈ​ពេល​១០០​ឆ្នាំ និង​ការ​ធ្វើឱ្យ​អភិបាលកិច្ចសកល​មាន​សុក្រឹតភាព​តាមរយៈ​កំណែ​ទម្រង់ ​”​បាន​អញ្ជើញ​តំណាង​វិស័យ​នយោបាយ ​សិក្សា​ស្រាវ​ជ្រាវ​ ​ពាណិជ្ជកម្ម ប្រព័ន្ធ​សារព័ត៌មាន​ និង​យុវជន​ដែល​មកពីប្រទេស​ជាង៩០ ​ឱ្យធ្វើ​ការសន្ទនាគ្នា​និង​ផ្លាស់ប្តូរ​មតិយោបល់ ។ ​វា​បា​ន​​បញ្ចេញសញ្ញា​ដ៏​ច្បាស់លាស់​មួយថា​៖ ការស្វែងរក​គំនិត​ឯកភាពរួម​ក្នុង​ការខ្វែងគំនិតគ្នា ​និង​ការ​ស្វែងរក​ដំណោះស្រាយ​ដែលអាច​ធ្វើទៅបាន​ក្នុងបញ្ហាដែល​ជាក្តីកង្វល់រួម គឺជា​ជំហាន​សំខាន់មួយ​ក្នុងការ​ឆ្ពោះទៅរក​ភាពប្រាកដ​ប្រជា​នៃ​អភិបាលកិច្ច​សកល។

នៅខែកញ្ញា ឆ្នាំ ២០២៥ ប្រទេសចិន​បាន​លើកឡើងនូវ​គំនិតផ្តួចផ្តើម​អភិបាលកិច្ច​សកល ដោ​យ​បានសង្កត់ធ្ងន់លើ​សមភាព​អធិបតេយ្យភាព នីតិរដ្ឋ​អន្តរជាតិ ពហុភាគីនិយម ការ​តម្កល់​មនុស្ស​ជាអាទិភាពចម្បង ​និង​ទិសដៅ​សកម្មភាព ។ ការស្ទង់មតិ​របស់ CGTN បាន​បង្ហាញថា អ្នកផ្តល់​បទសម្ភាសន៍​​​ចំនួន​លើសពី ​៦០​ភាគរយ​បានយល់​ឃើញថា ​គំនិត​ផ្តួច​ផ្តើម​នេះ​បាន​ចង្អុលបង្ហាញ​ទិសដៅ​សម្រាប់​ប្រទេសនានា ​​ចូលរួមក្នុង​អភិបាលកិច្ចសកល ។ ព្រម​ពេល​ជាមួយគ្នានេះ ​អ្នកផ្តល់​បទសម្ភាសន៍​នៅទូទាំង​ពិភពលោក​​បានកោត​សរសើរ​​ជា​ទូ​ទៅ​​ចំពោះតួនាទី​របស់ចិន ក្នុង​ការគាំទ្រ​ការអភិវឌ្ឍ​របស់ប្រទេស​សកលខាងត្បូង​ ជា​ពិសេស​ទទួលបាន​ការទទួលស្គាល់​ខ្ពស់លើវិស័យ​ដូចជា ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ​និង​ការ​ចែករំលែក​បទ​ពិសោធ​អភិវឌ្ឍន៍ ​។

អត្ថន័យនៃ​វេទិកា​អភិបាលកិច្ច​សកលឆ្នាំ​២០២៦​ (Xiong'an) គឺ​នៅ​ត្រង់​ថា ​វាបាន​បង្ហាញថា ​អភិ​បាលកិច្ចសកល​ដែល​ពិភពលោក​ត្រូវការនោះ​មិនមែនជា​ការនិយាយ​ទទេ​អំពីរបប​ដែល​ប្រាស​ចាក​ការពិតនោះទេ ប៉ុន្តែ​ជាយន្តការ​សហប្រតិបត្តិការ​ដែលអាច​ឆ្លើយតប​នឹង​ តម្រូវ​ការ​របស់​ប្រទេសនានា អាច​ដោះស្រាយ​បញ្ហា​ជាក់ស្តែង និងធ្វើឱ្យ​ប្រទេស​កាន់តែច្រើន​ចូល​រួម​ជាមួយគ្នា៕

វិទ្យុមិត្តភាពកម្ពុជាចិន