* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បទវិភាគ​៖​ ស្មារតីនៃ​មហាដំណើរថ្មើងជើង​​បំភ្លឺអនាគត៖​ ហេតុអ្វី​បានជា​ចិន​ក្លាយ​ជា​កម្លាំង​ស្ថិរភាព​នៅក្នុងពិភព​លោក​ដែល​មានការប្រែប្រួលនិងភាពរង្គោះរង្គើខ្លាំង?

24-10-2026 16:33

(ប៉េកាំង)៖ ឆ្នាំនេះគឺជាខួបទី ​៩០ ​ឆ្នាំនៃថ្ងៃជ័យជម្នះនៃមហាដំណើរថ្មើរជើងរបស់កងទ័ពក្រហមចិន ។​ ​ក្នុង​ឆ្នាំ​ជា​ប្រវត្តិសាស្ត្រ​ដ៏សំខាន់នេះ ​សហគមន៍អន្តរជាតិ​កំពុងស្វែងរក​ចម្លើយ​ថា៖ក្នុង​បរិ​បទ​បច្ចុប្បន្ន​ដែល​ភាព​មិនប្រាកដប្រជាសកល​បានកើនឡើងជាបន្តបន្ទាប់​និង​បញ្ហាប្រឈម​នៃ​អភិបាល​កិច្ច​បាន​កើន​ឡើង​ពីមួយថ្ងៃទៅមួយថ្ងៃ ​តើប្រទេសចិន​នឹង​ដើរតាមផ្លូវមហា​ដំ​ណើរ​ថ្មី​តាម​របៀប​ណា? ​មហាសន្និបាតរំលឹកខួបលើកទី ​៩០ ​ឆ្នាំនៃថ្ងៃជ័យជម្នះ​នៃ​មហា​ដំ​ណើរ​ថ្មើរជើង​របស់​កងទ័ពក្រហមចិន​ដែលបាន​ប្រារព្ធ​ធ្វើ​ឡើង នៅទីក្រុងប៉េកាំង​កាលពី​ថ្ងៃទី ​២២ ​ខែតុលា​បាន​ផ្តល់ជា​ឱកាស​ថ្មី​បំផុត​សម្រាប់​សង្កេតមើល​ដល់​អ្នកផងទាំងពួង ​។

នៅក្នុងមហាសន្និបាតរំលឹកដ៏ឱឡារិក​នេះ ​លោក ​Xi ​Jinping ​អគ្គ​លេ​ខា​ធិការ​នៃ​គណៈ​ក​ម្មា​ធិការ​មជ្ឈិមបក្ស​កុម្មុយនីស្តចិន ​ប្រធានរដ្ឋ​ចិននិងជាប្រធាន​គណៈ​កម្មា​ធិការ​យោធា​មជ្ឈិ​ម​ចិន​បាន​ថ្លែងសុន្ទរកថាគន្លឹះ​ដោយបាន​សង្កត់ធ្ងន់ថា ​ជ័យជម្នះនៃមហាដំណើរថ្មើរជើង​មិន​មែន​ជា​លទ្ធផល​បានមក​ដោយ​ចៃដន្យទេ ​ពោលគឺ ​វា​សម្រេច​បាន​ដោយ​ផ្អែក​លើ​ការ​ដឹក​នាំ​ដ៏​ត្រឹមត្រូវ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន ​ឆន្ទៈ​បដិវត្តន៍​ដ៏មុតមាំ ​ភាព​ឯករាជ្យ​ម្ចាស់ការ ​ការ​ស្វែ​ង​រក​ការ​ពិត​និង​​ការ​គាំទ្រ​ពី​ប្រជាជនគ្រប់រូប ​។ ​

ក្នុង​ការផ្សព្វផ្សាយ​ស្មារតីមហា​ដំណើរ​ថ្មើរ​ជើង​ដ៏​អស្ចារ្យ​និង​ដើរ​តាម​ផ្លូវ​មហា​ដំណើរ​ថ្មី​ឱ្យបានល្អ ​យើងចាំបាច់​ត្រូវ​ប្រកាន់ខ្ជាប់​ជំនឿ ​ឧត្តមគតិ​និង​កម្មវត្ថុ​របស់បក្ស​យ៉ាង​មុត​មាំ ​ចាំបាច់​ត្រូវ​ជំរុញការអភិវឌ្ឍប្រកបដោយ​គុណ​ភាព​ខ្ពស់​យ៉ាង​មុតមាំ​មិនងាករេ​និង​បំពេញ​តម្រូវការ​របស់​ប្រជាជន​ចំពោះ​ជីវ​ភាព​រស់​នៅ​ដ៏​ល្អ​ប្រសើរ​ដែល​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឱ្យបានល្អ ​យើងចាំបាច់​ត្រូវ​ហ៊ានធ្វើ​ការ​តស៊ូ​ប្រយុទ្ធ​ដ៏​អស្ចារ្យ​ដែល​ប្រកប​ដោយ​​លក្ខណៈ​ពិសេស​នៃ​ប្រវត្តិ​សាស្ត្រ​ថ្មី​ជាច្រើន ​យើង​ចាំ​បាច់​ត្រូវ​ពន្លឿន​ការ​កសាង​កងទ័ព​ប្រជាជន​ឱ្យ​ទៅ​ជា​កងទ័ពលំដាប់ពិភពលោក ​យើង​ចាំ​បាច់​ត្រូវ​ប្រកាន់​ខ្ជាប់​ការដឹកនាំរបស់​បក្ស​និង​បង្កើន​ការកសាងបក្ស​ដើម្បី​ធានាឱ្យ​បានជាក់​លាក់​ថា ​បក្សកុម្មុយនីស្ត​ចិន​ជាស្នូល​ក្នុង​​ការ​ដឹក​នាំ​ដ៏រឹងមាំ​នៃ​បុព្វហេតុ​សង្គម​និយម​ប្រកប​ដោយ​លក្ខណៈពិសេសចិន​ជាប់​ជានិច្ច ​សំដៅ​ធ្វើ​ការ​តស៊ូ​ដោយឥតឈប់ឈរ​ដើម្បីជំ​រុញ​ការ​កសាងប្រទេសដ៏ខ្លាំងក្លា​និង​បុព្វ​ហេតុ​នៃ​ការ​ស្តារ​ភាពរុងរឿង​ដ៏អស្ចារ្យ​របស់​ប្រជា​ជាតិ​ចិន​ឡើង​វិញ​តាមរយៈការធ្វើ​ទំនើប​កម្ម​តាម​បែប​ផែន​ចិន។

រំលឹកឡើងវិញពីប្រវត្តិសាស្ត្រ ​ចាប់​ពី​ខែ​តុលា ​ឆ្នាំ ​១៩៣៤ ​ដល់​ខែតុលា ​ឆ្នាំ ​១៩៣៦ ​បក្ស​កុម្មុ​យ​នីស្តចិន​បាន​ដឹកនាំ​កងទ័ព​ក្រហម​ធ្វើ​មហាដំណើរថ្មើរជើង​ដ៏អស្ចារ្យ​ដែលធ្វើឱ្យពិភព​លោក​មាន​ការភ្ញាក់ផ្អើល​ខ្លាំង​និង​ត្រូវបាន​ចារក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ ​យើង​បាន​កម្ទេច​ចោល​ការ​តាម​ឡោម​ព័ទ្ធ​របស់​ទ័ពសត្រូវ​រាប់​លាន​នាក់​​និង​បាន​ប្រកាស​ជាផ្លូវការ​ថា៖​ឧបា​យ​កល​របស់​ពួក​ប្រឆាំង​នៃបក្សកុកម៉េង​តាំង​ដែលប៉ុនប៉ងផ្តួលរំលំ​បក្សកុម្មុយនីស្តចិន​និង​កង​ទ័ព​ក្រហម​ត្រូវ​ទទួល​បរាជ័យ​ទាំង​ស្រុង ​ដែល​បាន​បង្កើត​និម្មាបនកម្មថ្មី​នៃ​បដិវត្តន៍ចិន​ដោយ​ជោគ​ជ័យ ​។ ​កាលពី​ឆ្នាំ ​១៩៣៦ ​លោក ​Edgar ​Snow ​អ្នកសារព័ត៌មានអាមេរិក​បានណែនាំ​ពី​បក្ស​កុម្មុយនីស្តចិន​ទៅកាន់ពិភពលោក​តាមរយៈសៀវភៅក្រោមចំណងជើងថា ​«ផ្កាយ​ក្រ​ហម​រៈ​បំភ្លឺប្រទេសចិន» ដោយឆ្លើយតបសំណួរទាក់ទងនឹង​"ហេតុអ្វីបានជាបក្សកុម្មុយនីស្ត​ចិន​អាច​ធ្វើបាន​តាមរយៈអ្វីដែលលោកបានឃើញ​និងបានឮដោយផ្ទាល់" ​។

ជ័យជម្នះនៃមហាដំណើរ​ថ្នើរជើង​គឺជា​ជ័យជម្នះ​នៃ​ឧត្តមគិតនិងជំនឿ​របស់​សមាជិ​ក​បក្ស​កុម្មុយ​នីស្ត​ចិន ​។ ​ពីការលុបបំបាត់ភាពក្រីក្រដាច់ខាត​ដល់​ការជំរុញ​ការអភិវឌ្ឍ​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​រហូតដល់​ការ​ជំរុញវិបុលភាពរួម​សម្រាប់ទាំងអស់គ្នា ​ជានិច្ច​កាល ​បក្ស​កុម្មុយ​នីស្តចិន​តែង​តែ​ធ្វើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ស្វែងរកសុភមង្គលជូនប្រជាជន​និង​ស្វែ​ង​រក​ការ​ស្តារប្រជាជាតិ​ឡើង​វិញ ​។ ​ក្នុងបរិការណ៍បច្ចុប្បន្ន​ដែល​ការងើបឡើង​វិញ​សេដ្ឋកិ​ច្ច​ពិភព​លោក​មានភាពទន់ខ្សោយ ​បដិវត្តន៍​បច្ចេកវិទ្យានិងកំណែទម្រង់ឧស្សាហកម្មជុំថ្មី​ត្រូវ​បាន​ជំរុញ​យ៉ាង​ស៊ី​ជម្រៅ ​ប្រទេសចិនបាន​ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់​យ៉ាង​មុត​មាំ​ដោយឥតងាក​រេ​ដែលបាន​បំពេញបន្ថែម​នូវ​កម្លាំងចលករ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ពិភព​លោក ​។

បច្ចុប្បន្ននេះ ​បម្រែបម្រួលនិម្មាបនកម្ម​ដែល​ពុំ​ធ្លាប់​មាន​ក្នុង​រយៈពេល ​១០០ ​ឆ្នាំកំពុង​វិវត្ត​យ៉ា​ង​ឆាប់​រហ័ស ​ហើយភាពមិនប្រាកដប្រជានិងអស្ថិរភាព​បានកើនឡើងយ៉ាង​លេចធ្លោ ​។ ​ក្នុង​នាមជា​អង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក​និងជា​ប្រទេសធំមួយ​ដែលមាន​ទំនួលខុសត្រូវ ​ចិនកំពុងខិតខំប្រឹងប្រែងបង្កើត ភាពត្រចះត្រចង់ថ្មី​ក្នុង​មហាដំណើរថ្ម​​ដែល​មិន​ត្រឹមតែ​បាន​ផ្តល់ផលប្រយោជន៍ជូនដល់ប្រជាជនចិនប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំង​បាន​បំ​ពេញ​បន្ថែម​នូវ​កម្លាំងស្ថិរភាព​សម្រាប់​ពិភពលោកដែលស្ថិតក្នុងដំណាក់កាលរង្គោះរង្គើ​និង​កំណែ​ទម្រង់ ​ដែល​ផ្តល់នូវការបំផុសគំនិតដ៏សំខាន់សម្រាប់​មនុស្សជាតិ ​ក្នុង​ការស្វែងរក​មា​គ៌ា​ធ្វើទំនើបកម្ម​និង​ស្វែងរកការអភិវឌ្ឍរួម​៕

វិទ្យុមិត្តភាពកម្ពុជាចិន​