* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា (Video inside)

25-10-2026 16:07

(Reuters)៖ ប៉ូលិសប្រឆាំងកុបកម្មនៅក្នុងប្រទេសអាល់បានី បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក និងគ្រាប់កាំភ្លើងជ័រដើម្បីបំបែកក្រុមបាតុករដែលបានចោលដុំថ្ម លើប៉ូលិស និងដុតបំផ្លាញទ្រព្យសម្បត្តិរបស់ក្រសួងកសិកម្មក្នុងរដ្ឋធានី Tirana កាលពីថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បាតុកម្មតវ៉ាដឹកនាំដោយក្រុមនិស្សិតដែលបានកើតឡើងដោយសារតែកំហឹងរបស់ពួកគេចំពោះការប្រព្រឹត្តអំពើពុករលួយ វិបត្តិទីផ្សារការងារ និងបញ្ហាស្ដង់ដារអប់រំ បានប្រព្រឹត្តក្នុង ទីក្រុង Tirana ហើយបានរាលដាលទៅកាន់ទីក្រុងជាច្រើនផ្សេងទៀត។ ក្រុមបាតុករបានទាមទារឱ្យនាយករដ្ឋមន្ត្រី លោក Edi Rama ចុះចេញពីតំណែង និងបានដុតបំផ្លាញ អគារមួយចំនួនរបស់រដ្ឋាភិបាលរួមទាំងធនាគារ វាយកម្ទេចទ្វារហាងទំនិញ និងបានចោលដុំថ្មដាក់ប៉ូលិស។ មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកត្រូវបានចាប់ខ្លួន ឬរងរបួសនោះទេ។

បាតុកម្មតវ៉ានៅអាល់បានីបាន និងកំពុងបង្កបញ្ហាប្រឈមយ៉ាងខ្លាំងមិនធ្លាប់មានចំពោះលោក Edi Rama ដែលបានឡើងដឹកនាំប្រទេសចាប់តាំងពីឆ្នាំ២០១៣ និងបានឈ្នះ ក្នុងការបោះឆ្នោតដើម្បីបន្តកាន់តំណែងនៅអាណត្តិទី៤ កាលពីឆ្នាំ២០២៥។ បាតុកម្មនៅអាល់បានីកាលពីថ្ងៃសៅរ៍ បានកើតឡើងបន្ទាប់ពីការតវ៉ាដោយសន្តិវិធីជាច្រើនខែ ប្រឆាំងនឹងគម្រោងអភិវឌ្ឍតំបន់ឆ្នេរដ៏ប្រណិតមួយគាំទ្រដោយកូនប្រសារប្រុសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក Jared Kushner។