* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន វិលត្រឡប់មកពីចិនវិញ ក្រោយទស្សនកិច្ចវិមានរំឭកវិញ្ញាណក្ខន្ធសង្គ្រាមកូរ៉េ

25-10-2026 18:24

(ព្យុងយ៉ាង)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានធ្វើដំណើរតាមផ្លូវគោកវិលត្រឡប់មកកាន់មាតុប្រទេសវិញនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីបានឆ្លងកាត់ស្ពានព្រំដែនដែលទើបសម្ពោធថ្មី និងចូលទស្សនាវិមានរំឭកវិញ្ញាណក្ខន្ធសង្គ្រាមកូរ៉េ ក្នុងទីក្រុង Dandong របស់ប្រទេសចិន កាលពីថ្ងៃសៅរ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦។

ក្នុងដំណើរទស្សនកិច្ចនេះ លោក គីម អមដំណើរដោយប្អូនស្រី គឺលោកស្រី គីម យ៉ូចុង (Kim Yo Jong) និងរដ្ឋមន្ត្រីការបរទេស លោកស្រី ឆយ ស៊ុនហ៊ី (Choe Son Hui) ដោយទទួលបានការស្វាគមន៍ និងនាំទស្សនាផ្ទាល់ពីសំណាក់មន្ត្រីជាន់ខ្ពស់លំដាប់ទី៤ នៃបក្សកុម្មុយនិស្តចិន លោក វ៉ាង ហ៊ូនឹង (Wang Huning)។ នាឱកាសនោះ លោក គីម បានគូសបញ្ជាក់ថា ប្រជាជនកូរ៉េខាងជើងនឹងចងចាំជានិច្ចនូវប្រវត្តិសាស្ត្រដ៏រុងរឿងនៃការប្រយុទ្ធប្រកៀកស្មាជាមួយប្រជាជនចិនក្នុងសង្គ្រាមកូរ៉េ (១៩៥០-១៩៥៣) ព្រមទាំងបន្តដឹងគុណតជំនាន់ចំពោះប្រជាជនចិន ដែលបានបូជាឈាមស្រស់ជួយបុព្វហេតុបដិវត្តន៍កូរ៉េខាងជើង។ ឈរនៅចំណុចកណ្តាលនៃស្ពានឆ្លងព្រំដែនថ្មី លោកក៏បានបង្ហាញក្តីរំពឹងដែរថា ស្ពាននេះនឹងបំពេញបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការតភ្ជាប់ប្រទេស និងដួងចិត្តប្រជាជនទាំងពីរឱ្យកាន់តែរឹងមាំ។

គួរបញ្ជាក់ថា ក្រុមអ្នកវិភាគមើលឃើញថា ដំណើរទស្សនកិច្ចឆ្លងកាត់ស្ពានព្រំដែនថ្មីនេះ គឺជាជំហានជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង មុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកបំពេញទស្សនកិច្ចនៅតំបន់អាស៊ីនៅខែក្រោយ ព្រមទាំងបង្ហាញពីនយោបាយរក្សាតុល្យភាពការទូតរបស់កូរ៉េខាងជើង ក្រោយពីបានពង្រឹងសម្ព័ន្ធភាពយោធាយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ីក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។ មុនដំណើរទស្សនកិច្ចនៅទីក្រុង Dandong នេះ លោក គីម ជុងអ៊ុន ធ្លាប់បានទៅចូលរួមពិធីព្យុហយាត្រាយោធានៅទីក្រុងប៉េកាំងកាលពីខែកញ្ញា ឆ្នាំ២០២៥ ខណៈប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក៏ទើបតែបានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងកាលពីខែមិថុនាកន្លងទៅ៕