* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៊ូហ្គង់ដា ដាក់ចត្តាឡីស័ក ២១ថ្ងៃលើពលរដ្ឋត្រឡប់មកពីកុងហ្គោ ដើម្បីទប់ស្កាត់ជំងឺអេបូឡា (Video inside)

25-10-2026 19:03

(កាំប៉ាឡា)៖ រដ្ឋមន្ត្រីសុខាភិបាលអ៊ូហ្គង់ដា លោក គ្រីស បារីយ៉ូមុនស៊ី (Chris Baryomunsi) បានប្រកាសនៅថ្ងៃអាទិត្យនេះថា ពលរដ្ឋអ៊ូហ្គង់ដាដែលវិលត្រឡប់ចូលប្រទេសវិញដោយមានប្រវត្តិធ្វើដំណើរទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃ ខណៈរដ្ឋាភិបាលកំពុងរឹតបន្តឹងវិធានការបង្ការជំងឺអេបូឡា (Ebola)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦។

ក្រសួងសុខាភិបាលបានបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅអាកាសយានដ្ឋានអន្តរជាតិ Entebbe និងគ្រប់ច្រកព្រំដែនទាំងអស់ ដោយតម្រូវឱ្យអ្នកដំណើរគ្រប់រូបបំពេញទម្រង់បែបបទកំណត់ទីតាំងជាកំហិត។ ទន្ទឹមគ្នានេះ អាជ្ញាធរក៏បានអនុញ្ញាតឱ្យមនុស្ស ៦០នាក់ក្នុងប្រទេសអ៊ូហ្គង់ដា ដែលធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺអេបូឡាម្នាក់នៅកេនយ៉ា ត្រឡប់ទៅផ្ទះវិញ ក្រោយបញ្ចប់ការតាមដានសុខភាពរយៈពេល ២១ថ្ងៃដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ទោះបីអ៊ូហ្គង់ដាអះអាងថាមិនទាន់មានករណីឆ្លងក្នុងស្រុកក៏ដោយ ក៏អាជ្ញាធរកំពុងសហការជាមួយនីហ្សេរីយ៉ា និងដៃគូអន្តរជាតិ ដើម្បីស៊ើបអង្កេតករណីស្ត្រីផ្ទុកជំងឺអេបូឡាម្នាក់នៅនីហ្សេរីយ៉ា ដែលធ្លាប់ធ្វើដំណើរចេញពីអ៊ូហ្គង់ដា ហើយលទ្ធផលវិភាគហ្សែនបង្ហាញថា មេរោគរបស់ស្ត្រីរូបនេះមានទំនាក់ទំនងជិតស្និទ្ធនឹងពូជមេរោគដែលរកឃើញនៅប្រទេសកេនយ៉ា៕