* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ណេតាន់យ៉ាហ៊ូ រងការរិះគន់ខ្លាំងៗ ចំពោះគម្រោងប្រើរូបិយប័ណ្ណគ្រីបតូ ដើម្បីគេចវេះពីទណ្ឌកម្មសេដ្ឋកិច្ច (Video inside)

25-10-2026 20:23

(ហ្សេរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកសេដ្ឋកិច្ច និងគូប្រជែងនយោបាយ បន្ទាប់ពីលោកបានលើកឡើងថា អ៊ីស្រាអែលអាចប្រើប្រាស់រូបិយប័ណ្ណឌីជីថលគ្រីបតូ (Cryptocurrency) ដើម្បីជួយការពារសេដ្ឋកិច្ចរបស់ខ្លួនពីការដាក់ទណ្ឌកម្មអន្តរជាតិនានា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៊ីស្រាអែល Channel 10 កាលពីថ្ងៃសុក្រ លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា លោកកំពុងត្រៀមលក្ខណៈសម្រាប់សេណារីយ៉ូដែលអ៊ីស្រាអែលរងការដាក់ទណ្ឌកម្មកាន់តែទូលំទូលាយ រួមទាំងទណ្ឌកម្មលើប្រព័ន្ធធនាគារ ដោយត្រូវរៀបចំប្រព័ន្ធសេដ្ឋកិច្ចជំនួសតាមរយៈរូបិយប័ណ្ណគ្រីបតូ និងបច្ចេកវិទ្យា Blockchain។ ការលើកឡើងនេះបានជំរុញឱ្យធនាគារកណ្តាលអ៊ីស្រាអែល (Bank of Israel) ចេញសេចក្តីថ្លែងការណ៍រិះគន់ដ៏កម្រមួយ ដោយសង្កត់ធ្ងន់ថា រូបិយប័ណ្ណគ្រីបតូមិនអាចប្រើជាមធ្យោបាយដើម្បីគេចវេះពីទណ្ឌកម្មបានឡើយ ហើយមេដឹកនាំនយោបាយគួរតែផ្តោតលើការអនុវត្តគោលនយោបាយថែរក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ ដើម្បីទប់ស្កាត់កុំឱ្យមានការដាក់ទណ្ឌកម្ម និងផលប៉ះពាល់អវិជ្ជមានមកលើសេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ថា ភាពឯកោផ្នែកការទូតរបស់អ៊ីស្រាអែលក្នុងចំណោមសម្ព័ន្ធមិត្តប្រពៃណីមួយចំនួនបានកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីចក្រភពអង់គ្លេស បារាំង និងកាណាដា បានប្រកាសកាលពីខែមុនថានឹងបិទការនាំចូលទំនិញពីតំបន់តាំងទីលំនៅរបស់អ៊ីស្រាអែលក្នុងតំបន់ West Bank។ ទោះបីរងការរិះគន់ក៏ដោយ នៅថ្ងៃអាទិត្យនេះ លោក ណេតាន់យ៉ាហ៊ូ នៅតែបន្តការពារស្នាដៃដឹកនាំរបស់ខ្លួន ព្រមទាំងអះអាងថារូបលោក និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសល់ពេលពីរឆ្នាំទៀតដើម្បីធ្វើការរួមគ្នាក្នុងការផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់៕