* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ត្រាំ ចុះធ្វើយុទ្ធនាការនៅរដ្ឋ Michigan តែមួយថ្ងៃក្រោយលោក អូបាម៉ា ចុះជួយបក្សប្រជាធិបតេយ្យ (Video inside)

25-10-2026 22:08

(ដេត្រយត៍)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចុះជួបអ្នកគាំទ្រគណបក្សសាធារណរដ្ឋនៅភាគខាងកើតរដ្ឋ Michigan នៅថ្ងៃអាទិត្យនេះ ពោលគឺត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានចុះធ្វើយុទ្ធនាការជួយគណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋដ៏សំខាន់មួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦។

ការប្រកួតប្រជែងដណ្តើមអាសនៈព្រឹទ្ធសភានៅរដ្ឋ Michigan កំពុងប្រព្រឹត្តទៅយ៉ាងស្វិតស្វាញរវាងអតីតសមាជិកសភាបក្សសាធារណរដ្ឋ លោក ម៉ៃក៍ រ៉ូជឺស៍ (Mike Rogers) និងបេក្ខជនបក្សប្រជាធិបតេយ្យ លោក អាប់ឌុល អែលសាយ៉េដ (Abdul El-Sayed)។ កន្លងមក ទាំងលោក ត្រាំ និងលោក រ៉ូជឺស៍ បានវាយប្រហារឥតឈប់ឈរលើជំនឿសាសនារបស់លោក អែលសាយ៉េដ ដោយចោទប្រកាន់ដោយគ្មានភស្តុតាងថារូបលោកមានទំនាក់ទំនងជាមួយក្រុមភាតរភាពមូស្លីម (Muslim Brotherhood) រហូតដល់ព្រឹកថ្ងៃអាទិត្យនេះ លោក ត្រាំ បានបង្ហោះសារលើបណ្តាញ Truth Social វាយប្រហារទាំងលោក អូបាម៉ា និងលោក អែលសាយ៉េដ យ៉ាងធ្ងន់ធ្ងរ។

ជាការឆ្លើយតប លោក អែលសាយ៉េដ បានច្រានចោលការចោទប្រកាន់ទាំងនេះ និងហៅការចោទសួរលើភក្តីភាពរបស់លោកចំពោះសហរដ្ឋអាមេរិកថាជារឿងដ៏គួរឱ្យអាម៉ាស់ ខណៈលោក អូបាម៉ា បានថ្លែងការពារនៅទីក្រុងដេត្រយត៍ (Detroit) កាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយប្រៀបធៀបការវាយប្រហារនេះទៅនឹងករណីដែលគូប្រជែងធ្លាប់ប្រឌិតរឿងថារូបលោកកើតនៅប្រទេសកេនយ៉ា ដើម្បីបង្ហាញថាលោកមិនសូវស្នេហាជាតិដូច្នេះដែរ។

គួរបញ្ជាក់ថា នេះជាលើកដំបូងហើយក្នុងឆ្នាំនេះដែលលោក ត្រាំ ចុះធ្វើយុទ្ធនាការដោយផ្ទាល់នៅរដ្ឋ Michigan ដោយលោកនឹងជួបជុំអ្នកគាំទ្រនៅទីក្រុង Port Huron។ ពិធីជួបជុំនេះក៏ប្រព្រឹត្តទៅស្របពេលមានភាពតានតឹងពន្ធគយរវាងសហរដ្ឋអាមេរិក និងកាណាដា ដែលកំពុងប៉ះពាល់ដល់ឧស្សាហកម្មផលិតរថយន្តអាមេរិកដែលមានមូលដ្ឋាននៅទីក្រុងដេត្រយត៍ និងបានធ្វើឱ្យលោក រ៉ូជឺស៍ ព្យាយាមរក្សាគម្លាតពីគោលនយោបាយពន្ធគយរបស់លោកប្រធានាធិបតីផងដែរ៕