* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កូរ៉េខាងជើងប្រាប់ UN ថាកូរ៉េខាងត្បូងប្រឌិតរឿងផ្ទុះគ្រាប់មីន (Video inside)

26-10-2026 09:08

​(សេអ៊ូល)៖ កូរ៉េខាងជើងបានផ្ញើលិខិតមួយច្បាប់ទៅកាន់អង្គការសហប្រជាជាតិ ដោយចោទប្រកាន់កូរ៉េខាងត្បូងថាបានប្រឌិតឡើងនូវហេតុការណ៍ផ្ទុះគ្រាប់មីនកាលពីខែកញ្ញាកន្លងទៅ និងបានបង្កការគំរាមកំហែងដល់ទាហានកូរ៉េខាងជើងដែលកំពុងធ្វើការងារពង្រឹងការការពារព្រំដែន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ បានរាយការណ៍ថាតំណាងកូរ៉េខាងជើងប្រចាំ UN កាលពីថ្ងៃអាទិត្យ បាននិយាយនៅក្នុងលិខិតមួយថាទីក្រុងសេអ៊ូលបាន និងកំពុងប្រើប្រាស់ហេតុការណ៍ផ្ទុះគ្រាប់មីនដើម្បីលាបពណ៌ថាការស្ថាបនាតំបន់ព្រំដែនរបស់កូរ៉េខាងជើងគឺជាការទន្ទ្រាញយោធា និងបានព្រមានថាការបំពានលើអធិបតេយ្យរបស់ខ្លួនអាចនឹងជំរុញឱ្យមានស្វ័យការពារខ្លួន។

នៅក្នុងលិខិតដដែល កូរ៉េខាងជើងក៏បានចោទប្រកាន់ផងដែរថាកូរ៉េខាងត្បូងបាញ់ប្រហារលើទាហានកូរ៉េខាងជើង ដោយចាត់ទុកថានេះជាទង្វើបំពានលើធម្មនុញ្ញ UN ដែលហាមឃាត់ការគំរាមកំហែង ឬការប្រើកម្លាំងបាយប្រឆាំងបូរណភាពទឹកដីនៃរដ្ឋផ្សេងទៀត។ ប៉ុន្តែខាងកូរ៉េខាងត្បូងបានអះអាងថាទាហានរបស់ខ្លួនបានធ្វើការព្រមានជាមុនតាមរយៈឧឃោនស័ព្ទ និងគ្រាន់តែធ្វើការបាញ់ព្រមាននៅពេលទាហានកូរ៉េខាងជើងឆ្លងព្រំដែនចូលទឹកដីកូរ៉េខាងត្បូង ដើម្បីបង្ខំឱ្យពួកគេដកថយទៅវិញតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកញ្ញាកន្លងទៅ កូរ៉េខាងត្បូងបានរាយការណ៍ទាហានកូរ៉េខាងត្បូង ២នាក់បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់មីន នៅឯតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំង២។ តាមយោធាកូរ៉េខាងត្បូង គ្រាប់មីនដែលបានផ្ទុះនោះជាគ្រាប់មីនរបស់កូរ៉េខាងជើង ហើយបានទទូចឱ្យព្យុងយ៉ាងសូមទោស។

ចាប់តាំងពីពេលនោះមក ភាពតានតឹងរវាងកូរ៉េទាំង២បានឡើងកម្ដៅ ជាមួយការបោះពាក្យគំរាមចាត់វិធានការឆ្លើយតបដាក់គ្នាទៅវិញទៅមក។ រហូតដល់ថ្ងៃសុក្រសប្ដាហ៍មុន ខាងក្រសួងការពារជាតិកូរ៉េខាងត្បូងបានស្នើជាថ្មីម្ដងទៀតឱ្យមានកិច្ចពិភាក្សាយោធាជាមួយកូរ៉េខាងជើងដើម្បីបន្ធូរបន្ថយភាពតានតឹង៕