* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចប៉ាប Leo អំពាវនាវឱ្យបញ្ចប់អំពើហិង្សានៅយេម៉ែន ក្នុងសុន្ទរកថាដំបូងបន្ទាប់ពីការវះកាត់ (Video inside)

26-10-2026 11:07

(វ៉ាទីកង់)៖ សម្តេចប៉ាប Leo កាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលា បានអំពាវនាវឱ្យបញ្ចប់អំពើហិង្សានៅក្នុងប្រទេសយេម៉ែន ខណៈដែលទ្រង់បានថ្លែងទៅកាន់ក្រុមជំនុំ ចេញពីខាងក្នុងអគារទៅកាន់ទីលាន St Peter's Square នៃបុរីវ៉ាទីកង់ គឺមិនដល់ ២សប្តាហ៍ផងបន្ទាប់ពីទ្រង់ទទួលការវះកាត់ជំងឺមហារីកសួត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

សម្តេចប៉ាបមានបន្ទូលថា ទ្រង់មានក្តីព្រួយបារម្ភជាពិសេសចំពោះស្ថានភាពមនុស្សធម៌ក្នុងទីក្រុង Taiz ស្ថិតនៅភាគនិរតីយេម៉ែន ជាទីដែលប្រជាជនកំពុងរងទុក្ខវេទនាដោយសារកង្វះខាតស្បៀងអាហារ ទឹក និងជំនួយផ្នែកវេជ្ជសាស្ត្រ។ «ខ្ញុំសូមអំពាវនាវយ៉ាងស្មោះអស់ពីចិត្តឱ្យបញ្ឈប់អរិភាពទាំងឡាយ ដើម្បីឱ្យប្រជាជនក្នុងប្រទេសយេម៉ែន និងនៅទូទាំងតំបន់នេះអាចរស់នៅដោយសន្តិភាពបាន»។ នេះជាព្រះបន្ទូលរបស់សម្តេចប៉ាប។

គួរបញ្ជាក់ថា សម្តេចប៉ាប ទើបទទួលការវះកាត់ព្យាបាលជំងឺមហារីកសួត កាលពីថ្ងៃទី១១ ខែតុលា។ សប្តាហ៍មុន ក្រុមគ្រូពេទ្យនិយាយថា សម្តេចប៉ាបមិនចាំបាច់ទទួលការព្យាបាលទៀតទេ ដោយបញ្ជាក់ថាសាច់ដុំមហារីកនោះមិនរាលដាលឡើយ៕