* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អឺរ៉ុបរងឥទ្ធិពលនៃព្យុះ កាត់ផ្តាច់បណ្តាញផ្គត់់ផ្គង់អគ្គិសនី រំខានជើងហោះហើរ និងសេវាទូរស័ព្ទ (Video inside)

26-10-2026 11:44

(ឡុងដ៏)៖ ព្យុះបានវាយប្រហារតំបន់អឺរ៉ុបខាងជើង នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) បណ្តាលឱ្យមានបុរសម្នាក់ស្លាប់ ផ្តាច់ចរន្តអគ្គិសនីនៅតាមផ្ទះជាង ១៥០ ០០០ខ្នង និងបង្កការរំខានដល់ការធ្វើដំណើរ ព្រមទាំងសេវាទូរស័ព្ទ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

បុរសម្នាក់បានស្លាប់បន្ទាប់ពីដើមឈើមួយដើមបាត់សង្កត់លើ នៅភាគនិរតីនៃប្រទេសស្កុតឡែន ខណៈដែលអ្នករត់ម៉ារ៉ាតុងម្នាក់ នៅភាគខាងជើងប្រទេសបារាំង បានរងរបួសដោយសារដើមឈើមួយដើម បាក់ត្រូវចំអំឡុងពេលរត់ប្រណាំង។ អាជ្ញាធរនៃប្រទេសបានឱ្យដឹងថា ផ្ទះជាង ៨២ ០០០ខ្នងនៅព្រីតថេន ជិត ៦០ ០០០ខ្នងនៅបារាំង និង ១០ ០០០ខ្នងនៅអាល្លឺម៉ង់ បានជួបប្រទះការដាច់ចរន្តអគ្គិសនី ដោយសារឥទ្ធិពលនៃព្យុះ Boelo និង Austen ដែលកើតឡើងបន្តបន្ទាប់គ្នាក្នុងរយៈពេល ២៤ម៉ោង។

កម្លាំងខ្យល់ល្បឿនរហូតដល់ ១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង ធ្វើឱ្យដើមឈើ និងខ្សែបណ្តាញអគ្គិសនីដួលរលំបិទផ្លូវថ្នល់ និងផ្លូវរថភ្លើងនៅទូទាំងស្កុតឡែន និងភាគខាងជើងអង់គ្លេស។ ខ្យល់បក់បោកខ្លាំងក៏បានវាយប្រហារតំបន់ភាគខាងជើងបារាំង នៅត្រើយម្ខាងនៃច្រកសមុទ្រអង់គ្លេស (English Channel) ខណៈដែលតំបន់អឺរ៉ុបទកំពុងប្រឈមមុខនឹងព្យុះធំៗលើកដំបូងនៃរដូវស្លឹកឈើជ្រុះ សម្រាប់ឆ្នាំនេះ។ ក្រុមអ្នកជំនាញ បានព្រមានអំពីការកើតឡើងនៃគ្រោះធម្មជាតិថែមទៀត ដោយសារតែកំណើនកម្ដៅផែនដី។

AFP រាប់ឃើញថាជើងហោះហើរប្រហែល ៩០ត្រូវបានលុបចោល ដូចដែលបានបង្ហាញនៅលើគេហទំព័ររបស់អាកាសយានដ្ឋាន ដោយភាគច្រើនជាជើងហោះហើរទៅកាន់ទីក្រុងនានាក្នុងតំបន់អឺរ៉ុប រួមមានParis, Rome និង Dublin។ រីឯជើងហោះហើរជាច្រើនទៀត ដែលកំណត់ការចុះចតនៅអាកាសយានដ្ឋានទាំងនេះ ក៏ត្រូវបានលុបចោលផងដែរ៕