* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

យោធាអាមេរិកថា ខ្លួនបានជួយប្រទេសតំបន់ឈូងសមុទ្រអារ៉ាប់ នាំចេញប្រេង១,៥ពាន់លានបារ៉ែល តាមច្រកសមុទ្រ Hormuz (Video inside)

26-10-2026 14:03

(វ៉ាស៊ីនតោន)៖ ទីបញ្ជាការយោធាអាមេរិក CENTCOM កាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦ បាននិយាយថា ខ្លួនបានជួយបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ នាំចេញប្រេងចំនួន ១,៥ពាន់លានបារ៉ែល តាមច្រកសមុទ្រ Hormuz គិតចាប់តាំងពីរដូវក្តៅ ឆ្លងកាត់ការបិទខ្ទប់របស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

CENTCOM បានអះអាងក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «កងកម្លាំងអាមេរិក សម្រេចបាននូវសមិទ្ធផលដ៏សំខាន់ ដោយបានជួយដៃគូក្នុងតំបន់ឈូងសមុទ្រអារ៉ាប់ នាំចេញប្រេងឆៅជាង១,៥ ពាន់លានបារ៉ែល ចាប់តាំងពីរដូវក្តៅមក។ កប៉ាល់ពាណិជ្ជកម្មជាង ៣០០០ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយជោគជ័យ ដោយមានការគាំទ្រពីកងកម្លាំងរបស់ CENTCOM ក្នុងរយៈពេល៦ខែកន្លងមកនេះ»។ សេចក្តីថ្លែងការណ៍ ក៏បានបញ្ជាក់ថា «កប៉ាល់ជាង ៩៥ភាគរយ ដែលធ្វើដំណើរតាមច្រកសមុទ្រ Hormuz បានបើកឆ្លងកាត់ដោយសុវត្ថិភាព»។

យ៉ាងណាមិញ កាលពីសប្តាហ៍មុន កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បានរាយការណ៍ថា កប៉ាល់ពាណិជ្ជកម្មប៉ុន្មានគ្រឿង បានបើកបុកគ្រាប់មីន និងរងការវាយប្រហារ នៅឈូងសមុទ្រពែក្ស និងច្រកសមុទ្រ Hormuz។ អ៉ីរ៉ង់បានគ្រប់គ្រងច្រកផ្លូវទឹកដ៏សំខាន់នេះ ចាប់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង ក្រោយការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែល លើសាធារណរដ្ឋអ៉ីស្លាមមួយនេះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ អ៉ីរ៉ង់បានទាមទារឱ្យកប៉ាល់នានាសុំការអនុញ្ញាតពីខ្លួន មុននឹងឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលកាលពីមុនពេលមានជម្លោះ គឺជាកន្លែងដែលការផ្គត់ផ្គង់ប្រេងនិងឧស្ម័នប្រហែល ២០ភាគរយរបស់ពិភពលោក ឆ្លងកាត់។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយក្នុងខែតុលានេះថា អ៉ីរ៉ង់បានបាត់បង់ការគ្រប់គ្រងទាំងស្រុង លើច្រកសមុទ្រ Hormuz ហើយបានអះអាងថា សេដ្ឋកិច្ចរបស់ទីក្រុងតេហេរ៉ង់ កំពុងដាំក្បាលចុះខ្លាំងយ៉ាងគំហុក។ លោកបាននិយាយដូច្នេះថា «ច្រកសមុទ្រ Hormuz បានបើកដំណើរការឡើងវិញហើយ។ បច្ចុប្បន្ន បរិមាណប្រេងដែលហូរចេញពីតំបន់នេះ មានចំនួនស្ទើរតែស្មើនឹងមុនពេលជម្លោះចាប់ផ្តើម។ ដូច្នេះមានន័យថា ពួកគេបានបាត់បង់ការគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រនេះ»។

គួរបញ្ជាក់ថា យោងតាមទិន្នន័យពីក្រុមហ៊ុនតាមដានចរាចរណ៍ដែនសមុទ្រ Kpler ការនាំចេញប្រេងឆៅ បានត្រឡប់ទៅដល់ កម្រិតមុនសង្គ្រាមវិញ កាលពីក្នុងខែកញ្ញា ដោយមានប្រេងយ៉ាងហោច ១៦,៥លានបារ៉ែល ត្រូវបាននាំចេញពីតំបន់នេះ ដោយមិនរាប់បញ្ចូលប្រេងរបស់អ៉ីរ៉ង់៕