* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា ត្រឡប់ចូលប្រទេសវិញ ចំពេលភាពស្រពេចស្រពិលជុំវិញអនាគតលទ្ធិប្រជាធិបតេយ្យ កាន់តែរីកធំ (Video inside)

26-10-2026 14:44

(ការ៉ាកាស)៖ មេដឹកនាំបក្សប្រឆាំង និងជាជ័យលាភីពានរង្វាន់ណូបែល លោកស្រី Maria Corina Machado បានបង្ហាញខ្លួនជាថ្មី នៅប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៥ ជាលើកដំបូងចាប់តាំងពីខែធ្នូ ឆ្នាំមុន ដោយត្រឡប់មកពីការនិរទេសខ្លួន ចំពេលដែលមន្ទិលសង្ស័យ អំពីអនាគតលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសអាមេរិកឡាទីនមួយនេះ ក៏ដូចជាតួនាទីរបស់សហរដ្ឋអាមេរិក កំពុងកាន់តែរីកធំឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

នេះជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោកស្រី ចាប់តាំងពីយោធាអាមេរិក បានផ្ដួលរំលំអតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីខែមករា ហើយដាក់អនុប្រធានាធិបតីជំនួសបណ្ដោះអាសន្ន ដែលបានកាន់តំណែងហួសពីរយៈពេល ដែលត្រូវបានអនុញ្ញាតទៅហើយ។ លោកស្រី Machado បានមកដល់រដ្ឋធានីការ៉ាកាស កាលពីយប់ថ្ងៃអាទិត្យ ក្រោមការទទួលស្វាគមន៍ពីក្រុមអ្នកគាំទ្រយ៉ាងច្រើន។

ចាប់តាំងពីលោក Maduro ត្រូវបានទម្លាក់ចេញពីអំណាចមក ប្រទេសវ៉េណេស៊ុយអេឡា បានស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតីស្ដីទី លោកស្រី Delcy Rodriguez ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់លោក Maduro ផ្ទាល់ និងទទួលបានការគាំទ្រពីរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យឡើងកាន់តំណែងបន្ត។ ដំបូងឡើយ លោកស្រី Rodriguez ត្រូវកាន់តំណែងជាប្រធានាធិបតីស្ដីទី បានត្រឹមតែ៩០ថ្ងៃប៉ុណ្ណោះ ប៉ុន្តែមកទល់ពេលនេះ លោកស្រីនៅបន្តកាន់អំណាច ហើយមិនបានចាត់វិធានការណាមួយ ដើម្បីកំណត់ការបោះឆ្នោតថ្មីឡើយ។

លោកស្រី Machado ធ្លាប់ត្រូវបានឃាត់ខ្លួនមួយរយៈពេលខ្លី កាលពីក្នុងខែមករា ឆ្នាំ២០២៥ បន្ទាប់ពីការតវ៉ាប្រឆាំងនឹង ពិធីស្បថចូលកាន់តំណែងរបស់លោក Maduro ហើយលោកស្រី បានសំងំលាក់ខ្លួននៅក្នុងប្រទេសវ៉េណេស៊ុយអេឡា អស់រយៈពេល ១១ខែ។ ក្រោយពីចាកចេញពីប្រទេសដោយសម្ងាត់ លោកស្រីបានលេចមុខនៅប្រទេសន័រវែស កាលពីខែធ្នូ ឆ្នាំដដែលនោះ ជាទីដែលលោកស្រីទទួលបានពានរង្វាន់ណូបែលសន្តិភាព ដោយសារកិច្ចប្រឹងប្រែងតតាំងដោយសន្តិវិធីរបស់លោកស្រី ប្រឆាំងរដ្ឋាភិបាលរបស់លោក Maduro ដែលត្រូវបានចោទប្រកាន់ថា ជារបបផ្តាច់ការ។

គួរបញ្ជាក់ថា លោកស្រី Machado និងសម្ព័ន្ធមិត្តរបស់លោកស្រី បាននិងកំពុងទាមទារឱ្យមានការកំណត់ កាលបរិច្ឆេទបោះឆ្នោតប្រធានាធិបតីនៅប្រទេសវ៉េណេស៊ុយអេឡា ប៉ុន្តែមន្ត្រីអាមេរិកបានសង្កត់ធ្ងន់អាទិភាព លើការធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាពជាមុនសិន៕