* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ហ្សេលេនស្គី ថាអាមេរិកបានបន្តឡើងវិញទាំងស្រុងហើយ ការព្រមានឱ្យដឹងមុនអំពីការវាយប្រហារមីស៊ីលបាលិស្ទីគរបស់រុស្ស៉ី (Video inside)

26-10-2026 15:23

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយថា ការព្រមានឱ្យដឹងជាមុនរបស់សហរដ្ឋអាមេរិក អំពីការវាយប្រហារដោយមីស៊ីលបាលិស្ទីគរបស់រុស្ស៊ី ដែលមានសារៈសំខាន់ជាខ្លាំង ចំពោះការការពារដែនអាកាសរបស់អ៊ុយក្រែន ត្រូវបានស្តារឡើងវិញទាំងស្រុងហើយ បន្ទាប់ពីមានបញ្ហានាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងបទសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក TSN លោក ហ្សេលេនស្គី បាននិយាយថា សេវាអ៉ីនធឺណិតផ្កាយរណប Starshield របស់ក្រុមហ៊ុនអាមេរិក SpaceX បានដំណើរការក្នុងល្បឿនរហូតដល់ ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង ចាប់តាំងពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន បន្ទាប់ពីសេវានេះ ត្រូវបានកម្រិតល្បឿន នៅក្នុងខែតុលានេះ ចំពេលមានការដាក់សម្ពាធការទូតពីទីក្រុងវ៉ាស៊ីនតោនលើទីក្រុងកៀវ។ លោក ហ្សេលេនស្គី បាននិយាយថា លោកបានពិភាក្សាអំពីបញ្ហាទាំងពីរ ក្នុងជំនួបជាមួយបេសកជនពិសេសអាមេរិក លោក Steve Witkoff នៅទីក្រុង Oslo ប្រទេសន័រវែស កាលពីពេលថ្មីៗនេះ ហើយបានអះអាងថា ការផ្លាស់ប្តូរទាំងនេះថា ជាលទ្ធផលនៃជំនួបនោះ។

កន្លងមក សហរដ្ឋអាមេរិកបានដាក់សម្ពាធឱ្យអ៊ុយក្រែន ផ្អាកការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ដោយលើកហេតុផលថា ការវាយប្រហារទាំងនោះ បានរួមចំណែកធ្វើឱ្យតម្លៃថាមពលកើនឡើង។ បញ្ហាប្រេងឡើងថ្លៃ មានភាពរសើបជាខ្លាំងចំពោះរដ្ឋបាលលោក ដូណាល់ ត្រាំ ចំពេលដែលអាមេរិកកំពុងធ្វើសង្គ្រាមជាមួយអ៉ីរ៉ង់ និងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា។ លោក ហ្សេលេនស្គី បាននិយាយថា ដើម្បីឱ្យទីក្រុងកៀវបញ្ឈប់ការវាយប្រហារទាំងនេះ ទីក្រុងមូស្គូត្រូវតែបញ្ឈប់ការវាយប្រហាររបស់ខ្លួន លើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់អ៊ុយក្រែន ឬមួយក៏អាមេរិកត្រូវអនុញ្ញាតឱ្យប្រើប្រាស់បណ្តាញ Starshield នៅលើទឹកដីរុស្ស៊ី ដើម្បីរកឃើញទីតាំងបាញ់មីស៊ីលបាលិស្ទីគរបស់រុស្ស៊ី ឬផ្គត់ផ្គង់មីស៊ីល Patriot ដល់អ៊ុយក្រែន។

ដោយឡែក ពាក់ព័ន្ធនឹងកិច្ចចរចាបច្ចេកទេស ដែលគ្រោងធ្វើឡើងរវាងទីក្រុងកៀវ មូស្គូ និងវ៉ាស៊ីនតោន នៅខែវិច្ឆិកា លោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែន នឹងមិនពិភាក្សាអំពីការកំណត់ទំហំកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ឬការបង្ខំឱ្យប្រទេសនេះ រក្សាអព្យាក្រឹតភាពក្រោយសង្គ្រាមនោះទេ។ ទីក្រុងកៀវ បានព្យាយាមចូលជា សមាជិករបស់អង្គការណាតូជាយូរមកហើយ ទោះបីសមាជិកមួយចំនួន មានការស្ទាក់ស្ទើរក៏ដោយ។ លោក ហ្សេលេនស្គី ក៏បានជំរុញជាថ្មីឱ្យមានជំនួបត្រីភាគី ដែលមានអាមេរិកជាអ្នកសម្របសម្រួល រវាងលោក និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ផងដែរ។

មេដឹកនាំអ៊ុយក្រែនរូបនេះ បានលើកឡើងជាយូរមកហើយថា លោក ពូទីន គឺជាបុគ្គលតែម្នាក់គត់នៅក្នុងប្រទេសរុស្ស៊ី ដែលអាចធ្វើការសម្រេចចិត្តសំខាន់ៗ ដើម្បីបញ្ចប់សង្គ្រាម ឬបើកកិច្ចពិភាក្សាដែលអាចយកជាការបានអំពីបញ្ហាស្នូល ដូចជាអនាគតនៃទឹកដីអ៊ុយក្រែនជិត ២០ភាគរយ ដែលរុស្ស៊ីកំពុងកាន់កាប់ ជាដើម។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ដូច្នេះថា «បញ្ហាទឹកដីគឺជាបន្ទាត់ក្រហម ដែលអាចពិភាក្សាបានតែនៅកម្រិតមេដឹកនាំប៉ុណ្ណោះ»៕