* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ (Video inside)

26-10-2026 17:15

​(Mae Sot)៖ កងកម្លាំង Naresuan Force របស់ថៃបានដាក់ចេញនូវវិធានការចំនួន៤ ដើម្បីដោះស្រាយបញ្ហាគ្រាប់កាំភ្លើង និងគ្រាប់កាំភ្លើងធំដែលឆ្លងចូលមកក្នុងទឹកថៃ ក្នុង​អំឡុង​ការវាយប្រយុទ្ធគ្នា តាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ជាមួយការប្តេជ្ញាការពារ​អធិប​តេយ្យរបស់ថៃ និងសហគមន៍តាមព្រំដែន។

សារព័ត៌មានថៃ Khaosod បានរាយការណ៍ថា កងកម្លាំង Rajamanu Task Force នៅក្រោមបញ្ជាកងកម្លាំង Naresuan Force បានឱ្យដឹងនៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ថា វិធានការទាំងនោះរួមមានវិធានការយោធា និងការពារព្រំដែន កិច្ចសម្រប​សម្រួល​ការទូត ការការពារ និងសំណងសម្រាប់ជនស៊ីវិល ព្រមទាំងជំនួយមនុស្ស​ធម៌​សម្រាប់​ប្រជាជនដែលភៀសខ្លួនពីការប្រយុទ្ធគ្នា។ ក្រោមវិធានការយោធា កងកម្លាំងថៃ នឹង​អនុវត្តតាមច្បាប់ពាក់ព័ន្ធនឹងជម្លោះ ពោលប្រសិនបើមានគ្រាប់កាំភ្លើងត្រូវបាន​បាញ់​ចេញ​ពី​មីយ៉ាន់ម៉ា ធ្លាក់ចូលទឹកដីថៃ នោះពួកគេនឹងបាញ់គ្រាប់ផ្សែងព្រមានទៅកាន់ទីតាំង​បាញ់​ប្រហារ​ដែលសង្ស័យ ឬទិសដៅដែលគ្រាប់កាំភ្លើងនោះត្រូវបានបាញ់ចេញ។

មួយវិញទៀត ប្រសិនបើអាជ្ញាធរថៃ រកឃើញភស្តុតាងនៃការបាញ់ប្រហារ​ដោយចេតនា​ចូល​ក្នុងទឹកដីថៃ ឬការខូចខាតដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ថៃ កងទ័ពអាចនឹងចាត់​វិធាន​ការតបតសមាមាត្រ ដើម្បីដាក់សម្ពាធលើភាគីបាញ់ប្រហារឱ្យបញ្ឈប់។

កងកម្លាំង Naresuan Force ក៏នឹងពង្រឹងការដាក់ពង្រាយទ័ព បង្កើនប៉ុស្តិ៍ត្រួតពិនិត្យ និង​ធ្វើល្បាតតាមផ្លូវគោក និងផ្លូវទឹកតាមដងទន្លេ Moei ផងដែរ។ ចំណែកដ្រូន និងយន្ត​ហោះចម្បាំង នឹងត្រូវបានប្រើប្រាស់ដើម្បីតាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធ។ លើផ្នែក​ការ​ទូត អាជ្ញាធរថៃ នឹងប្រើប្រាស់យន្តការគណៈកម្មាធិការព្រំដែនស្រុក និងគណៈកម្មាធិការ​ព្រំ​ដែន​តំបន់ ដើម្បីទាក់ទងកងទ័ពមីយ៉ាន់ម៉ាភ្លាមៗបន្ទាប់ពីមានឧប្បត្តិហេតុ ព្រមានប្រឆាំង​នឹង​ការបាញ់ប្រហារឆ្ពោះទៅប្រទេសថៃ និងទាមទារឱ្យការវាយប្រហារបែបនេះបញ្ឈប់។

ក្រសួងការបរទេស និងយោធាថៃ ក៏នឹងប្រើប្រាស់បណ្តាញការទូត​ ដើម្បីដាក់លិខិតតវ៉ា​ជា​ផ្លូវការ និងអំពាវនាវឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ទទួលខុសត្រូវចំពោះការខូចខាតណាមួយ។ អាជ្ញាធរថៃ នឹងបន្តវាយតម្លៃជម្លោះរវាងក្រុមប្រដាប់អាវុធជនជាតិភាគតិច និងអាជ្ញាធរមី​យ៉ាន់​ម៉ា ដើម្បីត្រៀមលក្ខណៈសម្រាប់ផលប៉ះពាល់ដែលអាចកើតមាន។

សម្រាប់ការការពារជនស៊ីវិល អាជ្ញាធរនឹងរៀបចំ និងហ្វឹកហាត់ផែនការជម្លៀស ដើម្បី​ផ្លាស់​ប្តូរ​ប្រជាជនទៅកាន់ជម្រកបណ្តោះអាសន្ននៅក្នុងតំបន់សុវត្ថិភាព ប្រសិនបើការប្រយុទ្ធគ្នា​កាន់​តែ​ខ្លាំង។ ពួកគេក៏នឹងសាងសង់ ឬកែលម្អលេណដ្ឋាននៅក្នុងសហគមន៍ សាលារៀន និង​ផ្ទះ​សម្បែងក្បែរតំបន់មានហានិភ័យខ្ពស់តាមដងទន្លេ។ កងកម្លាំងថៃបានថ្លែងថា យន្តការនឹង​ត្រូវ​បាន​បង្កើតឡើងដើម្បីផ្តល់ សំណងជាបន្ទាន់ដល់ប្រជាជនថៃដែលរងផលប៉ះពាល់ដោយ​ការបាញ់ប្រហារឆ្លងដែន រួមទាំងការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ និងដំណាំកសិកម្ម។

វិធានការទី៤ ទាក់ទងនឹងប្រជាជនដែលភៀសខ្លួនពីការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា។ អាជ្ញាធរ​ថៃ​នឹងផ្តល់តំបន់សុវត្ថិភាពដែលបានកំណត់សម្រាប់អ្នកដែលឆ្លងចូលមកក្នុងប្រទេសថៃ ដោយ​ហេតុផល មនុស្សធម៌ ខណៈពេលដែលរឹតបន្តឹងការធ្វើដំណើរទៅកាន់ទីតាំងជាក់លាក់ និង​ត្រួតពិនិត្យរកមើលវត្ថុខុសច្បាប់ និងអាវុធ។ តាមកងកម្លាំងថៃ នៅពេល​ដែលការប្រយុទ្ធ​គ្នា​បានបញ្ចប់ ហើយស្ថានការណ៍ មានស្ថិរភាព អាជ្ញាធរនឹងសម្របសម្រួលការវិលត្រឡប់​ដោយ​ស្ម័គ្រចិត្តរបស់ប្រជាជនដែលផ្លាស់ទីលំនៅទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ។

វិធានការទាំង៤នេះមានគោលបំណងកាត់បន្ថយផលប៉ះពាល់នៃការប្រយុទ្ធគ្នាដែលរាលដាលឆ្លងកាត់ព្រំដែន ការពារអធិបតេយ្យភាពរបស់ថៃ និងបង្កើនសុវត្ថិភាពសម្រាប់សហគមន៍​តាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា៕