* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម (Video inside)

26-10-2026 17:22

(ថៃ)៖ អាជ្ញាធរថៃ ក្នុងខេត្ត Yala បានបង្កើនការរឹតបន្តឹងសន្តិសុខដល់កម្រិតខ្ពស់បំផុត បន្ទាប់​ពីមានរបាយការណ៍ស៊ើបការណ៍សម្ងាត់ថា ក្រុមឧទ្ទាមផ្ដា់ចខ្លួន មានផែនការបើកការវាយ​ប្រហារនៅក្នុងស្រុកចំនួន៣គឺ ស្រុក Mueang Yala, Bannang Sata និងស្រុក Than To។

យោងតាមការផ្សាយសារព័ត៌មានថៃ Khaosod នៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា កងកម្លាំងសន្តិសុខថៃបានបង្កើនការត្រួតពិនិត្យនៅតាមប៉ុស្តិ៍សន្តិសុខ និង​ច្រក​ចូលសំខាន់ៗចូលទៅក្នុងទីក្រុង Yala ដោយពិនិត្យលើមនុស្ស យានយន្ត និងវត្ថុគួរឱ្យ​សង្ស័យ។ ការរឹតបន្តឹងសន្តិសុខនេះ ធ្វើឡើងបន្ទាប់ពីមានហេតុការណ៍ដុតកង់រថយន្ត និង​វត្ថុគួរឱ្យសង្ស័យដែលបានរាយការណ៍កាលពីថ្ងៃទី ២៥ ខែតុលា។

កម្លាំងសន្តិសុខថៃ បានឱ្យដឹងថា ព័ត៌មានស៊ើបការណ៍សម្ងាត់បានបង្ហាញថា សមាជិករបស់​ក្រុម​ឧទ្ទាមត្រូវបានណែនាំឱ្យត្រៀមវាយប្រហារលើបុគ្គលិកសន្តិសុខ និងទីតាំងរដ្ឋាភិបាល។ ការ​វាយប្រហារអាច ធ្វើឡើងនៅក្រោមរូបភាពការបាញ់ប្រហារ ឧបករណ៍បំផ្ទុះកែច្នៃ និងគ្រាប់​បែករថយន្ត ឬម៉ូតូ។ ការបង្កើនការឃ្លាំមើលនេះគ្របដណ្តប់លើតំបន់ជាច្រើន​នៅទូទាំង​ស្រុក​ទាំងបី ដោយអាជ្ញាធរបានព្រមានពី ការវាយប្រហារដែលអាចកើតមានចាប់ពីថ្ងៃទី២៤ ខែ​តុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា។

ក្រុមអង្គភាពសន្តិសុខត្រូវបានណែនាំឱ្យតាមដានព័ត៌មានស៊ើបការណ៍សម្ងាត់យ៉ាងដិតដល់ និងពង្រឹងវិធានការការពារប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ៕