* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រុស្ស៉ី និងអ៊ុយក្រែន​ ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌ (Video inside)

27-10-2026 11:20

(កៀវ)៖ រុស្ស៉ី និងអ៊ុយក្រែន នៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថាបទឈប់បាញ់មួយត្រូវបានអនុវត្ត ដើម្បីអនុញ្ញាតឱ្យប្រតិបត្តិការមនុស្សធម៌ដំណើរការទៅបានក្នុងទីក្រុង Oleshky របស់អ៊ុយក្រែនដែលរុស្ស៉ីកំពុងកាន់កាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការពារជាតិរុស្ស៉ីប្រកាសថា ខ្លួនបានបញ្ឈប់ការបាញ់ផ្លោងឆ្ពោះទៅកាន់ទីក្រុង Kherson របស់អ៊ុយក្រែន តាំងពីពេលព្រឹក (ម៉ោងក្នុងតំបន់) ដើម្បីត្រៀមរៀបចំប្រតិបត្តិការមនុស្សធម៌នៅតំបន់ជុំវិញក្រុង Oleshky ដែលស្ថិតនៅត្រើយម្ខាងនៃទន្លេ Dnipro ទល់មុខទីក្រុង Kherson។ លោក Dmytro Lubinets ស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃរដ្ឋសភាអ៊ុយក្រែន ក៏ទទួលស្គាល់ដែរថា បទឈប់បាញ់បានចាប់ផ្តើមនៅពេលដំណាលគ្នានោះ ដោយគូសបញ្ជាក់ថា «ក្នុង​នាម​ជា​ប្រធាន​ក្រុម​ចរចា​អ៊ុយក្រែន ខ្ញុំ​សូមបញ្ជាក់​ថា​ភាគី​អ៊ុយក្រែន​គោរព​ការ​សន្យា​របស់​ខ្លួន»។

គួរបញ្ជាក់ថា នេះគឺជាបទឈប់បាញ់សម្រាប់តែតំបន់មួយជុំវិញក្រុង Oleshky ដែលរុស្ស៉ីដណ្តើមគ្រប់គ្រងនៅដើមទីនៃសង្រ្គាម ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែនប៉ុណ្ណោះ។ កិច្ចព្រមព្រៀងឈប់បាញ់នឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ និងការជម្លៀសប្រជាជនចេញពីក្រុងនៅសមរភូមិជួរមុខមួយនេះ ដែលកំពុងជួបប្រទះការខ្វះខាតស្បៀងអាហារ និងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរ៕