* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៉ីស្រាអែល ចាប់ផ្តើមការបោះឆ្នោតសកល ដែលនឹងសម្រេចលើអនាគតនយោបាយរបស់នាយករដ្ឋមន្រ្តី Netanyahu (Video inside)

27-10-2026 13:39

(ហ៊្សេរុយសាឡិម)៖ ប្រជាជនអ៉ីស្រាអែល នៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ បានចាប់ផ្តើមនាំគ្នាទៅបោះឆ្នោត ក្នុងការបោះឆ្នោតសកលលើកដំបូង គិតចាប់តាំងពីព្រឹត្តិការណ៍វាយប្រហាររបស់ក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហើយវានឹងសម្រេចលើអនាគតនយោបាយរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ដែលជាមេដឹកនាំកាន់អំណាចយូរបំផុត របស់ប្រទេសអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប្រជាជនអ៉ីស្រាអែល ប្រមាណ៧,៣លាននាក់ មានសិទ្ធិចូលរួមការបោះឆ្នោតខាងលើ។ លទ្ធផលស្ទង់មតិចុងក្រោយបង្អស់ បានបង្ហាញថា លោក Netanyahu កំពុងមានអត្រាប្រជាប្រិយភាព ប្រកៀកប្រកិតគ្នាជាមួយគូប្រជែងធំជាងគេរបស់លោក គឺលោក Gadi Eisenkot។ ការិយាល័យបោះឆ្នោតភាគច្រើន នឹងបិទទ្វារទៅវិញនៅម៉ោង ១០យប់។

អនាគតនយោបាយរបស់លោក Netanyahu កំពុងស្ថិតក្នុងភាពប្រថុយប្រថាន ខណៈអ្នកបោះឆ្នោតនឹងបង្ហាញការយល់ឃើញរបស់ពួកគេ លើការដឹកនាំរបស់លោក បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស ក្នុងឆ្នាំ២០២៣ សង្គ្រាមនៅតំបន់ហ្កាហ្សា និងសង្គ្រាមជាមួយអ៉ីរ៉ង់ ព្រមទាំងការដែលអ៉ីស្រាអែល កាន់តែកំពុងរងភាពឯកោនៅលើឆាកអន្តរជាតិ។ លោកនាយករដ្ឋមន្រ្តី បានកាន់តំណែងរយៈពេលសរុប ១៩ឆ្នាំ ដែលធ្វើឱ្យរូបលោកក្លាយជាមេដឹកនាំអ៉ីស្រាអែល កាន់អំណាចយូរជាងគេបង្អស់។

លោក Netanyahu បានឃោសនាបោះឆ្នោត ដោយផ្អែកលើសមត្ថភាពដឹកនាំប្រទេស ក្នុងពេលមានសង្គ្រាម និងសម្ព័ន្ធភាពជិតស្និទ្ធរបស់លោក ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលទើបបានប្រកាសផ្តល់ការគាំទ្ររូបលោក និងបានចូលរួមជាមួយអ៉ីស្រាអែល ក្នុងការធ្វើសង្គ្រាមប្រឆាំងប្រទេសអ៉ីរ៉ង់។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ លោក Netanyahu បាននិយាយថា លោក ត្រាំ ត្រៀមខ្លួនជាស្រេចក្នុងការចាត់វិធានការម្តងទៀត ដើម្បីលុបបំបាត់ការគំរាមកំហែងពីអ៉ីរ៉ង់ឱ្យបានជាស្ថាពរ ប៉ុន្តែលុះត្រាក្នុងករណីដែលលោក Netanyahu នៅតែបន្តកាន់អំណាចប៉ុណ្ណោះ។

លោក Eisenkot ដែលជាគូប្រជែង បានចោទប្រកាន់លោក Netanyahu ថាពឹងផ្អែកលើយុទ្ធនាការបង្កការភ័យខ្លាច ភូតកុហក និងគំរាមកំហែង ហើយបាននិយាយថា លោកមានភាពជឿជាក់ថា លោក ត្រាំ នឹងធ្វើការដោយសហការយ៉ាងពេញលេញ ជាមួយមេដឹកនាំណាក៏ដោយ ដែលប្រជាជនអ៉ីស្រាអែលជ្រើសរើស។

លោក Netanyahu អាចនឹងត្រូវពឹងផ្អែកជាថ្មីលើមេដឹកនាំស្តាំនិយមជ្រុល ដូចជា លោក Itamar Ben-Gvir និងលោក Bezalel Smotrich ដើម្បីបង្កើតរដ្ឋាភិបាល។ អ្នកនយោបាយទាំងពីររូបនេះ បានប្រឈមមុខនឹងទណ្ឌកម្មពីប្រទេសលោកខាងលិចមួយចំនួន ដែលចោទប្រកាន់ពួកគេថា បានញុះញង់ឱ្យមានអំពើហិង្សាប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។ ទន្ទឹមនឹងនេះ គណបក្ស Jewish Power របស់លោក Ben-Gvir ក៏កំពុងទទួលបានការគាំទ្រកើនឡើង ក្នុងការស្ទង់មតិផងដែរ។

គួរបញ្ជាក់ថា ទាំងលោក Netanyahu និងលោក Eisenkot មិនទាន់មានផ្លូវច្បាស់លាស់ ក្នុងការឡើងកាន់អំណាចនៅឡើយទេ។ ប្រសិនបើអ្នកទាំងពីរ មិនអាចបង្កើតសម្ព័ន្ធភាពចម្រុះ នៅក្នុងសភាដែលមាន១២០អាសនៈបានទេនោះ លោក Netanyahu អាចបន្តកាន់តំណែងក្នុងនាមជា នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន រហូតដល់មានការរៀបចំបោះឆ្នោតម្តងទៀត នៅឆ្នាំក្រោយ៕