* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាមេរិកចាត់តាំងនាវាមុជទឹកនុយក្លេអ៊ែរដំបូង ដែលត្រូវទៅឈរជើងនៅប្រទេសអូស្ត្រាលី (Video inside)

27-10-2026 15:35

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ បានចាត់តាំងនាវាមុជទឹក USS Colorado ជានាវាមុជទឹកប្រយុទ្ធដើរដោយថាមពលនុយក្លេអ៊ែរដំបូង របស់សហរដ្ឋអាមេរិក ដែលនឹងចូលរួមក្នុងកងកម្លាំងនាវាមុជទឹក ដែលត្រូវឈរជើងឆ្លាស់វេនគ្នា នៅភាគខាងលិចប្រទេសអូស្ត្រាលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦។

នាថ្ងៃអង្គារនេះ ក្រុមមន្រ្តីបានឱ្យដឹងថា នាវាមុជទឹកថ្នាក់ Virginia-class ដែលមានប្រវែង ១១៥ម៉ែត្រ និងបំពាក់ដោយមីស៊ីលវាយប្រហារគោលដៅលើដីគោក ក៏ដូចជាមីស៉ីលរត់ក្រោមផ្ទៃទឹកទំនើបៗ នឹងធ្វើដំណើរទៅកាន់មូលដ្ឋានថ្មីនៅប្រទេសអូស្ត្រាលី អំឡុងចុងឆ្នាំ២០២៧។ ប្រទេសសម្ព័ន្ធភាព ​AUKUS បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមថា ការដាក់ពង្រាយនេះគឺជា «ជំហានដ៏សំខាន់មួយ» ក្នុងការពង្រឹងសមត្ថភាពរារាំងរួមគ្នារវាងសហរដ្ឋអាមេរិក អូស្ត្រាលី និងព្រីតថេន (ចក្រភពអង់គ្លេស) នៅតំបន់ប៉ាស៊ីហ្វិក ក្រោមកិច្ចព្រមព្រៀងការពារជាតិ AUKUS។

កិច្ចព្រមព្រៀងការពារជាតិខាងលើ ដែលត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងការពង្រីកអំណាចយោធារបស់ចិនក្នុងតំបន់ មានគោលដៅផ្តល់ឱ្យកងទ័ពជើងទឹកអូស្ត្រាលី នូវកងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានសមត្ថភាពលាក់ខ្លួនខ្ពស់ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសសម្ព័ន្ធមិត្តទាំង៣។

ជាទូទៅ អូស្ត្រាលីមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនទេ ប៉ុន្តែបានបើកឱ្យកងម៉ារីនអាមេរិក អាចធ្វើសមយុទ្ធនៅទីក្រុង Darwin ភាគខាងជើងប្រទេស រយៈពេល៦ខែក្នុងមួយឆ្នាំ។ ក្រុមនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលប្តូរវេនគ្នាឈរជើងនេះ ត្រូវបានគេស្គាល់ថា Submarine Rotational Force-West នឹងត្រូវដាក់ឱ្យឈរជើង នៅមូលដ្ឋានទ័ពជើងទឹក HMAS Stirling ក្នុងរដ្ឋអូស្ត្រាលីខាងលិច។

មូលដ្ឋាននេះត្រូវបានគេរំពឹងថា នឹងអាចទទួលនាវាមុជទឹក ដែលមានសមត្ថភាពវាយប្រហារល្បឿនលឿន បានសរុប៥គ្រឿង ក្នុងនោះមាន៤គ្រឿងមកពីអាមេរិក និង១គ្រឿងមកពីព្រីតថេន ដែលនឹងមកឈរជើងប្តូរវេនគ្នា។ ប្រទេសទាំង៣ បាននិយាយថា មូលដ្ឋាននេះនឹងជួយឱ្យអូស្ត្រាលីត្រៀមខ្លួនសម្រាប់ការធ្វើប្រតិបត្តិការនិងថែទាំ កងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ខ្លួនផ្ទាល់ ហើយទន្ទឹមគ្នានោះគាំទ្រដល់ការដាក់ពង្រាយនិងការថែទាំ នៃនាវារបស់ប្រទេសជាសម្ព័ន្ធមិត្ត។

គួរបញ្ជាក់ថា កម្មវិធីនាវាមុជទឹក AUKUS គឺជាចំណុចស្នូលនៃយុទ្ធសាស្ត្រការពារជាតិរបស់អូស្ត្រាលី ហើយអាចចំណាយថវិការហូតដល់ ២៣៥ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៣០ឆ្នាំ បើតាមការព្យាករណ៍របស់រដ្ឋាភិបាល៕