* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អារ៉ាប៊ីសាអូឌីត បន្តអះអាងពីការបាញ់ស្ទាក់មីស៉ីល និងកម្ទេចដ្រូនរបស់ក្រុមហ៊ូទី (Video inside)

27-10-2026 15:54

(រីយ៉ាដ)៖ នៅថ្ងៃអង្គារនេះ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែន បានអះអាងថាបានស្ទាក់ចាប់មីស៉ីលបាលីស្ទីគ និងកម្ទេចដ្រូនដែលក្រុមហ៊ូទី បាញ់សំដៅមកតំបន់ចំនួនពីររបស់អារ៉ាប៊ីសាអូឌីត ខណៈជម្លោះដែលរវាងអារ៉ាប៊ីសាអូឌីត ជាមួយក្រុមដែលគាំទ្រដោយអ៉ីរ៉ង់នេះ មានសភាពតានតឹងខ្លាំងឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦។

ក្រុមចម្រុះនិយាយថា ហ៊ូទីបានបាញ់មីស៉ីលបាលីស្ទីគចំនួន ៣គ្រាប់ ឆ្ពោះទៅកាន់តំបន់ភាគខាងកើតអារ៉ាប៊ីសាអូឌីត ហើយបញ្ជូនដ្រូន ៤គ្រឿងឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេស។ អាជ្ញាធរការពារជនស៉ីវិលអារ៉ាប៊ីសាអូឌីត បានចេញការជូនដំណឹងជាមុន អំពីហានិភ័យដែលអាចកើតមានពីការគំរាមកំហែង នៅក្នុងតំបន់ភាគខាងកើត និងខេត្ត Kharj ប៉ុន្តែក្រោយមកបញ្ជាក់ថា គ្រោះថ្នាក់នោះបានឆ្លងផុតហើយ។

អារ៉ាប៊ីសាអូឌីត បានបង្កើនការវាយប្រហារលើក្រុមហ៊ូទី ចាប់តាំងពីក្រុមនេះដណ្តើមកាន់កាប់តំបន់យុទ្ធសាស្ត្រនានា តាមបណ្តោយឆ្នេរយេម៉ែនក្នុងតំបន់សមុទ្រក្រហម កាលពីខែមុន។ ការវាយប្រហារធ្វើឱ្យក្រុមហ៊ូទី រំកិលខ្លួនកាន់តែជិតទៅរកច្រកសមុទ្រ Bab el-Mandeb ដែលជាផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏សំខាន់មួយ សម្រាប់ប្រទេសផលិតប្រេងនៅតំបន់ឈូងសមុទ្រអារ៉ាប់ ដែលស្ថិតនៅម្ខាងទៀតនៃឧបទ្វីបអារ៉ាប់ បើធៀបនឹងច្រកសមុទ្រ Hormuz៕