* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

UN៖ ការសន្យាថ្មីជាសកល ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ មានកម្រិតតិចជាងពេលមុន (Video inside)

27-10-2026 16:24

(វ៉ាស៉ីនតោន)៖ របាយការណ៍របស់អង្គការសហប្រជាជាតិ (UN) ចេញផ្សាយនាថ្ងៃអង្គារ ទី២៧ ខែតុលានេះ បានឱ្យដឹងថា ការសន្យាថ្មីបង្អស់ទាក់ទងនឹងអាកាសធាតុ ដែលដាក់ចេញដោយប្រទេសនានា នឹងជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សកល បានត្រឹមតែ ៦ភាគរយប៉ុណ្ណោះត្រឹមឆ្នាំ២០៣៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

តួលេខនេះគឺស្មើនឹងមួយភាគដប់នៃការសន្យាកាត់បន្ថយឱ្យបានប្រហែល ៦០ភាគរយ ដែលអ្នកវិទ្យាសាស្ត្រលើកឡើងថាចាំបាច់ត្រូវធ្វើ ដើម្បីកំណត់មិនឱ្យមានការកើនឡើងសីតុណ្ហភាពលើសពី ១,៥អង្សាសេ។ វាមានការថយចុះខ្លាំងបើធៀបនឹងការប៉ាន់ប្រមាណឆ្នាំមុន បន្ទាប់ពីសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

របាយការណ៍ UN ស្តីពីការប្រែប្រួលអាកាសធាតុ គឺជាសេចក្តីសង្ខេបអំពីការចូលរួមចំណែកដែលកំណត់ដោយជាតិ ហៅកាត់ NDCs របស់ប្រទេសចំនួន១៥៤ ដែលជាឯកសារតម្រូវ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥។ ឯកសារនេះសម្រេចបានក្នុងចន្លោះខែមករា ឆ្នាំ២០២៤ ដល់ខែសីហា ឆ្នាំ២០២៦ និងគ្របដណ្តប់លើការបំភាយឧស្ម័ន ៧១ភាគរយនៅទូទាំងពិភពលោក។ ប្រសិនបើប្រទេសនានា អនុវត្តផែនការរបស់ខ្លួនបានពេញលេញ ព្រមទាំងសម្រេចបាននូវគោលដៅតាមលក្ខខណ្ឌកំណត់នោះ ការកាត់បន្ថយការបញ្ចេញឧស្ម័ននឹងមានចំនួនត្រឹមតែ ៩ភាគរយប៉ុណ្ណោះ។

កាលពីសប្តាហ៍មុន កម្មវិធីបរិស្ថានរបស់ UN បានរកឃើញថា ការប្តេជ្ញាចិត្តជាសកលក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័ន ដែលជាមូលហេតុធ្វើឱ្យឡើងកម្តៅផែនដី នឹងនាំឱ្យពិភពលោកឈានទៅរកការកើនឡើងសីតុណ្ហភាព ២,៦អង្សាសេក្នុងសតវត្សរ៍នេះ។ ដើម្បីមានលទ្ធភាពសមហេតុផលក្នុងការកំណត់កម្រិតកើនឡើងនៃសីតុណ្ហភាព ១,៥អង្សាសេត្រឹមឆ្នាំ២១០០ បើធៀបនឹងកម្រិតមុនសម័យឧស្សាហកម្ម គណៈកម្មការអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) ប៉ាន់ប្រមាណថា ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សកល ចាំបាច់ត្រូវកាត់បន្ថយឱ្យបាន ៦០ភាគរយពីកម្រិតឆ្នាំ ២០១៩ ត្រឹមឆ្នាំ២០៣៥៕