* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វេទិកាស្តីពីអភិបាលកិច្ចសកលឆ្នាំ ២០២៦ (Xiong’an) ចេញផ្សាយ «ឯកសារទស្សនាទាននៃវេទិកា»

27-10-2026 16:58

(ប៉េកាំង)៖ វេទិកាស្តីពីអភិបាលកិច្ចសកលឆ្នាំ ២០២៦ (Xiong’an) បានប្រារព្ធឡើងនៅសង្កាត់ថ្មីXiong’an ខេត្ត Hebei ដោយមានការចូលរួមពីតំណាងគ្រប់មជ្ឈដ្ឋាន ដែលមកពីប្រទេសនិងអង្គការចំនួន៩៧។ វេទិកាលើកនេះបានចេញផ្សាយ «ឯកសារទស្សនាទាននៃវេទិកា»។

ឯកសារនេះចែងថា គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលបានផ្តល់ នូវគំនិតអភិបាលកិច្ចសម្រាប់ពិភពលោក ដែលប្រកបដោយភាពរង្គោះរង្គើ និងបម្រែបម្រួល។ លិខិតរបស់លោកប្រធានរដ្ឋចិន Xi Jinping ផ្ញើទៅកាន់វេទិកាបានពង្រឹងទំនុកចិត្តរបស់សហគមន៍អន្តរជាតិ ឱ្យរួមសាមគ្គីគ្នា និងធ្វើកិច្ចសម្របសម្រួលនិងសហការគ្នាដើម្បីធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាព។ ភាគីនានាបានសម្តែងការស្វាគមន៍ ចំពោះការដែលភាគីចិនបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីអភិបាលកិច្ចសកល។

កិច្ចប្រជុំបានឈានដល់គំនិតឯកភាពរួមយ៉ាងទូលំទូលាយជុំវិញប្រធានបទ ​​"​ស្តារទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការ៖ បម្រែបម្រួលនិម្មាបនកម្ម ក្នុងមួយសតវត្សរ៍កន្លងមក និងការកែទម្រង់និងការធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសកល"។ ពួកគេបានផ្តួចផ្តើមឱ្យប្រកាន់ខ្ជាប់ ពហុភាគីនិយម គាំពារឋានៈស្នូលរបស់អង្គការសហប្រជាជាតិ និងលើកកម្ពស់សិទ្ធិបញ្ចេញមតិរបស់ប្រទេសសកលខាងត្បូង, ផ្តោតសំខាន់លើការស្តារសេដ្ឋកិច្ចឡើងវិញ សកម្មភាពអាកាសធាតុ​ ពាណិជ្ជកម្មទ្វេភាគី និងកំណែទម្រង់ខាងហិរញ្ញវត្ថុអន្តរជាតិ, គ្រោងផែនការធ្វើអភិបាលកិច្ចក្នុងវិស័យបញ្ញាសិប្បនិម្មិត លំហអវកាស និងបណ្តាញអ៊ីនធឺណិត និងធ្វើឱ្យស៊ីជម្រៅនូវការ
ផ្លាស់ប្តូរខាងអរិយធម៌និងប្រជាជន។ ឯកសារនេះបានបញ្ជាក់ពីតម្លៃរៀនសូត្រ តាមនៃគោលគំនិតកសាងសង្កាត់ថ្មី Xiong’an ព្រមទាំងអំពាវនាវឱ្យគ្រប់ភាគីពួតដៃគ្នាអនុវត្តជាក់ស្តែង នូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល និងជំរុញឱ្យការកសាងប្រព័ន្ធអភិបាលសកល មានភាពកាន់តែយុត្តិធម៌និងសមហេតុផល ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន