* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចិន នឹងបញ្ជូនបេសកជនពិសេសទៅកាន់មជ្ឈិមបូព៌ាក្នុងពេលឆាប់ៗនេះ ខណៈភ្លើងជម្លោះកំពុងរាលដាល

27-10-2026 20:45

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គ័រ ជាឃុន (Guo Jiakun) បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះថា ទីក្រុងប៉េកាំងកំពុងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរីករាលដាលនៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងតំបន់ជុំវិញ ហើយនឹងបញ្ជូនបេសកជនពិសេសទៅកាន់បណ្តាប្រទេសពាក់ព័ន្ធក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦។

លោក ហ្គ័រ បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា និងការចរចា ព្រមទាំងបានសម្តែងក្តីបារម្ភចំពោះការរាលដាលនៃភ្លើងសង្គ្រាមពីមជ្ឈិមបូព៌ាទៅកាន់តំបន់ស្នែងអាហ្វ្រិក (Horn of Africa) និងតំបន់សមុទ្រក្រហម បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិន និងជីប៊ូទី (Djibouti) បានជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន។ លោកបានគូសបញ្ជាក់ថា៖ «ក្នុងពេលឆាប់ៗនេះ ចិននឹងបញ្ជូនបេសកជនពិសេសទៅបំពេញទស្សនកិច្ចនៅបណ្តាប្រទេសក្នុងតំបន់ ដើម្បីពង្រឹងការប្រាស្រ័យទាក់ទងជាមួយភាគីពាក់ព័ន្ធ ជំរុញការសន្ទនា ជួយបន្ធូរបន្ថយភាពតានតឹង និងទប់ស្កាត់កុំឱ្យស្ថានការណ៍ធ្លាក់ចុះកាន់តែដុនដាប»។

គួរបញ្ជាក់ថា ចំណាត់ការការទូតរបស់ចិននេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់មកពីអារ៉ាប៊ីសាអូឌីត តួកគីយ៉េ និងប៉ាគីស្ថាន បានជួបពិភាក្សាជាមួយមន្ត្រីអ៊ីរ៉ង់នៅទីក្រុងតេហេរ៉ង់កាលពីថ្ងៃចន្ទម្សិលមិញ ដើម្បីស្វែងរកផ្លូវបន្ថយកម្ដៅជម្លោះ ស្របពេលក្រុមហ៊ូទី (Houthi) នៅយេម៉ែនបានបើកការវាយប្រហារថ្មីៗលើអារ៉ាប៊ីសាអូឌីត ហើយអេហ្ស៊ីបក៏បានអនុម័តផ្តល់ការគាំទ្រផ្នែកការពារជាតិដល់ទីក្រុងរីយ៉ាដ។ ទន្ទឹមគ្នានេះ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក៏បានហក់ឡើងសាជាថ្មីផងដែរ ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានកាលពីសប្តាហ៍មុនថា អាមេរិកអាចនឹងបើកការវាយប្រហារលើអ៊ីរ៉ង់ម្តងទៀត ៕