* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បោះឆ្នោតនៅអ៉ីស្រាអែល៖ គ្មានប្លុកគណបក្សនយោបាយណាមួយឈ្នះអាសនៈភាគច្រើនដែលត្រូវការជាចាំបាច់ (Video inside)

28-10-2026 08:42

(ហ្ស៊េរុយសាឡិម)៖ បេក្ខជននាយករដ្ឋមន្ត្រីអ៉ីស្រាអែលមកពីគណបក្សប្រឆាំង លោក Gadi Eisenkot នៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ បានប្ដេជ្ញាប្រឹងប្រែងដើម្បីបង្កើតរដ្ឋាភិបាល ដោយនិយាយថាអ្នកបោះឆ្នោតបានបោះឆ្នោតប្រឆាំងនឹងការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu។ ប៉ុន្តែមិនមានប្លុកគណបក្សនយោបាយណាមួយឈ្នះអាសនៈភាគច្រើនដែលត្រូវការជាចាំបាច់នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បើតាមលទ្ធផលបោះឆ្នោតបឋម ការបោះឆ្នោតកាលពីថ្ងៃអង្គារជាបរាជ័យមួយសម្រាប់ក្រុមចម្រុះរបស់លោក Netanyahu ហើយអាចនឹងនាំទៅការចរចានយោបាយចាយពេលច្រើនសប្ដាហ៍ដើម្បីបង្កើតរដ្ឋាភិបាល បើទោះជាស្ថានភាពគ្មានអ្នកឈ្នះចាញ់ពិតប្រាកដបែបនេះអាចអនុញ្ញាតឱ្យលោក Netanyahu បន្តកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្នអំឡុងការចរចាបង្កើតក្រុមចម្រុះក៏ដោយ។ លទ្ធផលបោះឆ្នោតដែលត្រូវបានចេញផ្សាយជាបណ្ដើរៗក៏បានបង្ហាញដែរថាគ្មានប្លុកគណបក្សនយោបាយណាមួយទទួលបានអាសនៈចំនួន៦១ ដែលជាសំឡេងភាគច្រើនត្រូវការជាចាំបាច់នៃអាសនៈសភាអ៉ីស្រាអែលសរុប១២០នោះទេ។

ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រក្នុងទីក្រុង Tel Aviv លោក Eisenkot បានព្រមានប្រឆាំងនឹងលោក Netanyahu ជុំវិញការគំរាមរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះពី លទ្ធភាពបើកធ្វើសង្រ្គាមសាជាថ្មីជាមួយអ៉ីរ៉ង់។ «Netanyahu កុំប្រើប្រាស់សន្តិសុខរបស់អ៉ីស្រាអែលដើម្បីប្រយោជន៍នយោបាយរបស់ខ្លួនឯងឱ្យសោះ»។ នេះជាការលើកឡើងរបស់លោក Eisenkot ដោយបន្ថែមថាប្រជាជនអ៉ីស្រាអែលបានបោះឆ្នោតដើម្បីការផ្លាស់ប្ដូរ។

គួរបញ្ជាក់ថា ប្រសិនបើមិនមានបេក្ខជនណាម្នាក់មានសំឡេងគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលទេ អ៉ីស្រាអែលនឹងត្រូវរៀបចំការបោះឆ្នោតសាជាថ្មី។ អ៉ីស្រាអែលធ្លាប់បាន រៀបចំការបោះឆ្នោតសកលដល់ទៅ ៤លើក នៅចន្លោះពីខែមេសា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២១ ដោយសារតែអ្នកនយោបាយអ៉ីស្រាអែលមិនអាចបង្កើត ក្រុមចម្រុះមួយមានស្ថិរភាព និងមានអាយុវែង។ ជាគោលការណ៍ បេក្ខជនត្រូវបានតែងតាំងដោយប្រធានាធិបតី មានរយៈពេល ២៨ថ្ងៃ ដើម្បីបង្កើតក្រុមចម្រុះមួយ ហើយអាចទទួលបានរយៈពេល ១៤ថ្ងៃបន្ថែមទៀត៕