* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក Flavio Bolsonaro និងគ្រួសារ ទទួលបានទិដ្ឋាការចូលសហរដ្ឋអាមេរិក ក្រោយភៀសខ្លួនចេញពីប្រេស៊ីល (Video inside)

28-10-2026 09:42

(SAO PAULO)៖ សមាជិកព្រឹទ្ធសភាប្រេស៊ីល និងជាបេក្ខជនប្រធានាធិបតីចាញ់ឆ្នោត លោក Flavio Bolsonaro បានភៀសខ្លួនចេញពីប្រទេស ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីទទួលបរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតីប្រេស៊ីលកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ខណៈក្រសួងការបរទេសអាមេរិកគ្រោងនឹងផ្ដល់ទិដ្ឋាការដល់រូបលោក និងក្រុមគ្រួសារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Flavio ដែលមិនបានទទួលស្គាល់បរាជ័យនៅក្រោមថ្វីដៃប្រធានាធិបតីប្រេស៊ីលបច្ចុប្បន្ន លោក Luiz Inacio Lula da Silva បានភៀសខ្លួនចេញពីប្រេស៊ីល បន្ទាប់ពីរូបលោកបដិសេធអនុវត្តតាមតុលាការកំពូលប្រេស៊ីល ដែលបង្គាប់ឱ្យរូបលោកប្រគល់លិខិតឆ្លងដែនទៅឱ្យប៉ូលិសប្រេស៊ីល។ ការបង្គាប់របស់តុលាការកំពូលប្រេស៊ីលធ្វើឡើងក្នុងសំណុំរឿងដែលគេចោទប្រកាន់លោក Flavio ពីបទលាងលុយ ដែលលោកផ្ទាល់បានច្រានចោល។

ភ្លាមៗកន្លែងស្នាក់នៅរបស់លោក Flavio ភរិយា និងកូនស្រី ២នាក់របស់លោកមិនទាន់មានការបញ្ជាក់ឱ្យច្បាស់នៅឡើយទេ។ តែបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក Flavio និងក្រុមគ្រួសារបានភៀសខ្លួនទៅដល់រដ្ឋ Florida ហើយ។ ដោយឡែក មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសអាមេរិកក៏បានឱ្យដឹងដែរថាក្រសួងការបរទេសអាមេរិកនឹងចេញទិដ្ឋាកាឱ្យ លោក Flavio Bolsonaro និងគ្រួសារ ដើម្បីអនុញ្ញាត ឱ្យពួកគេចូលទៅកាន់សហរដ្ឋអាមេរិក។

ការនិរទេសខ្លួនឯងរបស់លោក Flavio Bolsonaro ត្រូវបានរំពឹងថានឹងបង្កភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រេស៊ីល។ លោក Lula ធ្លាប់បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានគប់គិតជាមួយលោក Flavio ដើម្បីឱ្យកូនប្រុសរបស់អតីតប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro រូបនេះឡើងកាន់អំណាច។ Reuters បានរាយការណ៍នៅមុនការបោះឆ្នោតកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅថាក្រសួងការបរទេសអាមេរិកបានធ្វើយុទ្ធនាការមួយដើម្បីជួយរកសំឡេងឆ្នោតឱ្យលោក Flavio។

គួរបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានអះអាងថាឪពុករបស់លោក Flavio គឺអតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ជាជនរងគ្រោះនៃការធ្វើទុកបុកម្នេញនយោបាយនៅប្រេស៊ីល។ លោក Jair Bolsonaro ក៏ធ្លាប់បានរត់ទៅកាន់សហរដ្ឋអាមេរិកផងដែរ បន្ទាប់ពីបដិសេធទទួលស្គាល់បរាជ័យក្រោមថ្វីដៃរបស់លោក Lula កាលពីឆ្នាំ២០២២ នៅក្រោមអាណត្តិរបស់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ តែនៅចុងបញ្ចប់ លោក Bolsonaro បានសម្រេចចិត្តធ្វើមាតុភូមិវត្តន៍ទៅកាន់ប្រេស៊ីលវិញ និងត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ២៧ឆ្នាំ ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់លោកចូលអុកឡុក និងបំផ្លិចបំផ្លាញអគាររដ្ឋាភិបាលក្នុងទីក្រុងប្រាស៊ីលីយ៉ា៕