* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចិន ប្រកាសបញ្ជូនបេសកជនពិសេសទៅមជ្ឈិមបូព៌ា ចំពេលភាពតានតឹងកំពុងកើនឡើង (Video inside)

28-10-2026 11:08

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun នៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ បាននិយាយថា ប្រទេសចិនមានក្តីបារម្ភយ៉ាងខ្លាំងចំពោះជម្លោះនៅក្នុងមជ្ឈិមបូព៌ា និងតំបន់ជុំវិញ ហើយប៉េកាំងនឹងបញ្ជូនអ្នកតំណាងពិសេសមួយរូប ទៅកាន់បណ្តាប្រទេសពាក់ព័ន្ធក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាកងារព័ត៌មាន Reuters។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Guo បានអំពាវនាវឱ្យភាគីពាក់ព័ន្ធដោះស្រាយភាពខ្វែងគំនិតគ្នា តាមរយៈកិច្ចសន្ទនា និងចរចា ព្រមទាំងបានបង្ហាញក្តីបារម្ភអំពីការរាលដាលនៃជម្លោះមជ្ឈិមបូព៌ា ទៅកាន់តំបន់ស្នែងអាហ្វ្រិក និងតំបន់សមុទ្រក្រហម។ លោកបានគូសបញ្ជាក់ថា «ចិននឹងបញ្ជូនបេសកជនពិសេសទៅទស្សនកិច្ចនៅប្រទេសក្នុងតំបន់នេះ ដើម្បីពង្រឹងទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ ជំរុញទំនាក់ទំនង និងការសន្ទនា ជួយបន្ធូរបន្ថយភាពតានតឹង និងការពារស្ថានការណ៍កុំឱ្យកាន់តែយ៉ាប់យ៉ឺនថែមទៀត»។

គួរបញ្ជាក់ថា បច្ចុប្បន្នភាពនៅមជ្ឈិមបូព៌ា ក្រុមហ៊ូទីមានមូលដ្ឋាននៅយេម៉ែន បានបើកការវាយប្រហារថ្មីៗលើអារ៉ាប៊ីសាអូឌីត ហើយអេហ្ស៉ីបទើបនឹងបានអនុម័តការគាំទ្រផ្នែកយោធាដល់អារ៉ាប៊ីសាអូឌីត។ កាលពីសប្តាហ៍មុន ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា អាមេរិកអាចបើការវាយប្រហារលើអ៉ីរ៉ង់ម្តងទៀត៕