* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កាណាដា និងអេមីរ៉ាត់អារ៉ាប់រួម ចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Video inside)

28-10-2026 11:46

(អូតាវ៉ា)៖ កាណាដា និងអេមីរ៉ាត់អារ៉ាប់រួម បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយមួយ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីកាត់បន្ថយរបាំងសេដ្ឋកិច្ច និងជំរុញការវិនិយោគ ខណៈវិធានការនេះកើតឡើងក្នុងពេលដែលនាយករដ្ឋមន្ត្រី លោក Mark Carney ព្យាយាមពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ អំឡុងពេលមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦។

លោក Carney និងព្រះអង្គម្ចាស់រជ្ជទាយាទនៃអារ៉ាប៊ីសាអូឌីត Sheikh Khaled bin Mohamed bin Zayed Al Nahyan បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដែលមានគោលបំណងកាត់បន្ថយពន្ធគយ សម្រួលនីតិវិធីរដ្ឋបាល និងពង្រីកលទ្ធភាពចូលទីផ្សារសម្រាប់ធុរកិច្ចនៅក្នុងប្រទេសទាំងពីរ។

តាមសេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្រ្តីកាណាដា នៅពេលអនុវត្តបានពេញលេញ CEPA នឹងកាត់បន្ថយ ឬលុបចោលពន្ធគយលើការនាំចេញជាង ៩៩ភាគរយនាពេលបច្ចុប្បន្នរបស់កាណាដាទៅកាន់ UAE មានន័យថាកសិករកាណាដាដែលដាំគ្រាប់ជី និងកាណូឡា ក្រុមហ៊ុនផលិតគ្រឿងម៉ាស៉ីនឧស្សាហកម្ម និងឧបករណ៍ផលិតថាមពល វិស័យអវកាសលំដាប់ពិភពលោក ក៏ដូចជាក្រុមអ្នកច្នៃប្រឌិតកាណាដាផ្សេងទៀត នឹងទទួលបានទីផ្សារថ្មី។ CEPA នឹងដោះស្រាយបញ្ហារបាំងមិនមែនពន្ធ បង្កើតបរិយាកាសសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងពង្រីកលទ្ធភាពចូលទីផ្សារសម្រាប់ទំនិញ និងសេវាកម្មរបស់កាណាដា រួមទាំងនៅក្នុងវិស័យឧស្សាហកម្ម កសិកម្ម ព្រៃឈើ ជលផល និងអាហារសមុទ្រ បរិស្ថាន និងវិស្វកម្មផងដែរ។ CEPA ត្រូវបានរំពឹងថានឹងចូលជាធរមាននៅឆ្នាំ២០២៧។

ដោយឡែក ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ការទូត និងការពារជាតិផងដែរ។ អេមីរ៉ាត់អារ៉ាប់រួម គឺជាទីផ្សារនាំចេញធំបំផុតនៅមជ្ឈិមបូព៌ាសម្រាប់កាណាដា ហើយក៏ជាម៉ូយដុំទិញរថយន្ត គ្រឿងបន្លាស់រថយន្ត និងគ្រឿងចក្រពីកាណាដា។ ឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានតម្លៃ ២,៤៨ពាន់លានដុល្លារអាមេរិក។ តួលេខនេះបានកើនឡើងក្នុងអត្រា ១០អត្រាភាគរយជារៀងរាល់ឆ្នាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ៕