* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់ (Video inside)

28-10-2026 13:13

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ ថា លោកនឹងគោរពលទ្ធផល នៃការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ ប្រសិនបើការបោះឆ្នោតប្រព្រឹត្តទៅ ដោយមានភាពស្មោះត្រង់។ ការលើកឡើងបែបនេះ ហាក់ដូចជាការប៉ុនប៉ងថ្មីមួយទៀត ដើម្បីបង្កឱ្យមានមន្ទិលសង្ស័យ មុនការបោះឆ្នោតដ៏សំខាន់របស់អាមេរិក នៅសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP។

លោក ត្រាំ បានបង្កើនការអះអាងគ្មានមូលដ្ឋានជាយូរមកហើយរបស់លោក អំពីការក្លែងបន្លំសន្លឹកឆ្នោតក្នុងទ្រង់ទ្រាយធំ ស្របពេលដែលការស្ទង់មតិបង្ហាញថា គណបក្សសាធារណរដ្ឋអាចបាត់បង់ការគ្រប់គ្រងសភា ក្នុងការបោះឆ្នោតនាថ្ងៃអង្គារសប្តាហ៍ខាងមុខ។ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានដូច្នេះថា «ខ្ញុំនឹងគោរព ប្រសិនបើការបោះឆ្នោតមានភាពស្មោះត្រង់» នៅពេលត្រូវបានសួរថា តើរូបលោកនឹងគោរពលទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិដែរឬទេ អំឡុងពេលលោកធ្វើដំណើរទៅរដ្ឋតិចសាស់ ដើម្បីឃោសនាបោះឆ្នោត។

ប្រធានាធិបតីវ័យ ៨០ឆ្នាំរូបនេះ ក៏បានសន្យាដោយស្ទាក់ស្ទើរផងដែរថា លោកនឹងធ្វើការជាមួយគណបក្សប្រជាធិបតេយ្យ ដែលជាគូប្រជែង ប្រសិនបើគណបក្សសាធារណរដ្ឋ បាត់បង់ការគ្រប់គ្រងនៅសភាតំណាងរាស្ត្រ (រដ្ឋសភា) និងព្រឹទ្ធសភា។ គណបក្សសាធារណរដ្ឋ បារម្ភថា ខ្លួនអាចប្រឈមនឹងការដណ្តើមជ័យជម្នះភ្លូកទឹកភ្លូកដីពីសំណាក់បក្សប្រជាធិបេតយ្យ ក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ ខណៈអ្នកបោះឆ្នោតទម្លាក់កំហុសលើបក្សនេះ ជុំវិញបញ្ហាអតិផរណាដែលកាន់តែធ្ងន់ធ្ងរ ដោយសារតម្លៃប្រេងហក់ឡើងខ្ពស់ ចាប់តាំងពីលោក ត្រាំ បង្កសង្គ្រាមប្រឆាំងប្រទេសអ៉ីរ៉ង់។

ក្នុងរយៈពេលមួយខែកន្លងមកនេះ លោក ត្រាំ បានខិតខំចូលរួមព្រឹត្តិការណ៍ជួបជុំឃោសនារកសំឡេងឆ្នោត ស្ទើរតែរៀងរាល់ថ្ងៃ នៅទូទាំងសហរដ្ឋអាមេរិក ដើម្បីជំរុញឱ្យអ្នកគាំទ្រចូលរួមបោះឆ្នោតកាន់តែច្រើន ជាពិសេសចលនាស្នូល MAGA របស់លោក។ លោកបានអះអាងថា មានតែរូបលោកម្នាក់គត់ ដែលអាចទប់ស្កាត់ភាពបរាជ័យបាន។ ដំណើរទស្សនកិច្ចលើកទី៣របស់លោក ត្រាំ ទៅកាន់រដ្ឋតិចសាស់ ក្នុងរយៈពេលត្រឹមមួយខែចុងក្រោយ សបញ្ជាក់ឱ្យឃើញពីការព្រួយបារម្ភនេះ ខណៈការស្ទង់មតិបង្ហាញថា ការប្រកួតប្រជែងដណ្តើមអាសនៈព្រឹទ្ធសភានៅរដ្ឋនេះ កំពុងមានភាពប្រកៀកប្រកិតគ្នាខ្លាំង ទោះបីជារដ្ឋតិចសាស់ គឺជាមូលដ្ឋានយ៉ាងរឹងមាំ របស់បក្សសាធារណរដ្ឋ អស់រយៈពេលជាង៣០ឆ្នាំក៏ដោយ។

គួរបញ្ជាក់ថា ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោក ត្រាំ បានបង្កើនការចោទប្រកាន់អំពីការក្លែងបន្លំសន្លឹកឆ្នោត ដែលជាបញ្ហាមួយបានដក់ជាប់ នៅក្នុងចិត្តរបស់លោក ចាប់តាំងពីលោកចាញ់ការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០មក។ បន្ទាប់ពីចាញ់លោក ចូ បៃដិន លោក ត្រាំ បានញុះញង់ក្រុមអ្នកតវ៉ា ដែលក្រោយមកបានវាយប្រហារវិមានសភាអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្នុងគោលបំណងរារាំងការទទួលស្គាល់ជាផ្លូវការ នូវលទ្ធផលបោះឆ្នោតចុងក្រោយ នាពេលនោះ។

បច្ចុប្បន្ន អ្នករិះគន់មួយចំនួនបារម្ភថា លោក ត្រាំ កំពុងរៀបចំផ្លូវ ដើម្បីប្រឆាំងនឹងលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ ឬដើម្បីយកលេសប្រើប្រាស់អំណាចពិសេស ក្នុងទម្រង់ណាមួយ។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោកប្រធានាធិបតីអាមេរិក បានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ១លានដុល្លារ ដល់អ្នកណាដែលមានព័ត៌មាន នាំទៅឈានដល់ការផ្តន្ទាទោសអ្នកប្រព្រឹត្ត អំពើក្លែងបន្លំសន្លឹកឆ្នោត៕